ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិក​ព្រឹទ្ធសភា និងអតីតសមាជិកព្រឹទ្ធសភាអាមេរិក ជួបពិភាក្សាការងារ និងសម្តែងការគួរសម​​

1 ឆ្នាំ មុន
  • ភ្នំពេញ

សហរដ្ឋអាមេរិក៖ នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១១ ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួលជួបពិភាក្សាការងារជាមួយលោក …

សហរដ្ឋអាមេរិក៖ នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១១ ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួលជួបពិភាក្សាការងារជាមួយលោក  ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក។

នៅថ្ងៃទី១១ឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ក៏បាន​អនុញ្ញាតឲ្យលោកជំទាវ ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសមផងដែរ​។

សូមរម្លឹកថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានអញ្ជើញទៅដល់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចូលរួម​ និងដឹកនាំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ​នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ