ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាយុ​92​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា​រៀប​ការ107​ដង​និង​នៅ​បន្ត​យកប្រពន្ធ​ថែម​ទៀត

7 ឆ្នាំ មុន

សារព័ត៌មាន «Oddity Central» កាលពី​ថ្ងៃ​ទី​១៩ តុលា ២០១៦ ផ្សាយ​ថា លោកតា Mohamed Bello Abubakar ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​៩២​ឆ្នាំ ធ្លាប់​រៀប​ការ​ចំនួន​១០៧​ដង និង​មានកូន​សរុប​១៨៥​នាក់ ។

សារព័ត៌មាន «Oddity Central» កាលពី​ថ្ងៃ​ទី​១៩ តុលា ២០១៦ ផ្សាយ​ថា លោកតា Mohamed Bello Abubakar ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​៩២​ឆ្នាំ ធ្លាប់​រៀប​ការ​ចំនួន​១០៧​ដង និង​មានកូន​សរុប​១៨៥​នាក់ ។ បច្ចុប្បន្ន​គាត់់​បាន​ប្រពន្ធ​នៅ​សល់​ចំនួន​៩៧​នាក់ ព្រោះ​បាន​លែងលះ​ចំនួន​១០​ដង ។

មូលហេតុ​ដែល​មាន​ប្រពន្ធ​ច្រើន លោក  តា Mohammed Bello Abubakar អះអាង​ថា «​គឺជា​បំណង​របស់​ព្រះ​» ។ លើស​ពី​នេះ​លោក​បញ្ជាក់​ទៀត​ថា បុរស​មាន​ប្រពន្ធ​ប៉ុន្មាន​នាក់​ក៏​បាន ដរាបណា​អាច​ចិញ្ចឹម​ពួក​នាង​បាន ។

លោកតា Bello និយាយ​ថា «​វត្ថុ​ដែល​ខ្ញុំ​ធ្វើ​ព្រោះ​ជា​សទ្ធា​ជ្រះថ្លា ខ្ញុំ​មាន​ប្រពន្ធ​ច្រើន​មែន​ទេ​! តាម​ពិត​មាន​តែ​៩៧​នាក់​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​រៀប​ការ​ប្រពន្ធ​បន្តបន្ទាប់​ទៀត ដរាបណា​នៅ​មានជីវិត លុះត្រាតែ​ខ្ញុំ​ស្លាប់​» ។ លោកតា Bello បាន​ណែនាំ​ដល់​យុវជន​ជំនាន់​ក្រោយ​ថា មិន​គួរ​ធ្វើ​ដូច​រូប​គាត់​ទេ ព្រោះ​បុរស​ទូទៅ​គួរ​មាន​ប្រពន្ធ​ត្រឹមតែ​១០​នាក់​គឺ​គ្រប់គ្រាន់​ហើយ ។ ទោះបីជា​រូប​គាត់​មាន​ប្រពន្ធ​ច្រើន​ជិត​១០០​នាក់​ក៏​ដោយ ប៉ុន្តែ​គាត់​អាច​ចិញ្ចឹម​មនុស្ស​ក្រោម​ឱវាទ​បាន​ល្អ​គឺ​គ្មាន​បញ្ហា​ទេ ៕