ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​នាង​ ឬ​ដង្កូវ​នាង​ជិត​​ផុត​​ពូជ​ន៍ហើយ​

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កូន​នាង ​ឬ​ដង្កូ​វនា​ង ដែល​ពី​អតីត​នៅ​ឃុំ​ប៉ោយ​ចារ និង​ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ និយម​​ចិញ្ចឹម​ខ្លាំង​ណាស់​ស្ទើរតែ​គ្រប់​ផ្ទះ ប៉ុន្តែ​​ឥឡូវនេះ​ ស្ទើរតែ​ផុត​ពូជ​ន៍​​ទៅហើយ ព្រោះ​​មានគ្រួសារ​តិច​ណាស់​ ដែល​នៅ​ចិញ្ចឹម មាន​នៅ​ក្នុង​ឃុំ​ប៉ោយ​ចារ គឺ​ភូមិ​ត្រពាំង​ថ្ម​ខាងជើង នៅ​សល់​តែ​២​គ្រួសារ​ និង​ភូមិ​ប៉ោយ​ស្នួល​១០​គ្រួសារ ។

ខេត្តបន្ទាយមានជ័យ ៖ កូន​នាង ​ឬ​ដង្កូ​វនា​ង ដែល​ពី​អតីត​នៅ​ឃុំ​ប៉ោយ​ចារ និង​ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ និយម​​ចិញ្ចឹម​ខ្លាំង​ណាស់​ស្ទើរតែ​គ្រប់​ផ្ទះ ប៉ុន្តែ​​ឥឡូវនេះ​ ស្ទើរតែ​ផុត​ពូជ​ន៍​​ទៅហើយ ព្រោះ​​មានគ្រួសារ​តិច​ណាស់​ ដែល​នៅ​ចិញ្ចឹម មាន​នៅ​ក្នុង​ឃុំ​ប៉ោយ​ចារ គឺ​ភូមិ​ត្រពាំង​ថ្ម​ខាងជើង នៅ​សល់​តែ​២​គ្រួសារ​ និង​ភូមិ​ប៉ោយ​ស្នួល​១០​គ្រួសារ ។

កាលពីដើម​ឡើយ​ គេ​និយម​ចូល​ចិត្ត​ប្រើ​សារុងសូត្រ ​និង​កន្សែង​សូត្រ ដែល​ផលិត​ចេញពី​ស្រុក​ភ្នំស្រុក​ខ្លាំង​ណាស់ ដែល​សរសៃ​អំបោះ​ផលិត​ចេញពី​កូន​នាង​នេះ  ដែល​សាច់​ស្រស់​រលោង ហើយ​ក៏​មានការ​និយម​បរិភោគ​ឌឹកឌឿ​​ផង​ដែរ ដោយសារ​តែ​មាន​រស​ជាតិ​ឆ្ងាញ់​។

ប្រជាពលរដ្ឋ​ ជា​អ្នក​នៅ​ប្រកប​របរ​ចិញ្ចឹម​កូន​នាង បាន​និយាយ​រៀបរាប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា​​ កូន​នាង​របស់​គាត់​នេះ​ គឺ​ទើប​តែ​ញាស់​​បាន​៤​ថ្ងៃ ហើយ​កូន​នាង ​កុំ​តែ​ត​ដេក ។​ គាត់​បន្ត​ថា​ ​ក្រុម​គ្រួសារ​គាត់​ប្រកប​របរ​ចិញ្ចឹម​កូន​នាង​នេះ  តាំងពី​ជីដូន​ជីតា​របស់​គាត់​មក គឺ​ស្រី​ៗ​ចិញ្ចឹម​តែ​កូន​នាង  ចំណែក​ប្រុស​ៗ​ធ្វើស្រែ​និងរ​ករបរ​ផ្សេង​ៗ តែ​ចិញ្ចឹម​តាម​របៀប​ទម្លាប់​ប៉ុណ្ណោះ គ្មាន​អង្គការ​ណា​ជួយ​ណែនាំ​ពី​វិធី​ថែទាំ​នោះ​ទេ​ ។

តែ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ មាន​ខាង​អង្គការ​ដែល​មានឈ្មោះ​ថា ​ភូមិ​សូត្រ​ខ្មែរ​បាន​មក​បង្រៀន​ពី​របៀប​នៃ​ការ​ថែទាំ ការ​ចិញ្ចឹម​កូន​នាង​នេះ គឺ​ទ​ទួ​បាន​ផល​ល្អ កូន​នាង​មាន​សុខភាព​ល្អ ឡត​ធំ​សំបូរ​សរសៃសូត្រ​ច្រើន ហើយ​ពេល​កូន​នាង​ទើ​កើត​ខាង​អង្គការ​គេ​មាន​ថ្នាំ​បំប៉ន​សុខភាព ។

​ការ​ចិញ្ចឹម​កូន​នាង​នេះ គឺ​មានគ្រួសារ​ខ្លះ​គេ​តំណម​(​តម​) ពេលដេក​មិន​ឲ្យ​លឺ​សម្លេង​ខ្លាំង​ៗ សម្លេង​រោ​ទិ៍  ធុំក្លិន​ប្រេងសាំង ម៉ា​ហ្សូ​ត​និង​ទឹកអប់​ម្សៅ​នោះ​ឡើយ មិន​ដូច្នេះ​ទេ​កូន​នាង ​គឺ​បាន​តែ​ទុំ​ពណ៌​លឿង តែ​គ្មាន​រុំ​ខ្លួន​ជា​ឡត​សរសៃសូត្រ​នោះ​ឡើយ​។​ ចំពោះ​ការ​ចិញ្ចឹម​នេះ គឺ​មាន​រយៈពេល​៤៥​ថ្ងៃ ​(១​ខែ​កន្លះ​ទើប​ទទួលផល​ជា​សរសៃសូត្រ​ឡត​) ។​

បច្ចុប្បន្ន​ គឺ​គាត់​មិនបាច់​ស្រាវ​ជា​អំបោះ​សូត្រទេ ពេល​ដែល​កូន​នាង​កើតជា​ឡត​ហើយ​នោះ គឺ​មាន​ម៉ូយ​មក​ពី​ខេត្តសៀមរាប​ ឬ​ភ្នំពេញ​មក​ទទួល​ទិញ ការ​ចិញ្ចឹម​នោះ​ ពេល​ទទួលផល​បាន​ត្រឹមតែ​២៥ ​ទៅ​៣០​គីឡូក្រាម តាម​កើត​មិនកើតក្នុង​១​គីឡូក្រាម លក់​បាន ត្រឹមតែ​៣​ម៉ឺន​៥​ពាន់​រៀល​ប៉ុណ្ណោះ ។​ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​កូន​នាង​នោះ គាត់​ក៏​បាន សំណូមរ​ផង​ដែរ សុំ​ឲ្យ​អាជ្ញាធរ ជួយ​រក​ទីផ្សារ ដើម្បី​ឲ្យ​តម្លៃ​បាន​ខ្ពស់​ជាង​នេះ គ្រាន់​បាន​ជួយ​សម្រួល​ដល់ ជីវភាព​របស់​ពួក​គាត់​។