ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ស្ត្រី​ជ្រុះ​សក់

7 ឆ្នាំ មុន

ដើមហេតុ​ដែល​នាំ​ឱ្យ​ស្ត្រី​ជ្រុះ​សក់ មក​ពី​លក្ខខណ្ឌ​អ័រម៉ូន​ទី​រ៉ូ​អីុ​ត កង្វះ​អាហារូបត្ថម្ភ និង​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​អារម្មណ៍​បង្ក​ឲ្យ​មាន​អ​តុល្យភាព​អ័រម៉ូន ដែល​ករណី​នេះ​វា​គឺជា​រឿង​មិនធម្មតា​ទេ បើ​រាង​កាយ​របស់​អ្នកមាន

ដើមហេតុ​ដែល​នាំ​ឱ្យ​ស្ត្រី​ជ្រុះ​សក់ មក​ពី​លក្ខខណ្ឌ​អ័រម៉ូន​ទី​រ៉ូ​អីុ​ត កង្វះ​អាហារូបត្ថម្ភ និង​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​អារម្មណ៍​បង្ក​ឲ្យ​មាន​អ​តុល្យភាព​អ័រម៉ូន ដែល​ករណី​នេះ​វា​គឺជា​រឿង​មិនធម្មតា​ទេ បើ​រាង​កាយ​របស់​អ្នកមាន​អ្វីមួយ​ខុស​ប្រក្រតី​ហើយ​នោះ ។

តាម​ការ​វាយតម្លៃ​លើ​ស្ថានភាព​អ័រម៉ូន​ដោយ​ការ​ធ្វើតេស្ត​ពិសេស​មួយ ប្រសិនបើ​អ្នក​កាត់​បន្ថយ​ភាព​តានតឹង និង​ធ្វើ​ឱ្យ​របប​អាហារ​មាន​ភាព​ប្រសើរ​ឡើង​នោះ សក់​របស់​អ្នក​នឹង​ដុស​ត្រឡប់​មក​វិញ ។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ ។

អ័រម៉ូន​ទី​រ៉ូ​អីុ​ត ៖ ប្រសិនបើ​រាង​កាយ​របស់​អ្នក​មិន​បំ​លែង T4 ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ប្តូរ​វា​ឲ្យ​ទៅ​ជា​ទម្រង់​សកម្ម T3 ទេ នោះ​ការ​ជ្រុះ​សក់​នឹង​កើតឡើង ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ឫស​សក់​គឺជា​គោលដៅ​ផ្ទាល់​នៃ​អ័រម៉ូន​ទី​រ៉ូ​អីុ​ត ។

កង្វះ​អាហារូបត្ថម្ភ ៖ ការ​មាន​កម្រិត ferritin ទាប ដែល​វា​ជា​ទម្រង់​នៃ​ការ​ផ្ទុក​ជាតិ​ដែក គឺជា​ផ្នែក​មួយ​នៃ​មូលហេតុ​ទូទៅ​នៃ​ការ​ជ្រុះ​សក់​ចំពោះ​ស្ត្រី​។ ទោះបីជា​កម្រិត​ជាតិ​ដែក​របស់​អ្នក​ស្ថិត​នៅ​ធម្មតា  អ្នក​ត្រូវ​តែ​ត្រួតពិនិត្យ​កម្រិត​ជាតិ ferritin ប្រសិនបើ​អ្នក​កំពុង​ជួបនឹង​បញ្ហា​ជ្រុះ​សក់ ។

កង្វះ​ជាតិ​អីុ​យ៉ូ​ត ស័ង្កសី វីតាមីន D វីតាមីន B12 និង​ម៉ា​ញ៉េ​ស្យូ​ម​ក៏​អាច​រួមចំណែក​ដល់​ការ​ជ្រុះ​សក់​ផង​ដែរ ។

អ​តុល្យភាព​នៃ​អ័រម៉ូនៈ អ​តុល្យភាព​អ័រម៉ូន​អីុ​ស្ត្រូ​សែន ប្រូ​សេស​ស្តេ​រ៉ូ​ន អ័រម៉ូន testosterone និង DHT (DiHydroxy Testosterone) គឺជា​មូលហេតុ​នៃ​ការ​ជ្រុះ​សក់ ។
ថ្នាំ​ជា​ច្រើន​ក៏​អាច​បណ្តាល​ឱ្យ​ជ្រុះ​សក់​ផង​ដែរ​។ ថ្នាំ​មួយ​ចំនួន​ដែល​គេ​ប្រើ​ទូទៅ​បំផុត ហើយ​អាច​បណ្តាល​ឱ្យ​ជ្រុះ​សក់​មាន​ថ្នាំ​ពន្យារកំណើត ថ្នាំ​បំបាត់​ការ​កើត​មុន​ដែល​មាន​ផ្ទុក​វីតាមីន A ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ថ្នាំ​ផ្សះ ថ្នាំ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ខ្ពស់ ថ្នាំ​អ័រម៉ូន​ទី​រ៉ូ​អីុ​ត សារធាតុ steroids និង​ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន ។

ភាព​តានតឹង ៖ អ​តុល្យភាព​នៃ​អរ​ម៉ូ​ន​ស្ត្រេ​ស (​អ័រម៉ូន Adrenaline និង​អ័រម៉ូន cortisol) អាច​បង្ហាញ​ពី​បញ្ហា​នៅ​ពេល​អ្នក​ព្យាយាម​កែតម្រូវ​អ​តុល្យភាព​អ័រម៉ូន​ទី​រ៉ូ​អីុត​។ អ័រម៉ូន​ទាំងនេះ​ត្រូវ​តែ​មាន​តុល្យភាព​ដើម្បី​ឱ្យ​ក្រ​ពេញទី​រ៉ូ​អីុ​ត​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ​។ ការ​ដោះស្រាយ​បញ្ហា​តុល្យភាព​នៃ​អ័រម៉ូន​ស្ត្រេ​សមាន​សារសំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​ជ្រុះ​សក់​របស់អ្នក ៕