ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើគ្មានសន្តិភាព គឺមិនអាចរករបរចិញ្ចឹមជីវិតបានទេ ដូច្នេះសូមប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជន​កម្ពុជា ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា​ និងជាប្រធានគណៈកម្មាធិការ​គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រទេស​កម្ពុជាយើង បើគ្មានសន្តិភាព…

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា​ និងជាប្រធានគណៈកម្មាធិការ​គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រទេស​កម្ពុជាយើង បើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរករបរចិញ្ចឹមជីវិតបានទេ។ ដូច្នេះ លោកសូម​អោយ​ប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពអោយបាន ហើយដើម្បីរក្សាសន្តិភាពនេះបាន គឺមានតែមធ្យោបាយតែមួយគត់ នោះគឺ នាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយ​យុវជន សកម្មជន​របស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា​ នៅភ្នំពេញ គណបក្សប្រជាជនកម្ពុជា មានសមាជិក បក្សរបស់ខ្លួនជាង ៧០ភាគរយ នេះពិតជាបង្ហាញអោយឃើញយ៉ាងច្បាស់ថា គណបក្ស​ប្រជាជនកម្ពុជា មានអ្នកគាំទ្រច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បក្សនៅតែដុសខាត់ សម្រួចអោយមុត ដើម្បីអនុវត្តគោល​នយោបាយរបស់បក្សប្រជាជនកម្ពុជា «សមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹក» នៅពេលបោះឆ្នោត។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការជួបសំណោះសំណាលជាមួយ​យុវជន សកម្មជនរបស់​គណៈកម្មាធិការ​គណបក្សមូលដ្ខាន យុវជន សេដ្ឋកិច្ច រាជធានីភ្នំពេញ នាពេលនេះ មានចំនួនជាង ៥០០០នាក់ ហើយពួកគាត់ គឺសុទ្ធតែ​មានមុខរបរ នៅក្នុង និងក្រៅប្រព័ន្ធ​។ តែ​បើគ្មានសន្តិភាព យើងគ្រប់គ្នា មិនអាចរករបរ​ចិញ្ចឹមជីវិតបានទេ។ ដូច្នេះ លោកសូមអោយប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាព អោយបាន ដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក និងថែមទាំងលះបង់អាយុជីវិត ថែមទៀត ហើយ​ដើម្បីរក្សាសន្តិភាពនេះបាន គឺមានមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូន គណបក្ស​ប្រជាជន​កម្ពុជា។

លោក ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើក​ឡើងដែរថា ​សមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ មានចំនួន ៥១៧១នាក់ ស្រីចំនួន ២០៧១នាក់។ ពួកគាត់ បានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ​។

លោកបន្តថា មានការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលចុះជួយបងប្អូនប្រជាពលរដ្ឋភ្លាមៗ​។ ដូច្នេះ សូមនាំគ្នា ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ