ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចើម​ផ្លូវនៅក្រុងតាខ្មៅ​ស្ទើរលែង​មានទៅហើយ សុទ្ធ​តែ​បង់ខែ​ទើបអាច​លក់បាន​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖​ នៅក្នុង​ក្រុង​តា​ខ្មៅគេ​សង្កេតឃើញ​ថា ចិញ្ចើម​ផ្លូវស្ទើរ​ទាំងអស់សម្រាប់​សិស្សានុសិស្ស​ និង​ប្រជា​ពលរដ្ឋ សម្រាប់​ដើរ​ឆ្លងកាត់​អោយ​មាន​សុវត្ថិ​ភាពស្ទើរ​លែង​មាន​ទៅ​ហើយ ដោយសារតែ​ក្រុម​អាជីវករ​មួ​យចំនួន បាន​យក​ធ្វើអាជីវកម្មជា​ប្រយោជន៍​ផ្ទាល់ខ្លួន ខណៈ​ដែល​អាជ្ញាធរ​អនុវត្ត​វិធានការ ដូចភ្លើ​ងចំបើង…

ខេត្តកណ្តាល ​៖​ នៅក្នុង​ក្រុង​តា​ខ្មៅគេ​សង្កេតឃើញ​ថា ចិញ្ចើម​ផ្លូវស្ទើរ​ទាំងអស់សម្រាប់​សិស្សានុសិស្ស​ និង​ប្រជា​ពលរដ្ឋ សម្រាប់​ដើរ​ឆ្លងកាត់​អោយ​មាន​សុវត្ថិ​ភាពស្ទើរ​លែង​មាន​ទៅ​ហើយ ដោយសារតែ​ក្រុម​អាជីវករ​មួ​យចំនួន បាន​យក​ធ្វើអាជីវកម្មជា​ប្រយោជន៍​ផ្ទាល់ខ្លួន ខណៈ​ដែល​អាជ្ញាធរ​អនុវត្ត​វិធានការ ដូចភ្លើ​ងចំបើង ពោល​គឺអប់​រំ​រួច ក្រោយមក អ្វី​ៗ​មក​ជា​ដដែល​ៗ​វិញ ។

ប្រជាពលរដ្ឋលើកឡើង​ថា តាម​បណ្តោយ​ផ្លូវជាតិ​លេ​ខ២ ចាប់ពី​គល់​ស្ពាន​ព្រែកត្នោ​ត រហូតដល់​មុខ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ចិញ្ចើម​ផ្លូវ​សម្រាប់​ដើរ ជា​ផ្លូវ​ថ្មើរជើង គឺលែង​មាន​ហើយ សុទ្ធតែ​អ្នកលក់​ចាប់ហួយ ម្ហូបអាហារ តាំង​លក់​ម៉ូតូយ៉ាង​អនាធិបតេយ្យជាទីបំផុត ។

បើ​ក្រឡេក​ទៅ​មើលផ្លូវ​មុខ​សាលា​សេ​រី​ភាពវិញ គឺក្រុម​អាជីវករដាក់រទេះ​លក់​ពេញ​ចិញ្ចើម​ផ្លូវ រកតែ​សិស្សា​នុ​សិស្សដើរ​គ្មាន​ផង បើ​ដើរ​ថ្មើរជើង​វិញ​ចុះ​ដើរមក​ផ្លូវ​ធំ ដែល​វា​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ។ ចំណែក​ផ្លូវ​លេខ២១ វិញ ចិញ្ចើម​ផ្លូវ​ក៏​លែង​មាន​ដែរ ដោយមាន​ការ​តាំង​លក់​ម៉ូតូ​និង​ទូរស័ព្ទពេញ​តែម្តង ។

ចំណែក​ឯក​ចិញ្ចើម​ផ្លូវ​ក្បែរ​មន្ទីរ​ក្រសួង​អប់រំ យុវជន​និងកីឡា ខេត្តកណ្តាល វិញ សុទ្ធតែ​ទូរ​លក់​កាហ្វេ ដាក់​លក់ យ៉ាង​អនាធិបតេយ្យ មើល​លែង​ឃើញ​មន្ទីរអប់រំ និងចិញ្ចើម​ផ្លូវ សម្រាប់​ថ្មើរជើងទៅ​ហើយ ។

អ្នកលក់​ដូរ​បង្ហើប​ខ្លះ​ៗ​ថា ការ​ដាក់​តាំង​លក់​បែបនេះ​បាន ដោយសារ​ក្រុម​អាជីវករ បាន​បង់លុយ​អោយ​អាជ្ញាធរ​សង្កាត់ក្រុង​តាខ្មៅ ទើប​លក់​បានមិនមែន​ចេះតែ​ដា​ក់​បាន​ៗនោះ​ទេ ។

ជុំវិញ​បញ្ហា​នេះ​ដែរ បាន​ទំនាក់ទំនង​ទៅ​លោកជៀម ខូយ ចៅសង្កាត់​តាខ្មៅ តែ​លោក​ឆ្លើយ​ថា កំពុងរវល់​ប្រជុំ រួច​ក៍បិទ​ទូរស័ព្ទ​តែម្តង ។

ប្រជាពលរដ្ឋ​សង្ឃឹមថា លោក គង់ សោភ័ណ្​ឌ អភិបាលខេត្ត​កណ្តាល នឹង​ពិនិត្យ​សកម្មភាព​របស់​លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តាខ្មៅផង ពីព្រោះ អភិបាលក្រុង​តាខ្មៅ​រូប​នេះ ហាក់​មិនសូវ​អើពើ ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ទាល់តែ​សោះ ​។

នៅទីណាក៏ដូចទីណាដែរ ការដាក់​តាំងលក់​តាមចិញ្ចើមផ្លូវ​សុទ្ធតែ​បង់ខែ​ជូន​ម្ចាស់​ស្រុក ជាពិសេស​ ប៉ូលិស​សណ្តាប់​ធ្នាប់​តែម្តង ។ បើ​មិន​បង់ឱ្យទេ ដេកចាំ​បាន​លក់​លើ​ចិញ្ចើម​ផ្លូវទៅ … ហេ!ហ!

អត្ថបទសរសេរ ដោយ