ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា បុរសម្នាក់ ស្រវឹង​ បើករថយន្ត Ford Ranger ស្លាកលេខ ខេម​រ​ភូមិន្ទ ក្រឡាប់ បុកបង្គោលភ្លើង ដួលសង្កត់លើម៉ូតូរម៉កកង់បី

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងជោគ​ជាំ បើកបររថយន្ត Ford Ranger ស្លាកលេខ ខេម​រ​ភូមិន្ទ មួយគ្រឿង បោះពួយ​យ៉ាងលឿន…

ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងជោគ​ជាំ បើកបររថយន្ត Ford Ranger ស្លាកលេខ ខេម​រ​ភូមិន្ទ មួយគ្រឿង បោះពួយ​យ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ​ បាក់ដួលរលំសង្កត់លើម៉ូតូរម៉កកង់បី​មួយគ្រឿង។ រថយន្ត​ក្រឡាប់​ផ្ងារជើង កាលពីវេលាម៉ោង ២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០២២ ត្រង់ចំណុចស្តុបអាងទឹកអូឡាំពិក តាមបណ្ដោយផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ​៧​មករា​។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងជោគជាំ បើកបររថយន្តមួយគ្រឿង​ម៉ាក Ford Ranger ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-1462 តាមបណ្ដោយ​ផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច និងឆ្ពោះទៅផ្លូវ ២១៥ដោយក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើត​ហេតុ រថយន្តនោះ ក៏បានរេចង្កូតទៅខាងស្ដាំ រួចក៏បានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាល​ឲ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។ ចំណែកឯបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បានបាក់​ដួលរលំសង្កត់ទៅលើម៉ូតូរម៉កកង់បីមួយគ្រឿង ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យម៉ូតូរម៉កកង់​បី​វៀច​ដំបូល រងការខូចខាត តែមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះ​ទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះមកធ្វើការវាស់វែងស្ទូច​យករថយន្ត​បង្ក និងម៉ូតូរម៉កកង់បី យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននរគបាល​រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ​ទៅតាមផ្លូវច្បាប់ នៅពេលក្រោយជាបន្តទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ