ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ខ្លួន ទើប​ប្រពន្ធ​ដឹង​ការណ៍​ពិត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ‌ ៖ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខណៈ​ដើរ​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​រុង​ក្លឿ​ក្នុងស្រុក​អារញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ …

ខេត្តបន្ទាយមានជ័យ‌ ៖ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខណៈ​ដើរ​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​រុង​ក្លឿ​ក្នុងស្រុក​អារញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ ទើប​ស្ត្រី​ជា​ប្រពន្ធ​បានដឹង​ថា ប្តី​របស់​ខ្លួន​បាន​ប្រកប​របរ​រកស៊ី​ខុសច្បាប់ ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ យ៉ា​ន់ ចាន់​ថន អាយុ​៣៣​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ ជិន ស្រី​នី អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ខាងលើ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពលករ​រង​គ្រោះ​ម្នាក់​ឈ្មោះ​ស៊ឹ​ម ឆុ​ន​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ប្រើប្រាស់​ប៉ា​ស្ព័​រ ត​វី​សា​ក្លែងក្លាយ ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ ហៅ​សួរនាំ ត្រួតពិនិត្យ​ទើបបាន​ដឹង​ពី​ការ​ពិត​ថា ជា​ប៉ា​ស្ព័​រ​ពិត តែ​កា​រត​វី​សា​ក្លែងក្លាយ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ឆ្លង​ដែន ។

ពលករ​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មាន​ពេល​មួយ​នាង​បាន​ស្គាល់ឈ្មោះ យ៉ា​ន់ ចាន់​ថន លើ​រថយន្ត​ក្នុង​ប្រទេស​ថៃ ដោយ​គេ​អះអាង​ថា គេ​ជា​អ្នក​ត​វី​សា និង​ឲ្យ​លេខ​ទូរស័ព្ទ​ទៅ​នាង​ដើម្បី​ទំនាក់ទំនង​ថ្ងៃក្រោយ ។ លុះ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ នាង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ឲ្យ​ឈ្មោះ យ៉ា​ន់ ចាន់​ថន ជួយ​ត​វី​សា​ឲ្យ​ក្នុង​តម្លៃ​១​ក្បាល​៨០០០​បាត ធានា​រយៈពេល​២​ឆ្នាំ ដោយ​នាង​ឲ្យ​លិខិតឆ្លងដែន​ចំនួន​៣​ក្បាល ដឹង​អី​នៅ​ថ្ងៃ​ទី​២១​ខែ​ឆ្នាំ​ដដែល​ក្រោយ​ពី​ទទួល​បាន​វី​សា​ពី​បុរស​នោះ​វិញ ហើយ​ក៏​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​ថៃ ដល់​ចំណុច​ត្រួតពិនិត្យ​លិខិតឆ្លងដែន ស្រាប់តែ​តម្រួត​ថៃ​ប្រាប់​ថា ជា​វី​សា​ក្លែងក្លាយ​ទៅ​វិញ ។

ប្រភព​បន្ត​ថា ភ្លាម​ៗ​នោះ​សមត្ថ​ថៃ​ក៏​បាន​ទំនាក់ទំនង​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម​ស្នងការ​នគរបាល​ខេត្ត ក៏​បាន​បញ្ជា​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តទៅ​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​នៅ​ស្រុក​អារញ្ញ​ជាប់​ព្រំដែន សុំ​យក​ស្ត្រី​ជា​ប្រពន្ធ​មក​កម្ពុជា​មុន​ដើម្បី​ប្រាប់​ទីតាំង​ដែល​ប្តី​ខ្លួន​ស្នាក់​នៅ​តែ​ម្តង ។

លោក​អនុសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការរង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា យ៉ាងណា​ក៏​ដោយ​យោង​តាម​ការ​សាកសួរ​ស្ត្រីជន​សង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា ជា​យូរ​ឆ្នាំ​ហើយ​ដែល​ប្តី​នាង​ធ្វើ​ជា​មេខ្យល់​នាំ​មនុស្ស ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ។ ក្រោយមក​នាង​មិន​បានដឹង​នោះ​ទេ ព្រោះ​រវល់​មើលថែ​ម្តាយ និង​កូន​នៅផ្ទះ​ក្នុងស្រុក​អូរ​ជ្រៅ​ឯណោះ ។ នាង​ជា​ប្រ​ព​ន្ឋ​បន្ត​ថា បន្ទាប់​មក​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​បាត់​ៗ មិន​បាន​រស់នៅ​ជាមួយ​ប្តី​ជាប់​នោះ​ទេ យូរ​ៗ​ទើប​មក ស្រុក​ខ្មែរ ទៅ​យក​ប្រាក់​ពី​ប្តី​មក​ចិញ្ចឹម​កូន ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា នៅ​ម៉ោង​១២​ថ្ងៃត្រង់​ទី​២១ ខែតុលា ឆ្នាំ​២០១៦ ប្តី​នាង​ត្រូវ​តម្រួត​ថៃ​ចាប់​រួម​ទាំង​រូប​នាង​ផង​ដែរ​នៅ​ក្នុង​ផ្សា​រលុង​ក្លឿ ដោយ​មាន​គេ​ប្តឹង​ចោទ​ថា រកស៊ី​ត​វី​សា​ក្លែងក្លាយ ហើយ​ពេល​សមត្ថកិច្ច​នាំ​នាង​ពី​ថៃ​មក​ឆែកឆេរ​បន្ទប់​ស្នាក់​នៅ​របស់​ប្តី​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ទើប​ដឹង​ថា ប្តី​រកស៊ី​ខុសច្បាប់ ។

លោក​អធិការរង​បញ្ជាក់​ថា ជនសង្ស័យ​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ឯ​ប្រទេស​ថៃ ចំណែក​ជន​ស​ង្ស័​ជា​ប្រពន្ធ​ត្រូវ​បាន​កសាង​សំណុំរឿង​ជាមួយ​វត្ថុ​តាង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕