ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងល្បិច​ចឹ​ង​តើ បានជា​ចាក់​មិន​ត្រូវ ស៊ី​រហូត​សល់​តែ​គូទ​ខោ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ធ្វើការ​បង្ក្រាប​វង់ល្បែង​អាប៉ោង​បញ្ជា​ដោយ​តេ​ឡេ​កម្ម​ង់​ …

ខេត្តកណ្ដាល ៖ កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ធ្វើការ​បង្ក្រាប​វង់ល្បែង​អាប៉ោង​បញ្ជា​ដោយ​តេ​ឡេ​កម្ម​ង់​មួយ​កន្លែង ដោយ​ធ្វើការ​ចាប់ខ្លួន​អ្នក​បាញ់អាប៉ោង​បាន​៣​នាក់​នៅ​ចំណុច​ក្នុង​ព្រៃ​ឫស្សី​លើ​ទួល​អង្គ​មួយ​កន្លែង ស្ថិត​នៅ​ខាងកើត​ភូមិ​ស្វាយ​ឧត្តម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ញៀន​ល្បែង​ទាំង​៣​នាក់​នោះ​មាន ១-​ឈ្មោះ ឆេ​ង ស្រេង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខែ្ម​រ មុខរបរ​លក់​ផែ្ល​ឈើ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​អ្នក​បាញ់អាប៉ោង​, ២-​ឈ្មោះ ចុក ចក់ ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ ជនជាតិ​ខែ្ម​រ​មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នក​បាញ់អាប៉ោង​, ៣-​ឈ្មោះ សូ រា​វុ​ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខែ្ម​រ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​អ្នក​បាញ់​មេអាប៉ោង​។

ប្រភព​បន្ត​ថា ខណៈ​បង្ក្រាប​នោះ​កម្លាំង​នគរបាល​ដកហូត​បាន​សម្ភារ​មួយ​ចំនួន​នៅ​នឹង​វង់​អាប៉ោង​រួម​មាន លុយ​ចំនួន​២.៧៤៣.៤០០​រៀល និង​៤៤៥​ដុល្លារ​, ទូរ​សព្ទ​ដៃ​៥​គ្រឿង ជើង​អាប៉ោង​ធ្វើ​អំពី​ដើម​ឫស្សី​១៣ និង​តេ​ឡេ​កែ​ច្នៃ​សម្រាប់​បញ្ជា​មេអាប៉ោង​៥​គ្រឿង​, កាបូបស្ពាយ​១, កាបូបដៃ​១, ហ្វឺ​ត​សរសេរ​២​ដើម​, ស្កុ​ត​សម្រាប់​រុំ​១​ដុំ​, សោ​ខ្សៀរ​១, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខែ្ម​រ​១​សន្លឹក​, កាត ATM ១ និង​កំរាល​អាប៉ោង​១​ផង​ដែរ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​មេអាប៉ោង​ទាំងនេះ​បាន​លេង​បែប​ទុច្ចរិត ដោយ​ប្រើ​មេអាប៉ោង​បញ្ជា​ដោយ​តេឡេកុម្ម៉ង់ ហើយ​អ្នក​ចូល​ទៅ​ចាក់​មិន​ងាយ​នឹង​ឈ្នះ​មេ​ទាំងនោះ​ឡើយ ត្រូវ​មេ​ស៊ី​អស់​នៅ​សល់​តែ​គូទ​ខោ​ប៉ុណ្ណោះ ព្រោះ​អាប៉ោង​ចេញ​ស្រេច​តែ​មេ​បញ្ជា​ប៉ុណ្ណោះ បើ​រន្ធ​ណា​មានកូន​ចាក់​ច្រើន ពួក​គេ​បញ្ជា​ឲ្យ​ចេញ​រន្ធ​ដែល​កូន​ចាក់​តិច ឬ​រន្ធ​ដែល​គ្មាន​កូន​ចាក់​តែ​ម្ដង ។ ដោយឡែក​អ្នក​ចាក់​មិន​បានដឹង​នោះ​ទេ ស្មានថា មេអាប៉ោង​ធម្មតា មិនដឹង​ថា​ជា​មេអាប៉ោង​មាន​តេឡេកុម្ម៉ង់​នោះ​ឡើយ ហើយ​ម្នាក់​ៗ​បាន​ចាញ់​អស់​លុយរាប់​ពាន់​ដុល្លារ អស់​ម៉ូតូ និង​របស់របរ​នៅ​ក្នុងផ្ទះ រហូត​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ក្រុម​គ្រួសារ​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​អាប៉ោង​តេឡេកុម្ម៉ង់​នោះ​បាន​បើក​លេង​យូរហើយ​នៅ​ក្នុង​ព្រៃ​ឫស្សី​ខាងលើ ហើយ​មិន​មាន​នរណា​ដឹង​ផ្សេង​ក្រៅពី​អ្នក​ញៀន​ល្បែង​នោះ​ឡើយ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹង ហើយ​មិន​អាច​អត់ឱន​ឲ្យ​បាន ព្រោះ​ខ្លាច​កើត​មាន​ចោរកម្ម​ចេញពី​ប្រភព​ល្បែង​នោះ ទើប​រាយការណ៍​ជូន​កម្លាំង​នគរបាល​ឲ្យ​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​បាន​៣​នាក់ រួច​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕