ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទុះ​នៅ​ជប៉ុន​ស្នាដៃ​ទាហាន​ចូល​និវត្តន៍​ម្នាក់

7 ឆ្នាំ មុន

បណ្តាសារ​ព័ត៌មាន​ជប៉ុន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ តុលា​ថា មនុស្ស​ម្នាក់​ស្លា.ប់​និង​យ៉ាងតិច​៣​នាក់​ទៀត​រង​របួស​នា​ថ្ងៃ​នោះ​ដោយសារ​ការ​ផ្ទុះ​និង​ភ្លើង​ឆាបឆេះ​មួយ​ចំនួន​នៅ​ក្បែរ​ឧទ្យាន​នៃ​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង​

បណ្តាសារ​ព័ត៌មាន​ជប៉ុន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ តុលា​ថា មនុស្ស​ម្នាក់​ស្លាប់​និង​យ៉ាងតិច​៣​នាក់​ទៀត​រង​របួស​នា​ថ្ងៃ​នោះ​ដោយសារ​ការ​ផ្ទុះ​និង​ភ្លើង​ឆាបឆេះ​មួយ​ចំនួន​នៅ​ក្បែរ​ឧទ្យាន​នៃ​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង​ក្រុង​តូ​ក្យូ ។

យោង​តាម​ប៉ូលិស​ថា ទាហាន​ចូល​និវត្តន៍​ម្នាក់​ដែល​ប្រហែលជា​មាន​បំណង​ធ្វើ​អត្តឃាត​បាន​ធ្វើ​ឱ្យ​ផ្ទុះ ។ នា​វេលា​ថ្ងៃត្រង់​ប៉ូលិស​រក​ឃើញ​លោក​តូ​ស៊ី​កាត​ស៊ូ គូ​វី​ហា​រ៉ា អាយុ​៧២​ឆ្នាំ ជា​អតីត​សមាជិក​កងទ័ព​ជប៉ុន​ក្នុង​ឧទ្យាន​ស្ថិត​នៅ​ទីក្រុង UTSUNOMIYA ចម្ងាយ​១០០​គ​.​ម ខាងជើង​ក្រុង​តូ​ក្យូ ។ យោង​តាម​ក្រុម​អ្នកស៊ើប​អង្កេត​ថា នោះ​ជា​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ព្រោះ​បុរស​នោះ​បាន​សរសេរ​លើ​ស្បែកជើង​មួយ​របស់​គេ​នូវ​ពាក្យ​ថា «​ខ្ញុំ​សុខចិត្ត​ស្លាប់​» ចុះ​ហើយ​រៀបរាប់​ពី​បញ្ហា​គ្រួសារ ។

បុរស​២​នាក់​ម្នាក់​អាយុ​៥៩​ឆ្នាំ ហើយ​ម្នាក់​ទៀត​អាយុ​៦៤​ឆ្នាំ រង​របួសធ្ងន់ រួច​សិស្សសាលា​អាយុ​១៤​ឆ្នាំ​ម្នាក់​គ្រាន់តែ​របួសស្រាល ។ រថយន្ត​ទាំងឡាយ​ក្នុង​នោះ​មាន​រថយន្ត​របស់​លោក​គូ​រី​ហា​រ៉ា​ផង​ត្រូវ​ឆេះ​នៅ​កន្លែង​ចត​រថយន្ត​មួយ​ជិត​ឧទ្យាន​ដែល​នៅ​ទីនោះ​គេ​គ្រោង​ប្រារព្ធ​មហោស្រព​មួយ ។ ផ្ទះ​របស់​លោក​គួ​រី ហា​រ៉ា ដែល​គាត់​រស់នៅ​តែ​ម្នាក់ឯង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ដែរ ៕