ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្សារ​ទំនើប Walmart អា​មេ​រិ​កមក​វិនិយោគ​ក្នុង​ប្រទេស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Walmart ដែល​ជា​ក្រុមហ៊ុន​ផ្សារ​ទំនើប​ល្បីឈ្មោះ​មួយ​របស់​អា​មេ​រិ​កមក​វិនិយោគ​នៅ​កម្ពុជា ។ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ពេល​ដែល​អប​នាយក​រដ្ឋមន្ត្រី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន អា​មេ​រិ​ក​នោះ លោក…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Walmart ដែល​ជា​ក្រុមហ៊ុន​ផ្សារ​ទំនើប​ល្បីឈ្មោះ​មួយ​របស់​អា​មេ​រិ​កមក​វិនិយោគ​នៅ​កម្ពុជា ។ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ពេល​ដែល​អប​នាយក​រដ្ឋមន្ត្រី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន អា​មេ​រិ​ក​នោះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី Anbinh Phan តំណាង​ក្រុមហ៊ុន Walmart បាន​ពិភាក្សា​គ្នា​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន ជម្រាប​ទៅ​វិនិយោគិន​អា​មេ​រិ​ក អំពី​សមិទ្ធផល​ថ្មី​ៗ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ដូច​ជា ការ​ចរចា​បង្កើត​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ៗ ការ​កសាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​បន្ថែម ព្រមទាំង​ការ​បន្ត​ធ្វើ​ទំនើប​កម្ម​សេវា​សាធារណៈ ការ​កាត់​បន្ថយ​នីតិវិធី និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នានា ដែល​បាន​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ការ​ធ្វើ​ធុរកិច្ច និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ។

តាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោកស្រី Anbinh Phan វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដ៏​មាន​ប្រសិទ្ធភាព​របស់​កម្ពុជា និង​បាន​អបអរសាទរ​ចំពោះ​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ៗ ព្រមទាំង​ជម្រាប​ជូន​អំពី​ចំណាប់អារម្មណ៍​ក្នុង​ការ​នាំ​ចូល​ផលិតផល​របស់​កម្ពុជា​បន្ថែម​ទៀត ដូច​ជា គ្រឿង​សង្ហា​រឹម ផ្លែ​ឈើ ម្ហូបអាហារ និង​គ្រឿង​អេ​ឡិច​ត្រូ​និក ជាដើម ។

តំណាង​ក្រុមហ៊ុន Walmart បាន​បង្ហាញ​អំពី​បំណង​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ ការ​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ធុរកិច្ច និង​វិនិយោគ ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា ជា​ពិសេស​ស្ត្រី​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។

ចំណែក លោក ប៉ាន សូរ​ស័ក្តិ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន Walmart ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច​នៅ​កម្ពុជា និង​វិនិយោគ​លើ​វិស័យ​ដែល​មាន​សក្តានុពល​នានា​បន្ថែម​ទៀត នៅ​កម្ពុជា​ផង​ដែរ និង​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការ​សហការ និង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ