ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាន​បាល់ទាត់ KMH ប្រកាស​បន្ថែម​ប្រាក់​រង្វាន់​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កាំ​ង សេន ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ KMH Champions Leaque 2016-2017 រដូវ​កាល​ទី​២​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ទី​២២ តុលា

រាជធានី​ភ្នំពេញ ៖ លោក កាំ​ង សេន ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ KMH  Champions Leaque 2016-2017 រដូវ​កាល​ទី​២​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ទី​២២ តុលា កន្លង​ទៅ​នេះ​នៅ​លើ​ទីលាន KMH ក្នុង​ខណ្ឌដង្កោ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​មានការ​បង្កើន​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ជើងឯក​ចាប់ពី​៨.០០០​ដុល្លារ​រហូត​ដល់​ទៅ​១០.០០០​ដុល្លារ ។ លោក​បញ្ជាក់​ថា គោលបំណង​សំខាន់​ក្នុង​ការ​បង្កើន​ប្រាក់​រង្វាន់​នេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​ការ​ប្រកួត​កាន់តែ​មាន​ភាពស្វិតស្វាញ និង​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ជាង​មុន ។

កាល​ប្រកួត​លើក​មុន​លោក​បាន​ត្រៀម​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ជើងឯក​ត្រឹម​ពី​៣.០០០​ដល់​៨.០០០​ដុល្លារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយសារ​តែ​មានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ធ្វើ​ឱ្យ​រូប​លោក​សម្រេចចិត្ត​បង្កើន​ប្រាក់​រង្វាន់​ទ្វេ​ដង​បែប​នេះ ។ លោក​សង្ឃឹមថា ក្រុម​ទាំងអស់​ក៏​ដូច​ជា​កីឡាករ​នឹង​ខិតខំ​ធ្វើ​ឱ្យ​ការ​ប្រកួត​ដំណើរការ​ទៅ​កាន់តែ​ល្អ​ប្រសើរ និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង និង​មាន​ភាព​ល្បីល្បាញ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ KMH Champions Leaque 2016-2017 ជា​ការ​ប្រកួត​ពាក់កណ្ដាល​អាជីព​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ដែល​ស្រ​ដៀង​ទៅ​នឹង​ការ​ប្រកួត​បាល់់ទាត់​អឺរ៉ុប ព្រោះថា​ការ​ប្រកួត​មាន​លក្ខណៈ​ក្នុង​ដី​និង​ក្រៅ​ដី (Home&Away)​។

ដោយឡែក​ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​ថ្ងៃ​បើក​ឆាក ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Salt Fc បាន​ត្រឹម​ស្មើ​១-១​ជាមួយ​ក្រុម ISI Group ខណៈ​មួយ​ប្រកួត​ទៀត​ក្រុម Anachak Baitong Fc​បាន​យកឈ្នះ​ក្រុម MV Fc នៅ​ក្នុង​លទ្ធផល​៤-២ ៕