ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​នៅ​តែ​ជាប់​តំណែង​ល្អ​ជាងគេ​នៅ​អាស៊ី​សម្រាប់​ការ​ពង្រីក​អាជីវកម្ម

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ យោង​តាម​ការ​ស្ទង់​មតិ របស់ UOB បាន​ឲ្យ​ដឹង​ថា សិង្ហ​បុរី​នៅ​តែ​រក្សា​តំណែង​ជា​ប្រទេស​ល្អ​ជាងគេ​នៅ​អាស៊ី សម្រាប់​ការ​ពង្រីក​អាជីវកម្ម ។
មាន​អាជីវករ​ប្រមាណ​១​ភាគ​៣ ឬ​៣២% នៃ​អាជីវករ​សរុប

ប្រទេស​សិង្ហ​បុរី ៖ យោង​តាម​ការ​ស្ទង់​មតិ របស់ UOB បាន​ឲ្យ​ដឹង​ថា សិង្ហ​បុរី​នៅ​តែ​រក្សា​តំណែង​ជា​ប្រទេស​ល្អ​ជាងគេ​នៅ​អាស៊ី សម្រាប់​ការ​ពង្រីក​អាជីវកម្ម ។

មាន​អាជីវករ​ប្រមាណ​១​ភាគ​៣ ឬ​៣២% នៃ​អាជីវករ​សរុប​២.៥០០​នាក់ ដែល​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ​និយាយ​ថា ពួក​គេ​នឹង​ជ្រើសរើស​យក​ទីផ្សារ​ប្រទេស​សិង្ហ​បុរី សម្រាប់​ពង្រីក​អាជីវកម្ម​ក្នុង​អំឡុង​ពី​៣ ទៅ​៥​ឆ្នាំ​ខាង​មុខ​នេះ ។

ចំណែក​ប្រទេស​ជប៉ុន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​សំឡេង​២៩% បន្ទាប់​មក​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ទទួល​បាន​២៨% ។ រីឯ​ប្រទេស​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៩ ដោយ​មាន​សំឡេង​តែ​២២%​ប៉ុណ្ណោះ ។

ការ​ស្ទង់​មតិ​សហគ្រាស​អាស៊ី​នេះ​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ដែល​ជា​ការ​ស្ទង់​មតិ​លើក​ទី​២ ។ សហគ្រាស​ចូលរួម​មាន ក្រុមហ៊ុន​ធុន​កណ្តាល​នៅ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​ទាំង​៦​គឺ ចិន ហុងកុង ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ថៃ ។

ការ​ស្ទង់​មតិ​នេះ​ឲ្យ​ដឹង​ដែរ​ថា ចិន​នៅ​តែ​បន្ត​ជាទី​ផ្សារ​ល្អ​ជាងគេ​សម្រាប់​ក្រុមហ៊ុន​សិង្ហ​បុរី ដោយ​ទិន្នន័យ​បាន​បង្ហាញ​ពី​ភាព​ស្រ​ដៀង​គ្នា​នឹង​ការ​ស្ទង់​មតិ​កាលពី​ឆ្នាំ​២០១៤​ដែរ ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​៣០០ ដែល​ចូលរួម​ការ​ស្ទង់​មតិ មាន​៥៦%​កំពុង​ធ្វើ​អាជីវកម្ម និង​បើក​ដំណើរការ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន ។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ទៀត​ថា ការ​កើនឡើង​នៃ​ការ​ចំណាយ ការ​ប្រកួតប្រជែង និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​របស់​អតិថិជន គឺជា​មូលហេតុ​ធំ​ជាងគេ​ដែល​ធ្វើ​ឲ្យ​ការ​លូតលាស់​នៃ​អាជីវកម្ម​ក្នុង​តំបន់​អន់​ថយ ៕