ពលរដ្ឋ​ត្រូវ​ផ្ទះ​លិច​ទឹក​​បាន​ទទួល​​អំណោយ​


រាជធានី​ភ្នំពេញ ៖ កាលពី​​រសៀល​ថ្ងៃ​ទី​២៣ ​តុលា ​​២០១៦ ​នេះ អាជ្ញាធរ​ខណ្ឌមានជ័យ និង​អង្គការ​មូលនិធិ​ឆឺ​ជី​-​កម្ពុជា បាន​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​សម្បែង​ចំនួន​២៦៥​គ្រួសារ រស់នៅ​ក្នុងភូមិ​ព្រែក​តា​គង់​​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ពិធីនេះ ​ក្រោម​វត្តមាន​​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌ និងលោក​ឡុ​ង ង៉ែត អភិបាលរង ខណ្ឌ​មាន​ជ័យ និង​លោក​កែវ សា​វឿ​ន ចៅសង្កាត់​ចាក់​អង្រែ​លើ និង​មានការ​ចូលរួម​ពី​ក្រុម​យុវជន ស​.​ស​.​យ​.​ក ខណ្ឌ និង​សង្កាត់​ផង​ដែរ ។

អំណោយ​ដែល​ទទួល​បាន ក្នុង​មួយ​គ្រួសារ​ៗមានអង្ករ​២០​គីឡូក្រាម មី១​កេស ធុង​ដាក់​ទឹក១ និង​ស្បែកជើង.កវែង ចំនួន៣​គូ ព្រម​ទាំង​ទឹកបរិសុទ្ធ១​ធុង​ធំ​ផងដែរ ។

លោក​ឆុង មីង​ជឺ ប្រធាន​អង្គការ​មូលនិធិ ឆឺ​ជី-កម្ពុជាបានឱ្យដឹង​ថា នេះ​គឺជា​លើក​ទី​៨​​ហើយ ដែល​អង្គការ របស់​យើង​សហការ​ជា​មួយ​​អាជ្ញាធរ​ខណ្ឌមានជ័យ នាំ​យក​អំណោយ​សប្បុរសជន​មក​ចែក​ជូន​បងប្អូន​រង​គ្រោះ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ។ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ