ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​រក​ឃើញ​មូលដ្ឋាន​សម្ងាត់​ដែល​ពួក​ណា​ហ្ស៊ី​បោះបង់​ចោល​នៅ​អាក់​ទិ​ក

7 ឆ្នាំ មុន

ពួក​អ្នក​វិទ្យាស្ថាន​រុ​ស្ស៊ី​បាន​រក​ឃើញ​មូលដ្ឋាន​អាថ៌​កំបាំង​មួយ​ដែល​ពួក​ណា​ហ្ស៊ី​កសាង​ឡើង​នា​សម័យ​សង្គ្រាមលោក​លើក​ទី​២​ហើយ​ត្រូវ​បោះបង់​ចោល​យ៉ាង​យូរ ។

ក្រោយ​បោះបង់​ចោល​ជិត​៧០​ឆ្នាំ​មូលដ្ឋាន​សម្ងាត់​នោះ​ដែល​ពួក​ណា​ហ្ស៊ី​ក

ពួក​អ្នក​វិទ្យាស្ថាន​រុ​ស្ស៊ី​បាន​រក​ឃើញ​មូលដ្ឋាន​អាថ៌​កំបាំង​មួយ​ដែល​ពួក​ណា​ហ្ស៊ី​កសាង​ឡើង​នា​សម័យ​សង្គ្រាមលោក​លើក​ទី​២​ហើយ​ត្រូវ​បោះបង់​ចោល​យ៉ាង​យូរ ។

ក្រោយ​បោះបង់​ចោល​ជិត​៧០​ឆ្នាំ​មូលដ្ឋាន​សម្ងាត់​នោះ​ដែល​ពួក​ណា​ហ្ស៊ី​កសាង​កាលពី​ឆ្នាំ​១៩៤២​ទើបត្រូវ​បាន​រក​ឃើញ​ដោយ​ពួក​អ្នក​ស្រាវជ្រាវ​រុ​ស្ស៊ី​១​ក្រុម ។ មានឈ្មោះ​ថា «SCHATZGRABER» មូលដ្ឋាន​នោះ​ស្ថិត​នៅ​តំបន់​អាក់​ទិ​កលើ​កោះ​ដែនដី​អា​ឡិច​សាន់​ដ្រា ចម្ងាយ​១.០០០​គ​.​ម​ពី​ប៉ូ​ល​ខាងជើង ។ មូលដ្ឋាន «SCHATZGRABER» នា​សម័យ​កាលនោះ​ប្រើ​ជា​មូលដ្ឋាន​យោធា កន្លែង​ស្តុក​ទុក​គ្រាប់រំសេវ​ព្រមទាំង​របស់របរ​ឧតុនិយម​និង​យុទ្ធសាស្ត្រ ។ ឈ្មោះ​របស់​មូលដ្ឋាន​យោធា​នោះ​ដែល​មាន​ន័យ​ថា​អ្នករុករក​រតនៈវត្ថុ​ត្រូវ​បាន​គេ​បកស្រាយ​ម្យ៉ាងទៀត​ថា​ពួក​ណា​ហ្ស៊ី​កសាង​មូលដ្ឋាន​នោះ​ក៏​មាន​បេសកកម្ម​មួយទៀត​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី​ដែល​មាន​អាថ៌​កំបាំង​បំផុត​តាម​រុករក​រតនៈវត្ថុ​អាថ៌​កំបាំង​ឬ​របស់បុរាណ ។

កាលពី​ទស​វត្ស​ឆ្នាំ​១៩៤០​ពួក​ណា​ហ្ស៊ី​បាន​បង្ខំចិត្ត​បោះបង់​ចោល​ទីតាំង​នោះ ក្រោយ​ពី​កងទ័ព​ដាក់​ពង្រាយ​នៅ​ទីនោះ​រង ការ​វាយប្រហារ​ដោយ​ជំងឺ​ធ្ល​ង​យ៉ាង​សាហាវ​មួយ​ទាក់ទិន​ការ​បរិភោគ​សាច់​ខ្លាឃ្មុំ​តំបន់​ប៉ូ​ល ។ ពួក​អ្នក​នៅ​រស់រាន​មានជីវិត​ត្រូវ​បាន​សង្គ្រោះ ដោយ​នាវាមុជទឹក​អា​ល្លឺ​ម៉​ង់​១​គ្រឿង ។

ពួក​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​នៅ​លើ​ទីតាំង​រូង​ក្រោម​ដី​ដែល​រង​ការ​បំផ្លាញ​នូវ​ប៊ីដុង​ប្រេង គ្រាប់កាំភ្លើង​ច្រេះ​ចាប់​ទាំងឡាយ​ព្រមទាំង​ក្រដាស​ឯកសារ​នានា​ផង ។ របស់របរ​អស់ទាំង​នោះ ភាគច្រើន​នៅ​ល្អ​ព្រោះ​អាច​រក្សា​បាន​ដោយ​ធាតុអាកាស​ត្រជាក់ ។

នៅ​សម័យ​សង្គ្រាមលោក​លើក​ទី​២​កោះមាន​ទីតាំង​យោធា​សម្ងាត់​នោះ​ដើរតួ​នាទី​សំខាន់​សម្រាប់​ការ​ព្យាករណ៍​ឧតុនិយម​ចាំបាច់​សម្រាប់​រៀបចំ​ផែនការ​ធ្វើ​ចលនា​កងទ័ព នាវា​មុខទឹក និង​នាវាចម្បាំង​ទាំងឡាយ ។