ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ចំនួន​៣​នៅ​វៀតណាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៥ តុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​អមដំណើរ​នឹង​ចាក​

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៥ តុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​អមដំណើរ​នឹង​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា​និង​វៀតណាម​( CLMV ) ក្រោម​ប្រធានបទ​«​ចាប់​យក​ឱកាស កសាង​អនាគត​» កិច្ចប្រជុំ​កំពូល​យុ​ទ្ឋ​សាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉ា​វ៉ា​ឌី ចៅ​ប្រា​យ៉ា មេគង្គ (ACMECS) ក្រោម​ប្រធានបទ​«​ឆ្ពោះទៅ​រក​តំបន់​អនុ​តំបន់​មេគង្គ​ប្រកបដោយ​ថាមភាព​និង​វិបុលភាព​» និង​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី​តំបន់​មេគង្គ​ដោយ​ផ្តោត​លើ​ប្រធានបទ «​ការ​ស្វែងរក​ជោគជ័យ​រួម​គ្នា ក្នុង​តំបន់​មេគង្គ​» ៕