ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​​​ដុស​​ក្អែល! ព្រោះអាង​​​​​ដី​ខ្លួន​​ឯង ដឹក​​សំរាម​ទាំងឡាន​​​ដុត​ផ្សែង​​​ឡើង​ផ្អើល ​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​គា​១​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ត្រី​ការិយាល័យ​បរិស្ថាន​ខណ្ឌ បញ្ជា​ឱ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​កំ​បូល ចុះ​ឃាត់​នាំ​យក​ទៅ​រក្សា​ទុក នៅ​ក្នុង​សាលា​ខណ្ឌ ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ ។

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​គា​១​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ត្រី​ការិយាល័យ​បរិស្ថាន​ខណ្ឌ បញ្ជា​ឱ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​កំ​បូល ចុះ​ឃាត់​នាំ​យក​ទៅ​រក្សា​ទុក នៅ​ក្នុង​សាលា​ខណ្ឌ ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ ។

ការ​ឃាត់​នេះ គឺ​បន្ទាប់​ពី​រថយន្ត​ខាងលើ ត្រូវ​ម្ចាស់​បើក​ដឹក​សំរាម​ដែល​មាន​ដូច​ជា​ថង់​ប្លា​ស្ទិ​ច និង​កម្ទេច​ក្រណាត់​ជា​ច្រើន​ចេញពី​សិប្បកម្ម ជ្រែ​កម្ទេច​ក្រណាត់​របស់​ខ្លួន យក​ទៅ​ចាក់​នៅ​ក្នុង​ដី​ឡូត៍​ទំនេរ​របស់​ខ្លួនឯង​មួយ​កន្លែង​ទៀត ។ បន្ទាប់​មក បាន​ដុត​បំពក់​ចោល បង្ក​ឲ្យ​មាន​ផ្សែងហុយ និង​ធុំក្លិន​ឈ្ងៀម​បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ថា ជា​ផ្សែងភ្លើង​ឆេះ​ផ្ទះ​ថែម​ទៀត​ផង​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០១៦ ស្ថិត​នៅ​ចំណុច​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ដែល​មាន​ទីតាំង​ ស្ថិត​នៅ​វាល​ដំរី​កប់​កូន ក្នុងភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រីឯ​ម្ចាស់​សិប្បកម្ម​ជ្រែ​កម្ទេច​ក្រណាត់​ដែល​អាជ្ញាធរ​និយាយ​ថា បាន​បំពុលបរិស្ថាន​នោះ មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​នោះ​ទេ ហើយ​រថយន្ត​ដែល​ត្រូវ​ឃាត់​ខណៈ​ពេល​ដឹក​សំរាម​យក​ទៅ​ចាក់ចោល​នោះ ម៉ាក​គា ពណ៌​.​ស ពាក់​ស្លាក​លេខ​ង​-9553​ភព​2 បើកបរ​ដោយ​យុវជន​ម្នាក់ មិន​ស្គាល់ឈ្មោះ​ឡើយ​។

តាម​ប្រភព​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​នោះ​បាន​ដឹក​សំរាម មាន​ដូច​ជា​កម្ទេច​ថង់ ប្លា​ស្ទិ​ច និង​កម្ទេច​ក្រណាត់​ពេញ ចេញពី​ក្នុង​សិប្បកម្ម​ជ្រែ​កម្ទេច​ក្រណាត់​របស់​ខ្លួន​មួយ ដែល​មាន​ទីតាំង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ទល់មុខ​វត្ត​តា​ភេ​ម ភូមិ​តា​ភេ​ម សហ្កា​ត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​ទៅ​ចាក់ចោល​នៅ​ចំណុច​ដី​ឡូ​ត៌​ខាងលើ ដែល​ជា​ដី​របស់​ខ្លួន​ដែរ ។ បន្ទាប់​មក​បាន​ដុត​បំពក់​ចោល បង្ក​ឲ្យ​មាន​ផ្សែងហុយ​យ៉ាង​ខ្មួលខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ង​អាជ្ញាធរ ស្មានថា​ជា​ផ្សែង​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ឬ​ឆេះ​អ្វីមួយ  ។​ប៉ុន្តែ​បន្ទាប់​ពី​កម្លាំង​ប្រជា​ការពារ និង​អាជ្ញាធរ​សង្កាត់​កំ​បូល​ទៅ​មើល ទើបបាន​ឃើញ​និង​ដឹង​ថា ជា​ផ្សែង​នៃ​ការ​ដុត​កម្ទេច​ក្រណាត់ និង​កម្ទេច​ថង់​ប្លា​ស្ទិ​ច ដោយ​មនុស្ស​មួយ​ក្រុម​ខាងលើ​។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា បន្ទាប់​ពី​ពិនិត្យ​ឃើញជាក់ស្ដែង​ពី​ការ​បំពុលបរិស្ថាន​បែប​នេះ ទើប​អាជ្ញារ​ធរ​ខណ្ឌ​បញ្ជា​ឲ្យ​កម្លាំង​សណ្ដាប់ ធ្នាប់ ចុះ​ទៅ​សហការ​ណ៏​ជាមួយ កម្លាំង​ប្រជា​ការពារ​សង្កាត់​កំ​បូល ធ្វើការ​ឃាត់​រថយន្ត​នោះ​ទុក ដែល​ខណៈនោះ​ទើប​ចាក់សំរាម​ចោល បាន​កន្លះ​រថយន្ត​ប៉ុណ្ណោះ នៅ​សល់​កន្លះ រថយន្ត​ទៀត មិន​អនុញ្ញាត​ឲ្យ​ចាក់​ឡើយ ។

ភ្លាម​ៗ​នោះ ម្ចាស់​រថយន្ត​មិន​ព្រម​ឲ្យ​យក​រថយន្ត​ទៅ​កាន់​សាលា​ខណ្ឌ​នោះ​ឡើយ និង​បាន​លើក​ទូរស័ព្ទ​ថតរូប​កម្លាំង​សណ្ដាប់ធ្នាប់​និង​ប្រជា​ការពារ ន្រុ​ង​យក​ទៅ​បង្ហោះ​វាយប្រហារ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀត ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​បង្ខំ​ឲ្យ​លុប​រូបភាព​ចេញ បើ​មិន​លុប​ទេ និង​ត្រូវ​ចាប់ដក​យក​ទូរស័ព្ទ ទើប​ជន​នោះ​ព្រម​លុប​ចេញ ហើយ​ទីបំផុត​កម្លាំង​នៅ​តែ​នាំ​យក​រថយន្ត ទៅ​កាន់​សាលា​ខណ្ឌ​បាន​ដដែល​។