ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​ភ្លើង​​មួយខ្សែ​ក្រឡាប់ចាក់​មនុស្សចោល​​ស្លា.ប់​៥៣​នាក់

7 ឆ្នាំ មុន

កា​មេ​រូ​ន ​៖ យ៉ាង​ហោច​ណាស់ ​មនុស្សចំនួន​​៥៣​នាក់​​ត្រូវ​​ស្លា.ប់​ ​និង​ជា​ច្រើននាក់ទៀតបាន​របួសធ្ងន់ស្រាល ក្នុង​ហេតុការណ៍​​រថភ្លើង​​ដឹក​​លើស​ទម្ងន់​​ ហើយបាន​រត់​ខុសផ្លូវ បណ្តាល​ឱ្យ​ផ្អៀង​ក្រឡាប់​ចាក់មនុស្ស​ចោល ដែលហេតុការណ៍នេះ បាន​កើតឡើង​នៅ Eseka ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីក្រុង Yaounde ។

កា​មេ​រូ​ន ​៖ យ៉ាង​ហោច​ណាស់ ​មនុស្សចំនួន​​៥៣​នាក់​​ត្រូវ​​ស្លាប់​ ​និង​ជា​ច្រើននាក់ទៀតបាន​របួសធ្ងន់ស្រាល ក្នុង​ហេតុការណ៍​​រថភ្លើង​​ដឹក​​លើស​ទម្ងន់​​ ហើយបាន​រត់​ខុសផ្លូវ បណ្តាល​ឱ្យ​ផ្អៀង​ក្រឡាប់​ចាក់មនុស្ស​ចោល ដែលហេតុការណ៍នេះ បាន​កើតឡើង​នៅ Eseka ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីក្រុង Yaounde កាលពីថ្ងៃ​សុក្រអាទិត្យមុន ។

​បើតាម​​​រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន លោក Edgard Alain Mebe Ngo’o បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​ ​​មា​​ន​មនុស្ស​មិន​តិច​ជាង​៣០០​​នាក់ ​​បាន​រង​របួសធ្ងន់-ស្រាល​ ​។ នៅ Eseka មិន​មាន​មន្ទីរពេទ្យ​ណា​ មាន​សម្ភារៈ​គ្រប់គ្រាន់ ទើប​អ្នក​រង​របួស​ទាំងអស់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដែល​នៅ​ក្បែរ​តំបន់​។

មន្ត្រី​ខាងលើ​បន្តថា រថភ្លើង​ដែលជួប​គ្រោះថ្នាក់​ខាងលើ គឺ​ដឹក​លើស​ទម្ងន់​រហូត​ដល់​១៣០០​នាក់ ដែល​ធម្មតា​ត្រឹមតែ​៦០០​នាក់​តែ​ប៉ុណ្ណោះ​។ ណាមួយ​វិញទៀត វា​អាច​មក​ពី​កត្តា​ភ្លៀង​ធ្លាក់​ជោក​ជាំ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​មាន​ហេតុការណ៍​អកុសល​នេះ​កើតឡើង​ ។