ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ក្រោយ! លោកអ៊ិ​ន សុ​ភិន និង​ប៉ែន ចំ​រ៉ុ​ង ស្នើ​ឱ្យ​បញ្ចប់​​ត្រឹមនេះ…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មក​ទល់​ពេលនេះ រវាង​តារា​ពីរ​ដួង ​គឺ​លោក​ប៉ែន ចំ​រ៉ុ​ង និង​អ្នក​នាង ភិន សុ​ដា​លិ​ស បាន​​បន្ត​រាលដាល​នូវ​​កំ​ដៅ​កាន់តែ​ខ្លាំង​​ឡើងៗ បន្ទាប់​ពី​មានការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា និង​វាយប្រហារ​ដាក់​គ្នា​ពី​ភាគី​អ្នកគាំទ្រ​អ្នក​ទាំង​ពីរ ខណៈ​​​ដែល​លោក

រាជធានីភ្នំពេញ ៖ ​មក​ទល់​ពេលនេះ រវាង​តារា​ពីរ​ដួង ​គឺ​លោក​ប៉ែន ចំ​រ៉ុ​ង និង​អ្នក​នាង ភិន សុ​ដា​លិ​ស បាន​​បន្ត​រាលដាល​នូវ​​កំ​ដៅ​កាន់តែ​ខ្លាំង​​ឡើងៗ បន្ទាប់​ពី​មានការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា និង​វាយប្រហារ​ដាក់​គ្នា​ពី​ភាគី​អ្នកគាំទ្រ​អ្នក​ទាំង​ពីរ ខណៈ​​​ដែល​​លោក
អ៊ិ​ន សុ​ភិន ជាឪពុក​អ្នកនាង​ភិន សុ​ដា​លិ​ស ហើយ​​​អតីត​ស្វាមី​​​នាង​លោក​ប៉ែន ចំ​រ៉ុ​ង បាន​​ស្នើ​សុំ​ឱ្យ​បញ្ចប់​នូវ​ការ​ចុះ​ផ្សាយ​បញ្ហា​មួយ​នេះ​ ។

គេ​សង្កេត​ឃើញ​ថា​ បន្ទាប់​ពី​តារា​សម្តែង​មេម៉ាយ​វ័យក្មេង​​នាងភិន សុ​ដា​លិស​ បាន​សម្រាល​កូនស្រី​ម្នាក់ ​ដែល​ជា​តំណក់ឈាម​តែមួយ​របស់​​លោក​ប៉ែន ចំ​រ៉ុ​ង រួច​មក ​មាន​មហាជន​ជា​ច្រើន​បាន​​ដាក់បន្ទុក និង​មាន​ការ​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ចំពោះ​​លោក​ប៉ែន ចំ​រ៉ុ​ង ដែល​បាន​​កាត់​ផ្តាច់និស្ស័យ​ពី​អ្នកនាង​ភិន សុ​ដា​លិស​ និង​​កូន​ដែល​​ទើបតែ​ចាប់កំណើត​នា​ពេល​នេះ​ ។

លោ​ក​ប៉ែន ចំ​រ៉ុ​ង ត្រូវ​បាន​គេ​ស្តីបន្ទោស​ថា មិន​បាន​នឹកនា​ដល់​កូនស្រី​របស់​ខ្លួន ក្នុង​ពេល​ដែល​មិន​មាន​វត្តមាន ​ទៅ​មើល​កូនស្រី​ដែល​​ទើប​ចាប់កំណើតនោះ ​។ ប៉ុន្តែ​ បើ​ក្រឡេក​មើល​ពី​អ្នកគាំទ្រ​ភាគី​ខាង​​លោក​ប៉ែន ចំ​រ៉ុ​ង ​​វិញ ពួក​គេ​បាន​វាយបក​មក​លើអ្នក​នាង ភិន សុ​ដា​លិស​ ដែល​មានចិត្ត​រឹង​រូស និង​មិន​មានការ​អត់ឱន​អធ្យាស្រ័យ ​នៅ​ពេល​ដែល​លោក ប៉ែន ចំ​រ៉ុ​ង បាន​ព្យាយាម​ស្កាត់​ជួប​មុខ​កូន ​នៅ​ឯ​មន្ទីរពេទ្យ ​តែ​ត្រូវ​សុ​ដាលិស មិន​ព្រម​ឱ្យ​​ជួប​ទៅ​វិញ​។

យ៉ាងណា​ក៏​ដោយ​ មានការ​លើក​ឡើង​ថា ការ​ដែលភិន សុ​ដា​លិស មិន​អនុញ្ញាត​ឱ្យលោក ប៉ែន ចំ​រ៉ុ​ង ចូល​ជួប​មុខ​កូន​ នា​ពេល​នេះ​ដោយសារ​តែ​មូលហេតុ ​ភិន សុ​ដា​លិស មានការ​ឆ្អែតចិត្ត​ចំពោះ​លោកប៉ែន ចំ​រ៉ុ​ង ដែល​បាន​អះអាង​​ប្រាប់​តុលាការ​ថា កូន​ក្នុង​ផ្ទៃ​របស់ភិន សុ​ដា​លិស ទំនង​អាច​មិនមែន​ជា​កូន​របស់​ខ្លួន​ឡើយ​។

បញ្ហា​ដែល​បាន​លើក​ឡើង​នា​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​លោក ប៉ែន ចំ​រ៉ុ​ង បាន​ចេញ​មក​ប្រតិកម្ម​លើក​ដំបូង​ តាម​បណ្តាញ​សង្គម​ហ្វេ​ស
​ប៊ុ​ក ក្នុង​នោះ​ លោក​បាន​ចាត់​ទុក​ការ​លើក​ឡើង​នោះ​ មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់ ហើយ​លោក​បាន​ស្នើ​ឲ្យ​បណ្តាញសារព័ត៌មាន​ដែល​មិន​បានដឹង​រឿង​ផ្ទៃក្នុង​ច្បាស់លាស់​ ឱ្យបញ្ចប់​ការ​ចុះ​ផ្សាយ​។

តាម​សំ​ណេ​រ​របស់​លោកប៉ែន ចំ​រ៉ុ​ង បាន​ឱ្យ​ដឹង​ថា «ភិន​សុ​ដា​លិស ឆ្អែត​ចិត្តនឹង​សម្តី ប៉ែន ចំ​រ៉ុ​ង កាល​គ្រា​នៅ​តុលាការ ទើប​មិន​ឲ្យ​ជួប​មុខកូនស្រី​) រឿង​នៅ​តុលាការ តុលាការ​បាន​សំរេច​សាលក្រម​រួចរាល់​ហើយ ហើយ​ពេល​នោះ នៅ​ក្នុង​តុលាការ​យ៉ាងណា​មាន​តែតុលាការ ចៅក្រម មេធាវី និងសាមីខ្លួន​ ទើប​ដឹង​រឿង​ពិត​យ៉ាង​ច្បាស់ ។​ សូម​មេត្តា​បណ្តាសា​រព័ត៌​​មាន និងអ្នក​អត់​ដឹង​រឿង​ច្បាស់ បញ្ឈប់​​សកម្មភាព ដែល​ធ្វើ​អោយ​សម្ពន្ធ​ភាព និងជីវភាព​រស់នៅ​របស់​អ្នក​ដ​ទៃ ​មាន​បញ្ហា​បាន​ទេ ឬ​​គ្រាន់តែ​ជា​អាជីព ។ លោក​បញ្ជាក់​ថា ខ្ញុំ​មិន​បកស្រាយ គឺ​ខ្ញុំ​មាន​ហេតុផល​របស់ខ្ញុំ ហើយ​ក៏​គ្រាន់តែ​មិន​ចង់​បន្ត​បញ្ហា​ជាមួយ​អ្នក​ណា​ទៀត ព្រោះ​អ្វី​ៗ​ត្រូវ​បាន​​បញ្ចប់​ហើយ​ ។ ​តែ​រឿង​កូន និង​ឪពុក គឺ​រឿង​​មនោសញ្ចេតនា​មួយ​ផ្សេង​ទៀត ​សូ​ម្បី​តែ​ច្បាប់ ​ក៏​មិន​អាច​កាត់​ផ្តាច់​បាន​ដែរ ។សូម​ទោស​ទុកជា​មុន ​បើ​ការ​បញ្ចេញមតិ​របស់ខ្ញុំ​ប៉ះពាល់​ដល់​សតិអារម្មណ៍​អ្នក​ណា​ម្នាក់ (​ថ្ងែ​ស្អែក​មានរឿង​អី​កើតឡើង​ គ្មាន​អ្នក​ណា​ដឹង​ទេ​ សូម​រក្សា​ទឹកចិត្ត​ល្អ ការ​គិត​ល្អ ស្វែងរក​អនាគត​ល្អ ដើម្បី​រស់​ក្នុង​ពិភពលោក​ដ៏​ស្រស់ស្រាយ​នេះ​បន្ត​ទៀត» ។

ជា​ការ​កត់សម្គាល់​ ក្រោយ​ពី​ការ​បញ្ចេញ​សារ​ខាងលើ​នេះ​ លោកអ៊ិ​ន សិ​ភិន ក៏​បាន​បញ្ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប​មួយ និង​បាន​បញ្ជាក់​ពី​មូលហេតុ​សំខាន់​ៗ​នៃ​រឿងរ៉ាវ​រវាង​លោក ប៉ែន ចំ​រ៉ុ​ង និង​កូនស្រី​របស់​លោក ភិន សុ​ដា​លិស ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប លោក អ៊ិ​ន សុ​ភិន បាន​ឱ្យ​​ដឹង​ថា លោកប៉ែន ចំ​រ៉ុ​ង ដែល​បាន​ធ្វើ​កន្លង​មក ​គឺ​​ហាក់​ដូចជា​ជ្រុល​បន្តិច​ហើយ ដោយ​គាត់​បាន​បោក​កូនស្រី​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​យក​ទៅ​លែង​សើច បំរើ​អារម្មណ៍​គាត់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ គឺ​សមល្មម ​ដែល​គាត់​ត្រូវ​បញ្ចប់​ ។ ​លោក​បញ្ជាក់​ថា លោក ប៉ែន ចំ​រ៉ុ​ង បាន​បញ្ជា​​កូនស្រី​របស់​លោក​មក​មើល​​ងាយ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ខ្លួនឯង និង​ធ្វើ​អ្វី​ទៅ​តាម​ចិត្ត​គាត់​ធ្វើ ហើយ​អ្វី​ដែល​គាត់​បាន​ធ្វើ​ទៅ​ហើយ ហើយ​គាត់​បាន​ប្តឹង​លែងលះ​កូនស្រី​របស់ខ្ញុំ​យ៉ាង​ថោកទាប​​បំផុត​។

ដោយឡែក​ សម្រាប់​កូនស្រី​ដែល​ទើបតែ​ចាប់កំណើត​នា​ពេល​នេះ​ ត្រូវ​បានលោក ប៉ែន ចំ​រ៉ុ​ង តែងតែ​ដាក់​ទំនាយ​តាំងពី​គ្នា​មាន​អាយុ​​៣​ខែ​​ថា កូន​នឹង​កើតមក​អត់​គ្រប់​ដៃ គ្រប់​ជើង កូន​នឹង​កើតមក​ឆ្កួត​ដូច​ម្តាយ​របស់​វា ប៉ុន្តែ​ខុស​ពី​ការ​ពិត ​គឺ​ចៅស្រី​របស់ខ្ញុំ​កើត​មក​គ្រប់​ដៃជើង​ មាន​សុខភាព​ល្អ​ទាំង​ម្តាយ​និង​កូន ហើយ​គ្មាន​អ្វី​កើតឡើង តែ​យើង​នៅ​តែ​បារម្ភ​ទៅ​ថ្ងៃ​មុខ​នឹង​ទៅ​ជា​យ៉ាង​មេច ព្រោះ​​ខ្ញុំ​មិនដឹង​ថា ឪពុក​របស់​គេ​ជា​ឪពុក​របៀប​ណា​ទេ​ ដែល​បាន​ដាក់​ទំនាយ​កូន​ខ្លួនឯង​តាំងពី​កូន​មិន​មាន​អ​វះ​យ​វះ​ពេញ​នៅ​ក្នុង
​ផ្ទៃ​។

យ៉ាងណា​ក៏​ដោយ​ លោក អ៊ិ​ន សុ​ភិន បាន​ស្នើ​សុំ​ឲ្យ​បញ្ចប់​រឿងរ៉ាវ​កូនស្រី​របស់​លោក​ត្រឹមនេះ ​ព្រោះ​រឿង​ទាំងអស់ ​គ្មាន​អ្នក​ណា​ចង់​កើត​បែប​នេះ​ឡើយ ហើយ​លោក​ក៏​បាន​ស្នើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ និង​តារា​មួយ​ចំនួន​ដែល​តែងតែ​គាំទ្រ​លោក​ប៉ែន ចំ​រ៉ុ​ង សុំ​ឲ្យ​បញ្ឈប់​ត្រឹមនេះ ព្រោះ​ខ្លួន​ក៏​ជា​ស្រី ហើយ​មាន​ម្តាយ និង​ប្អូន​ជា​ស្រី​ដូច​គ្នា ប្រសិនបើ​កើតឡើង​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន​វិញ​នោះ​ គឺ​មានការ​ឈឺចាប់​ដូច​គ្នា​ ។