ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​៤​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បាត់​លុយ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចោរលួច​លុយ​ក្នុង​រថយន្ត​ជាង​៥៤​ម៉ឺន​បាត

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចោរលួច​លុយ​ក្នុង​រថយន្ត​ជាង​៥៤​ម៉ឺន​បាត ​នៅ​សល់​លុយ​ចំនួន ១៣៦.៧៥០​បាត​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​ឃាត់​តាម​ដីកា​បង្គាប់​មាន​ចំនួន​៤​នាក់​មាន​ទី​១.​ឈ្មោះ តែម ប៊ូ​ឡា ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក ឋានៈ​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ទី​២.​ឈ្មោះ រស់ សា​ហាន ឋា​ន្ត​រ​ស័ក្ដិ​អនុសេនីយ៍ឯក ឋានៈ​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ទី​៣.​ឈ្មោះ សំ សូ​ណែ​ល ទី​៤.​ឈ្មោះ ច័ន្ទ ហាវ ទាំង​២​នាក់​ជា​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ មាន​ជន​រង​គ្រោះ​ឈ្មោះ តាន់ សុ​ផៃ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដែល​រស់នៅ​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ បាន​បាត់​លុយ​ក្នុង​រថយន្ត​ចំនួន ៥៤​ម៉ឺន​បាត ខណៈ​ពេល​ភ្លេច​ចាក់សោ​ទ្វារ​រថយន្ត​ដែល​កើតឡើង​នៅ​ក្នុង​ផ្សា​ឡុ​ង​ក្លឿ​រ​ប្រទេស​ថៃ​។ ក្រោយ​ពេល​ជន​រង​គ្រោះ​បាត់​លុយ​ក្នុង​រថយន្ត​ក៏​បាន​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ជួយ​អន្តរាគមន៍ ហើយ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក តែម ប៊ូ​ឡា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត និង​លោក​អនុសេនីយ៍ឯក រស់ សា​ហាន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​កម្លាំង ឈ្មោះ សំ សូ​ណែ​ល និង​ឈ្មោះ ច័ន្ទ ហាវ បាន​ចុះ​ស្រាវជ្រាវ​ចាប់​បាន​ចោរ​ជា​បន្តបន្ទាប់​បាន​ចំនួន​៣​នាក់​និង​រឹបអូស​វត្ថុ​តាង​មាន​លុយ​ចំនួន​១៣៦.៧៥០​បាត ល្ងាច​ម៉ោង​៥ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​៣​នាក់ ១.​ឈ្មោះ រី ខន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២.​ឈ្មោះ ឯម ចាន់​ថន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣.​ឈ្មោះ វឿ​ន វ៉ា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនសង្ស័យ​៣​នាក់​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ទៀត​ថា ក្រោយ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​រឹបអូស​រក​ឃើញ​លុយ​នៅ​ចំនួន​១៣៦.៧៥០​បាត ប្រគល់​ជូន​ម្ចាស់​ឈ្មោះ តាន់ សុ​ផៃ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦​។ ក្រោយ​ពេល​បាត់​លុយ​អស់​ចំនួន​៤០៣.២៦០​បាត ដោយ​យោង​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ លុយ​ដែល​បាត់​គឺ​ពាក់ព័ន្ធ​នឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​បង្ក្រាប​។

ទើប​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​តុ លា​ការ​ខេត្ត​ចេញ​ដីកា​ឃាត់ខ្លួន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​៤​នាក់ មាន​មេបញ្ជាការ​រង​កង​រាជ អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​២​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​២​នាក់ នៅ​ថ្ងៃ​ទី​២០ ខែតុលា​ឆ្នាំ​២០១៦ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦៕