ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ទៅ​ជា​ផល​ប៉ះពាល់​នៃ​ការ​បរិភោគ​ខ្ញី​ច្រើន​ពេក ?

7 ឆ្នាំ មុន

ខ្ញី​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ចំពោះ​សុខភាព និង​ជា​ជំនួយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដូច​ជា ឈឺក្រពះ ចង់​ក្អួត និង​ចាញ់កូន ។ មជ្ឈមណ្ឌល​សម្រាប់​វេជ្ជសាស្ត្រ​បំពេញបន្ថែម​និង​ជំនួស​បាន​រាយការណ៍​ថា

ខ្ញី​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ចំពោះ​សុខភាព និង​ជា​ជំនួយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដូច​ជា ឈឺក្រពះ ចង់​ក្អួត និង​ចាញ់កូន ។ មជ្ឈមណ្ឌល​សម្រាប់​វេជ្ជសាស្ត្រ​បំពេញបន្ថែម​និង​ជំនួស​បាន​រាយការណ៍​ថា មាន​ភស្តុ​តាង​តិចតួច​ពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​របស់​ខ្ញី ដោយ​មជ្ឈមណ្ឌល​នេះ​បាន​បង្ហាញ​ថា​ម្សៅ​ខ្ញី​អាច​បង្ក​ឱ្យ​មាន​ជាតិ​ហ្គា​ស​ក្នុង​ពោះ ជំងឺ​ប៉ោង​ពោះ និង​ក្រហាយ​ទ្រូង ។

ការ​ប្រើ​ខ្ញី​អំឡុង​ពេល​មាន​ផ្ទៃពោះ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ ។ មានការ​ព្រួយបារម្ភ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បរិភោគ​ខ្ញី​អាច​ប៉ះពាល់​ដល់​អ៊័​រ​ម៉ូ​ន​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ ហើយ​ក៏​មាន​សេចក្តីរាយការណ៍​ពី​ការ​រលូត​កូន​ផង​ដែរ ។ ទោះជា​យ៉ាងណា​ក្ដី ការ​សិក្សា​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​បង្ហាញ​ថា ខ្ញី​អាច​ប្រើ​បាន​ដោយ​សុវត្ថិភាព​សម្រាប់​ស្ត្រី​ដែល​មាន​អាការ​ចាញ់កូន​ដោយ​វា​មិន​ឱ្យ​ប៉ះពាល់​ដល់​ទារក​ឡើយ​។ ហានិភ័យ​នៃ​ទារក​ដែល​មាន​អា​វយ​មិន​គ្រប់គ្រាន់​ចំពោះ​ស្ត្រី​ដែល​បរិភោគ​ខ្ញី មិន​មាន​អត្រា​ខ្ពស់​ជាង​អត្រា​ធម្មតា​ពី​១%​ទៅ​៣%​ទេ ។ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា​ខ្ញី​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ហូរ​ឈាម ដូច្នេះ​ហើយ​អ្នកជំនាញ​មួយ​ចំនួន​បាន​ណែនាំ​ថា​ស្ត្រី​ដែល​ជិត​ដល់​ថ្ងៃ​សម្រាលកូន​មិន​គួរ​ទទួលទាន​ខ្ញី​ឡើយ ។

ផល​ប៉ះពាល់​គួរ​ឱ្យ​កត់សម្គាល់​បំផុត​របស់​ខ្ញី​ក្នុង​រាង​កាយ​គឺ​ពន្យឺតការ​កកឈាម ។ វា​អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ថ្នាំ​ប្រឆាំង​នឹង​ការ​កកឈាម ។ វា​ក៏​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ទទួលទាន​ខ្ញី ។ នៅ​ពេល​អ្នក​ទទួលទាន​ខ្ញី​រួម​ជាមួយនឹង​ថ្នាំ​ដែល​មាន​ស្រាប់​របស់​អ្នក ខ្ញី​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកទាប​ខ្លាំង ហើយ​វា​អាច​មាន​គ្រោះថ្នាក់​ចំពោះ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​។ ស្របគ្នា​ផង​ដែរ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ក៏​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ទទួលទាន​ខ្ញី​ផង​ដែរ​។ ការ​ទទួលទាន​ខ្ញី​ក្នុង​បរិមាណ​ដ៏​ច្រើន​ក៏​អាច​បណ្តាល​ឲ្យ​ងងុយគេង នេះ​បើ​យោង​តាម MedlinePlus ។

បរិមាណ​កំណត់​សុវត្ថិភាព​សម្រាប់​ការ​ទទួលទាន​ខ្ញី​គឺ​២​ក្រាម​ក្នុង​មួយ​គីឡូក្រាម​នៃ​ម៉ាស់​រាង​កាយ បើ​អ្នក​ទទួលទាន​ច្រើន​ជាង​នេះ​គឺ​លើស​កំណត់ ។ ការ​ទទួលទាន​ខ្ញី​លើស​កំណត់​អាច​នាំ​ឲ្យ​មានការ​ផលិត​ជាតិ​អាស៊ីត​ក្នុង​រាង​កាយ​របស់​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​លើស​ជាតិ​អាស៊ីត ៕