ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ឃាតក​សម្លា.ប់​ឪពុកធម៌ ទៅ​សាលាដំបូង​រាជធានី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំ​ម្លាំ​ង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ បាន​បញ្ជូន​ជនសង្ស័យ​ជា​ឃាតក​២​នាក់

រាជធានី​ភ្នំពេញ ៖ កំ​ម្លាំ​ង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ បាន​បញ្ជូន​ជនសង្ស័យ​ជា​ឃាតក​២​នាក់ ពាក់ព័ន្ធ​ថា​បាន​សម្លាប់​ជន​រង​គ្រោះជា​ប្តី ឬ​ជា​ឪពុក​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជន​ដៃដល់​ឈ្មោះ សូ ផា ហៅ​អ៊ូ​ក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​កូនធម៌​ជន​រង​គ្រោះ និង​ឈ្មោះ សៅ សំ​អឿ​ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ត្រូវជា​ប្រពន្ធដើម​ជន​រង​គ្រោះ​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ឃាតក​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ចោល​សាកសព​នៅ​ក្នុង​ប្រឡាយ​ចាក់សំរាម ដែល​ចង​ផ្អោប​ជាមួយ​ដុំ​ថ្ម​ជាង​១០​គី​ឡួ​ក្រាម កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២១០៦ វេលា​ម៉ោង​១០​និង​៣០​នាទី នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវលំ​ខាងក្រោយ​សួន​កា​ណា​ឌី​យ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​រួច​មក​។

នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦​នេះ កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​ព្រហ្ម​ណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​។ មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​ខាងលើ​រួច​មក លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យកចិត្តទុកដាក់​ចង្អុលបង្ហាញ បញ្ជា​ផ្ទាល់​ដល់​ស្នងការ នៃ​ស្នងការដ្ឋាន​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ឲ្យ​ខាង​តែ​បាន​។

ក្រោម​ការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​ស្នងការ​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ធ្វើការ​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ម៉ោង​៦​និង​៣០​នាទី អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​ជា​ឃាតក នៅ​ម្តុំ​រោងចក្រ​កា​ណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​បាន​ហើយ​ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​ឃាតក​សម្លាប់​ជន​រង​គ្រោះ​ដោយ​ផ្ទាល់​ដៃ​ពិតប្រាកដ​មែន​។ មន្ត្រី​កង​អាវុធហត្ថ​បញ្ជាក់​អំពី​ដើមហេតុ​នៃ​រឿង​ឃាតកម្ម​នេះ​ថា ឃាតក​ដៃដល់​ឈ្មោះ សូ ផា ហៅ​អ៊ូ​ក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ជន​រង​គ្រោះ​ឈ្មោះ កៅ ផា អាយុ​៥០​ឆ្នាំ រាប់អាន​គ្នា​ជា​ឪពុកធម៌​និង​កូនធម៌​។

រយៈពេល​ជាង​ពីរ​ខែ​មកនេះ ជន​រង​គ្រោះ​បាន​យក​លុយ​ដែល​កូន​ធ្វើការ​នៅ​កូរ៉េ​ផ្ញើ​មក​ឲ្យ​សន្សំទុក​ចំនួន ១២.០០០​ដុល្លារ ទិញ​ឡាន​១២​កៅអី រត់​តាក់ស៊ី និង​ចាក​ចេញពីផ្ទះ​មក​រស់នៅ​ជាមួយ​ប្រពន្ធចុង ទើប​ប្រពន្ធដើម​របស់​ជន​រង​គ្រោះ បាន​ប្រាប់​ឈ្មោះ សូ ផា ជា​កូនធម៌ ឲ្យ​ជួយ​ធ្វើ​យ៉ាងណា​យក​ឡាន​របស់​ប្តី​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឲ្យ​បាន គាត់​នឹង​ឲ្យ​១.០០០​ដុល្លារ​។

នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៣​ល្ងាច ឃាតក​បាន​ទូរ​សព្ទ័​មក​ជន​រង​គ្រោះ​ដើម្បី​ជួល​ឡាន​ទៅ​សៀមរាប​ក្នុង​តំលៃ ២៥០​ដុល្លារ​ដោយ​ប្រាប់​ជន​រង​គ្រោះ​ថា​ចាំ​ទទួល​គូ​ដណ្តឹង​មក​ពី​ប្រទេស​កូរ៉េ​នៅ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប ដោយ​ចេញដំណើរ​នៅ​ថ្ងៃ​ច​ន្ទ័ ទី​១០ ខែតុលា ឆ្នាំ​២០១៦​។ នៅ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​១០​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​បាន​ទៅ​ដល់​ព្រ​លាន​យន្តហោះ​គេ​ប្រាប់​ថា មិន​មាន​ជើង​យន្តហោះ​ពី​កូរ៉េ​មក​ចុះ​នៅ​សៀមរាប​ទេ ហើយ​ក៏​ត្រឡប់​មក​ភ្នំពេញ​វិញ​ជាមួយ​ជនសង្ស័យ​។

នៅ​តាម​ផ្លូវ​ជនសង្ស័យ​បាន​ដាក់​ថ្នាំ​ងងុយដេក​ក្នុង​ទឹក​ផ្លែ​ឈើ​ឲ្យ​ជន​រង​គ្រោះ​ផឹក តែ​ជន​រង​គ្រោះ​មិន​បាន​ផឹក រហូត​ភ្លឺ​ស្រាង​ៗ​មក​ដល់​ព្រំប្រទល់​សៀមរាប​កំពង់ធំ ជន​រង​គ្រោះ​បាន​ឈប់​ឡាន​បម្រុង​ចុះ​ជុះនោម ក៏​ត្រូវ​ជនសង្ស័យ​យក​ដំបង​វាយ​កញ្ចឹងក​នឹង​ក្បាល​ពីក្រោយ​រហូត​ដល់​ស្លាប់ ហើយ​លើកសព​ដាក់​ឡាន​យក​មក​ភ្នំពេញ​ទុក​ចោល​មួយ​ថ្ងៃ ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ទើប​យក​ដុំ​ថ្ម​ចង​ផ្អោប​ជាមួយ​សាកសព​ទម្លាក់​ចូល​ក្នុង​ប្រឡាយ​ក្បែរ​រោងចក្រ​កា​ណា​ឌី​យ៉ា​តែ​ម្តង ហើយ​ក៏​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​ជួល​ក្បែរ​ហ្នឹង រហូត​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ក៏​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​តែ​ម្ដង​។ ដោយ​មាន​ចម្លើយ​សារភាព​រួច​មក កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី បាន​កសាង​សំណុំរឿង​បញ្ជូន​ឃាតក​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​៕