ភាំងមួយភ្លែត ! គេបន្លំយកលុយអស់ច្រើនសន្ធឹកសន្ធាប់
ខេត្តបាត់ដំបង ៖ ខណៈ២នាក់ប្តីប្រពន្ធជាកូនទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ទុកម្តាយឲ្យមើលកន្លែងលក់ដូរតែម្នាក់ឯង មានជនមិនស្គាល់មុខ៥-៦នាក់បានចូលមក …
ខេត្តបាត់ដំបង ៖ ខណៈ២នាក់ប្តីប្រពន្ធជាកូនទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ទុកម្តាយឲ្យមើលកន្លែងលក់ដូរតែម្នាក់ឯង មានជនមិនស្គាល់មុខ៥-៦នាក់បានចូលមក …
ខេត្តបាត់ដំបង ៖ ខណៈ២នាក់ប្តីប្រពន្ធជាកូនទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ទុកម្តាយឲ្យមើលកន្លែងលក់ដូរតែម្នាក់ឯង មានជនមិនស្គាល់មុខ៥-៦នាក់បានចូលមក ខ្លះចាក់សាំង ឯខ្លះទៀតផ្ញើលុយតាមវីង ធ្វើឲ្យគាត់មានការភាំងមួយភ្លែត ស្រាប់តែជនទាំងនោះបន្លំលួចយកកាបូបលុយទៅបាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ និងបើកវីងវេរលុយមួយកន្លែងនៅក្នុងភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។
មន្ត្រីអាវុធហត្ថស្រុកបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ពេជ្រ វណ្ណៈ អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះ សូ ស្រីទាវ អាយុ២៥ឆ្នាំ ជាអ្នករកស៊ីបើកលក់សាំងផង និងបើកវេរលុយវីងផង ។ ចំណែកស្ត្រីជាម្តាយដែលនៅមើលកន្លែងលក់ដូរឈ្មោះ អ៊ូ ធី អាយុ៦១ឆ្នាំ ។
ស្ត្រីជាម្តាយបានឲ្យមន្ត្រីអាវុធហត្ថបានដឹងថា មុនពេលកើតហេតុគឺកូនគាត់ទាំង២នាក់បានចេញទៅមន្ទីរពេទ្យដើម្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងជំងឺរបស់ពួកគេ ដោយទុកគាត់ឲ្យមើល និងជួយលក់មួយភ្លែតសិន ។ ខណៈពេលគាត់នៅម្នាក់ឯងមានជន៥-៦នាក់បានចូលមក ខ្លះចាក់សាំង ខ្លះវេរលុយវីង ដែលហាក់ធ្វើឲ្យគាត់ភាំងមួយភ្លែត ស្រាប់តែជនទាំងនោះបន្លំចូលលួចយកកាបូបលុយទៅបាត់តែម្តង ។
ស្ត្រីជាម្តាយបានឲ្យមន្ត្រីអាវុធហត្ថបានដឹងទៀតថា នៅពេលជនទាំងនោះចេញទៅអស់ ទើបគាត់មានការភ្ញាក់ផ្អើល ព្រោះតែបាត់កាបូបដែលមានលុយច្រើនសន្ធឹកសន្ធាប់ គឺរហូតដល់១៤ម៉ឺនបាត(ប្រាក់ថៃ) ហើយគាត់ក៏បានរាយការណ៍ និងប្តឹងសមត្ថកិច្ចដើម្បីឲ្យជួយតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែពិតជាបញ្ហាពិបាកសម្រាប់សមត្ថកិច្ចណាស់ព្រោះស្ត្រីរូបនោះសឹងតែមិនចាំពីអត្តសញ្ញាណរបស់ជនសង្ស័យផង ៕
ចែករំលែកព័តមាននេះ