ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកយល់ថា និព្វាន ​គឺជា​អ្វី ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ពុទ្ធ​និយម​ខ្លះ​បាន​លើក​ឡើង​ថា និព្វាន គឺ​នៅ​តែ​មាន​រូប មាន​រាង មាន​ខន្ធ​ទាំង​៥ គឺ​រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ…

រាជធានី​ភ្នំពេញ ៖ អ្នក​ពុទ្ធ​និយម​ខ្លះ​បាន​លើក​ឡើង​ថា និព្វាន គឺ​នៅ​តែ​មាន​រូប មាន​រាង មាន​ខន្ធ​ទាំង​៥ គឺ​រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និង​វិញ្ញាណក្ខន្ធ នៅឡើយ និង​ខ្លះ​ទៀត​យល់​ថា និព្វាន គឺជា​ភព​មួយ​ដទៃ​ទៀត នៅ​ក្រៅពី​កាមភព រូបភព និង​អរូបភព​ដែល​យើង​ហៅ​ថា​សង្សារវដ្ត​នោះ ។

នៅ​មាន​អ្នក​ប្រព្រឹត្ត​បដិបត្តិ​ធម៌​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា និព្វាន គឺជា​ភព​មួយ​ដែល​មាន​តែ​សេចក្តីសុខ មិន​មានទុក្ខ តែ​នៅ​មាន​បញ្ចក្ខន្ធ​នៅឡើយ​ដែរ ។ នៅ​មាន​មតិ និង​យោបល់​ច្រើន​ដទៃ​ទៀត​មាន​ន័យ​ផ្សេង​ៗ​គ្នា​ទាក់ទង​នឹង​ព្រះ​និព្វាន ។ ចុះ​លោក​អ្នក​វិញ​យល់​ថា​ព្រះ​និព្វាន​មាន​លក្ខណៈ​ដូច​ម្តេច ?

នៅ​ក្នុង​អភិធម្ម​ត្ថ​សង្គហៈ​បាន​ពន្យល់​ថា អ​ជា​តំ និព្វាន​មិនកើត​ទៀត​, អ​ជរា និព្វាន​មិន​ចេះ​ចាស់​ទ្រុឌទ្រោម​គ្រាំគ្រា​, អ​ព្យា​ធឹ និព្វាន​មិន​ចេះ​ឈឺ ឬ​មិន​មាន​រោគ​, អម​តំ និព្វាន​មិន​មាន​សេចក្តីស្លាប់​, អស​ង្ខ​តំ និព្វាន​មិន​មាន​បច្ច័យ​តាក់តែង​, សន្តិ​បទំ និព្វាន​មាន​តែ​សេចក្តី​ស្ងប់​, ឯក​ន្តំ និព្វាន​មាន​តែ​សេចក្តីសុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។

រីឯ​ព្រះ​និព្វាន​នៅ​ក្នុង​បដិច្ចសមុប្បាទ​បាន​អធិប្បាយ​ថា ព្រះ​និព្វាន​ព្រោះ​ការ​រលត់​ទៅ​នៃ​អវិជ្ជា ។ សង្ខារ​ទាំងឡាយ​រលត់​ទៅ​ព្រោះ​ការ​រលត់​ទៅ​របស់​អវិជ្ជា ។ សេចក្តី​គ្រាំគ្រា សេចក្តី​ឈឺចាប់​គ្រប់​បែប​យ៉ាង ទុក្ខ សោក ខ្សឹកខ្សួល​ទាំងឡាយ ដោយ​សរុប​បាន​ដល់​ទុក្ខវេទនា​ដែល​កើតឡើង​តាម​ផ្លូវ​កាយ ទោមនស្ស​វេទនា​ដែល​កើត​តាម​ផ្លូវចិត្ត​ហ្នឹងឯង​រលត់​អស់​ទៅ ទើប​ឈ្មោះ​ថា ជា​និព្វាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ