ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វក្តា​ន់​ដ៏កម្រលើពិភពលោក​បានរកឃើញក្នុងទី​ជម្រក​​ព្រៃវាល​ស្មៅក្នុងខេត្តក្រចេះ

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេ​៖ សត្វក្តា​ន់​ប្រមា​ណ៧០ក្បាល ដែល​ជា​សត្វ​កម្រ​នៅ​លើ​ពិភពលោក ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​តាមដាន​រក​ឃើញ​កំពុង​រស់នៅ​ក្នុង​តំបន់​ទីជម្រក​ព្រៃ​វាលស្មៅ​នៃ​តំបន់​ព្រៃ​ទេសភាព​មេគង្គ​ក្នុង​ខេត្តក្រចេះ ​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បង្ហាញ​របស់ក្រ​សួង​បរិស្ថានដែល​បានឱ្យ​យដឹង ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ផង​ដែរ​ពី​វត្តមាន​នៃ​សត្វ​ក្តា​ន់​វ័យ​ជំទង់ និង​កូន​ជាច្រើ​ន…

ខេត្ត​ក្រចេ​៖ សត្វក្តា​ន់​ប្រមា​ណ៧០ក្បាល ដែល​ជា​សត្វ​កម្រ​នៅ​លើ​ពិភពលោក ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​តាមដាន​រក​ឃើញ​កំពុង​រស់នៅ​ក្នុង​តំបន់​ទីជម្រក​ព្រៃ​វាលស្មៅ​នៃ​តំបន់​ព្រៃ​ទេសភាព​មេគង្គ​ក្នុង​ខេត្តក្រចេះ ​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បង្ហាញ​របស់ក្រ​សួង​បរិស្ថានដែល​បានឱ្យ​យដឹង ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ​។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ផង​ដែរ​ពី​វត្តមាន​នៃ​សត្វ​ក្តា​ន់​វ័យ​ជំទង់ និង​កូន​ជាច្រើ​ន ដែល​ជា​កត្តា​ចង្អុល​បង្ហាញ​ពី​ការបន្តពូ​ជ​របស់​សត្វ​ដ៏​កម្រ​ប្រភេទ​នេះ​នៅក្នុង​តំបន់​ទីជម្រក ខណៈ​ក្រសួងបរិស្ថាន និង​អង្គការ WWF កំពុង​រៀបចំ​របាយការណ៍​ស្តី​ពី​ស្ថា​នភា​ព និង​ចំនួន​សត្វ​ក្តាន់ សម្រាប់​ការ​ចេញផ្សាយ​នា​ពេល​ខាងមុខ​នេះ​។

សូម​បញ្ជាក់​ថា សត្វ​ក្តាន់​ត្រូវ​បាន​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ ជា​ប្រភេទ​សត្វ​រងគ្រោះ​ថ្នាក់​ជិត​ផុតពូជ​ជាស​កល ហើយ​នៅក្នុង​ប្រទេស​កម្ពុ​ជា សត្វ​ក្តាន់​នេះ​ធ្លាប់​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ប៉ាន់ប្រមាណ​ថា​ បាន​ផុតពូជ​ទៅ​ហើយ​រហូតដល់​មានការ​រក​ឃើញ​ឡើងវិញ​នៅក្នុង​ឆ្នាំ ២០០៦ នៅក្នុង​ខេត្តក្រចេះ ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា សត្វ​ក្តាន់​បាន​និង​កំពុង​ទទួលរង​ការ​គំរាមកំហែង​ដោយ​ការបាត់បង់​ទីជម្រក ការ​បរបាញ់ និង​វិបត្តិ​អន្ទា​ក់ ដែល​បាន​រាលដាល​ឡើង​ដោយ​ការ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់​។

សម្រាប់​ខេត្តក្រចេះ​ព្រៃ​សត្វ​ក្តាន់​ គឺ​នៅ​មាននៅ​សល់​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​និង​កំពុងតែ​បន្ត​អភិរក្ស​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត ជាមួយ​និង​ដៃ​គូរ​អភិរក្ស​នានា​។ ព្រៃ​ដែល​សត្វ​ក្តាន់​ទាំងនោះ​កំពុង​តែ​រស់នៅ គឺ​លាត​សន្ធឹ​ង​​នៅ​ក្រោយ​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ នៅ​លើ​ផ្ទៃ​ទំហំ​ជិត១០០ហិ​ក​តា​ ។ ដោយសារ​កន្លងមក​ការ​បរបាញ់​ក៏ដូចជា​ការ​ដាក់អន្ទាក់ និង​ការ​កាប់​ទន្រ្ទាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ ជាមួយ​និង​ការ​កាប់​អា​ច្រៀក​យក​ឈើ បាន​ធ្វើឲ្យ​ចំនួន​សត្វព្រៃ​ក៏ដូចជា​ដី​ព្រៃ​ដែន​ជម្រក​សត្វ​តំបន់​នោះ​ប្រឈម​និង​ការ​វិនាស​។

តែបើ​ទោះជា​បែប​ណា​ដី​តំបន់​នោះ​សព្វ​ថ្ងៃ ត្រូវ​បានការ​ពារ​យ៉ាង​តឹង​រឹង​ពី​មន្រ្តី​អភិរក្ស ដោយមាន​ការ​បំផុស​ឲ្យ​មាន​ចលនា​ចូលរួម​ពី​អាជ្ញាធរ​គ្រប់​មជ្ឈដ្ឋាន បាន​ធ្វើឲ្យ​ចំនួន​សត្វព្រៃ​ពិសេស​សត្វ​ក្តាន់​មាន​តួរ​លេខ​កើនឡើង​វិញ​ ។​


អត្ថបទសរសេរ ដោយ