ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាងៗខ្លាំងណាស់ សូម្បី​​ពាក់​​​មួក​​​ក៏​មិនអាច​ជួយ​​បាន​

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍មួយរវាង​ម៉ូតូ​និង​ម៉ូតូ កើត​ឡើងកាលពី​​វេលា​ម៉ោង០៦ និង​៥០​​នាទីយប់​ថ្ងៃ​ទី​២៣ តុលា ២០១៦​ស្ថិតលើ​ផ្លូវលំ​លេខ​១២១៤​ ក្នុងភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍មួយរវាង​ម៉ូតូ​និង​ម៉ូតូ កើត​ឡើងកាលពី​​វេលា​ម៉ោង០៦ និង​៥០​​នាទីយប់​ថ្ងៃ​ទី​២៣ តុលា ២០១៦​ស្ថិតលើ​ផ្លូវលំ​លេខ​១២១៤​ ក្នុងភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៣ ពាក់​ផ្លា​ក​លេខ​តាកែវ​1D- 8997 ​បើកបរ​ដោយ​ឈ្មោះ​ចាន់ សា​រួន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​ធនាគា​​រ ​(​មាន​​ពាក់មួក​សុវត្ថិភាព​) មាន​ទីលំនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល រួម​ដំណើរ​ជាមួយ​ឈ្មោះ​ផេង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ជា​បុគ្គលិក​ធនាគា​រ​ដូចគ្នា មាន​ទីលំនៅ​​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ​(​ធ្វើ​ដំណើរ​ពី​លិច​ ទៅ​កើត) ។

លុះ​ជិះមក​​ដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​និង​ម៉ូតូ​ម៉ាក​ហុងដា សេ​៩០ ពណ៌​ខៀវចាស់ មាន​ពាក់​ស្លាកលេខ​កណ្ដាល​1R-5927 បើកបរ​ដោយ​ឈ្មោះ​ហេង អាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ ជា​កម្មកររោងចក្រ​ទុយោ (​ពាក់មួក​សុវត្ថិភាព​)​ មាន​ទីលំនៅ​ភូមិ​អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​កំពុង​​បើក​បញ្ច្រាសទិស​គ្នា​ ពី​កើតមក​លិច បណ្ដាលឲ្យដួល​រង​របួសធ្ងន់​និង​ស្រាល ចំណែក​ម៉ូតូ​ទាំង​០២គ្រឿង​ខូចខាត​ធ្ងន់ រីឯ​អ្នក​រង​គ្រោះ​ឈ្មោះ​ហេង អាត ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​កាល់​ម៉ែត្រ ។