ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ធន សារាយ ប្រធាន​សមាគម​អា​ដ​ហុ​ក​អវត្តមាន​ក្នុង​ចូល​បំភ្លឺ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ធន សារាយ ប្រធាន​សមាគម​អា​ដ​ហុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ នេះ បាន​អវត្តមាន​ក្នុង​ការ​ចូល​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​ …

រាជធានី​ភ្នំពេញ ៖ លោក ធន សារាយ ប្រធាន​សមាគម​អា​ដ​ហុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ នេះ បាន​អវត្តមាន​ក្នុង​ការ​ចូល​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

យោង​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​ឆ្នាំ​២០១៦ លោក​ចៅក្រម ធា​ម ច័ន្ទ​ពិសិដ្ឋ បាន​កោះហៅ​ឈ្មោះ ធន សារាយ ប្រធាន​សមាគម​អា​ដ​ហុ​ក ក្នុង​ឋានៈ​ជា​សាក្សី​ឲ្យ​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ពី​ដំណើររឿង​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែ​មិ​នា​-​មេ​សា ឆ្នាំ​២០១៦ ។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​អវត្តមាន​ក្នុង​ការ​ចូលខ្លួន​របស់​លោក ធន សារាយ នៅ​ពុំ​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ពី​មូលហេតុ​សម​ស្រប​ឡើយ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​នៃ​សមាគម​អា​ដ​ហុ​កបាន​សរសេរ​លើ​ដីកាកោះ​ថា លោក​ធន សារាយ បាន​ជាប់​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស ។

គួរ​បញ្ជាក់​ថា មន្ត្រី​សមាគម​អា​ដ​ហុ​ក​៤​រូប​ត្រូវ​បាន​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន​កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៦  ក្រោយ​ពី​ជនជាប់ចោទ​ទាំង​៤​រូប​នេះ​ត្រូវ​បាន​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ឈ្មោះ នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក​, ឈ្មោះ ណៃ វ៉ង់​ដា ជា​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក​, ឈ្មោះ យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក និង​ឈ្មោះ លឹ​ម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក ពី​បទ​សូកប៉ាន់​សាក្សី យោង​តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ​.​ជ​.​ប ពី​បទ​សមគំនិត​សូកប៉ាន​សាក្សី បទបញ្ញត្តិ​មាន​ចែង​តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា រហូត​មក​ដល់​ពេល​នេះ​ជនជាប់សង្ស័យ​៤​នាក់​មិន​ទាន់​ត្រូវ​បាន​វិ​និ​ច្ច័​យ​ទោស​នៅឡើយ​ទេ ពោល​គឺ​ឃុំខ្លួន​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត ៕