ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជេ​ន្នី​ហ្វើ​រ ឡ​រ៉ែ​ន បាន​គូស្នេហ៍​ថ្មី​ជា​អ្នកដឹកនាំ​រឿង

7 ឆ្នាំ មុន

សារព័ត៌មាន​របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តារា​សម្តែង​ដ៏​ល្បី​ជេ​ន្នី​ហ្វើ​រឡ​រ៉ែ​ន បាន​ទាក់ទង​ស្នេហា​ជាមួយ​អ្នកដឹកនាំ​រឿង​លោក Darren Aronofsky ហើយ​ត្រូវ​អ្នកជំនាញ​ថតរូប​លួច​ថត

សារព័ត៌មាន​របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តារា​សម្តែង​ដ៏​ល្បី​ជេ​ន្នី​ហ្វើ​រឡ​រ៉ែ​ន បាន​ទាក់ទង​ស្នេហា​ជាមួយ​អ្នកដឹកនាំ​រឿង​លោក Darren Aronofsky ហើយ​ត្រូវ​អ្នកជំនាញ​ថតរូប​លួច​ថត​បាន​ពេល​ពួក​គេ​នៅ​ជាមួយ​គ្នា ។

«The Sun» បាន​ផ្សាយ​ដោយ​មាន​អំណះអំណាង​ថា​នាង​ឡ​រ៉ែ​ន​បាន​ចែកផ្លូវ​ជាមួយ​លោក Chris Martin កាលពី​ពេល ថ្មី​ៗ​កន្លង​មក និង​ជា​ចុង​ក្រោយ​ចាប់ផ្តើម​សេពគប់​គូស្នេហ៍​ថ្មី លោក Daren Aronofsky អាយុ​៤៧​ឆ្នាំ ។

ឡ​រ៉ែ​ន ស្នាក់​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ប៉ុន្តែ​ព្យាយាម​រក​ពេលទំនេរ​ធ្វើ​ដំណើរ​ទៅ​ញូ​វ​យ៉​ក​ដើម្បី​ជួយ​លោក Aronofsky ហើយ​ពួក​គេ​បាន​ចំណាយពេល​ច្រើន​នៅ​ជា​មួ​យ​គ្នា។

កាលពីមុន​នេះ​នាង​ឡ​រ៉ែ​ន ធ្លាប់​ផ្តល់​ក្តី​ស្រឡាញ់ និង​ដោះដៃ​ពី​បុរស​ជា​តារា​សម្តែង​លោក Nicholas Houlf ដែល​រួម​សម្តែង​ក្នុង​រឿង X.Men ។ ក្រោយមក​ឡ​រ៉ែ​ន ជួប​សេពគប់​ជាមួយ​លោក​Chris Martin នៅ​ក្នុង​ក្រុម​តន្ត្រី  Coldplay មួយ​រយៈពេល​ទៀត ។

ចំណែក​លោក Darren Aronofsky គឺជា​អ្នកដឹកនាំ​រឿង​ដ៏​ល្អ​មួយ​រូប​ធ្លាប់​ដឹកនាំ​រឿង «Black Swan» និង​រឿង «The Wrestler» ជាដើម ។ អ្នកដឹកនាំ​រឿង​រូប​នេះ​ធ្លាប់​រៀប​ការ​ជាមួយ​នាង​Rachel Weisz និង​មានកូន​ម្នាក់ ៕