ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បើក​សិក្ខាសាលា​ស្តី​ពី «​ការ​វះកាត់​ជំងឺមហារីក​ថ្លើម និង​ដុំ​ក្នុង​ខួរក្បាល​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី «​ការ​វះកាត់​ជំងឺមហារីក​ថ្លើម និង​ដុំ​ក្នុង​ខួរក្បាល​» នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក​

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី «​ការ​វះកាត់​ជំងឺមហារីក​ថ្លើម និង​ដុំ​ក្នុង​ខួរក្បាល​» នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត លោក​វេជ្ជបណ្ឌិត Teo Kejia ទីប្រឹក្សា និង​ជានា​យក​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​ប្រទេស​សិង្ហ​បុរី (NUH) លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​Alfred Kow ទីប្រឹក្សា និង​នាយក​ផ្នែក​វះកាត់​ថ្លើម និង​លំពែង​នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​ប្រទេស​សិង្ហ​បុរី (NUH) និង​មានការ​ចូលរួម​ពី​វេជ្ជបណ្ឌិត ជំនាញ​ៗ​ជា​ច្រើន​រូប​ទៀត ។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​មាន​ប្រសាសន៍​ថា នេះ​ជា​កម្មវិធី​ពិសេស​មួយ​ដែល​ផ្តើម​ឡើង​ដោយ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​ក្រោម​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល និង​មាន​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​ប្រទេស​សិង្ហ​បុរី​(NUH) គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​លើកយក​តែ​ការ​អភិវឌ្ឍ​លឿន​ចុង​ក្រោយ​នៅ​លើ​សកលលោក​យក​មក​សិក្សា ដូច​ជា​ការ​វះកាត់​ខួរក្បាល ដោយ​គ្រាន់តែ​ចោះ​រន្ធ​តូច​ដែល​មាន​ជា​ដុំ ដុំ​ពក ដុំ​មហារីក ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ជាដើម​នេះ​ជាទី​១ ហើយ​ទី​២-​ការ​វះកាត់​មហារីក​ថ្លើម ដែល​ជា​បច្ចេកទេស​ចុង​ក្រោយ​លើ​សកលលោក ។

នេះ​គឺជា​កម្មវិធី​ដែល​យើង​ធ្វើ​ឲ្យ​មាន​ភាព​ប្លែក​ៗ​ជា​កម្មវិធី​ដែល​យើង​ធ្វើ​ទិវា​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​មាន​ជា​រួម​ទាំងអស់ ហើយ​នេះ​ជា​ការ​ដែល​យើង​ជ្រើស​រក​អ្វី​ដែល​ថ្មី​ដែល​នៅ​លើ​សកលលោក​ធ្វើ​បាន​ជោគជ័យ​ហើយ​កម្ពុជា​យើង យើង​ផ្សារ​ជាប់​ជាមួយ​ប្រទេស​សិង្ហ​បុរី​ដើម្បី​ឲ្យ​ការ​ដើរ​បោះ​ជំហាន​របស់​យើង​កាន់តែ​លឿន​ទៅ​មុខ ។ នៅ​តំបន់​អាស៊ីប្រទេស​សិង្ហ​បុរី​ជា​ប្រទេស​មួយ​ដែល​មានការ​រីក​អភិវឌ្ឍន៍​លើ​ផ្នែក​វេជ្ជសាស្ត្រ​នេះ​ជឿនលឿន​ហើយ​ដែល​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​យើង​មិនមែន​តែ​លើក​នេះ​ទេ គឺ​យើង​មាន​សាកលវិទ្យាល័យ និង​មន្ទីរពេទ្យ​ល្បី​ៗ​នៅ​ប្រទេស​សិង្ហ​បុរី​នេះ បាន​ចង​ជា​មិត្តភាព​ដៃគូ​នៃ​ប្រទេស​យើង​ដែល​អភិវឌ្ឍន៍​ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​និង​ការ​នាំ​ឆ្ពោះទៅ​កាន់តែ​ជឿនលឿន ។

លោក​សាស្ត្រាចារ្យ​ឈាង រ៉ា បាន​បញ្ជាក់​ថា វា​ជា​បច្ចុប្បន្នភាព យក​ជំងឺ​ទាំង​ពីរ​នេះ​មក​ពិភាក្សា​ក្នុង​សិក្ខាសាលា​នេះ គឺជា​បច្ចុប្បន្នភាព​នៃ​ប្រទេស​ដែល​មានការ​អភិវឌ្ឍ ក្នុង​នោះ​ក៏​មាន​ជំងឺ​ថ្មី​ៗ ដែល​ស្រាវជ្រាវ​កាន់តែ​ជឿនលឿន​ទៅ​គឺ​យើង​អាច​ឃើញ និង​ធ្វើការ​ទប់ស្កាត់​បាន​កាន់តែ​មាន​ប្រសិទ្ធភាព ទាន់​ពេលវេលា ដូច​ជា​ជំងឺមហារីក​ក្នុង​ខួរក្បាល ជំងឺ​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​ជា​ជំងឺ​យើង​ទាមទារ​ការ​ស្រាវជ្រាវ​ឲ្យ​ទាន់​ពេលវេលា ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​ហើយ​វា​ជា​បច្ចុប្បន្នភាព​មួយ ។ បន្ទាប់​ពី​សិក្ខាសាលា​នេះ នឹង​ធ្វើការ​វាយតម្លៃ​នូវ​ការ​អនុវត្ត ដែល​ជា​លទ្ធផល​នៃ​សិក្ខាសាលា​នេះ ហើយនឹង​មាន​ជា​គ្រូពេទ្យ​ជំនាញ អាចយ​កមក​អនុវត្ត​ជាក់ស្ដែង​នូវ​កិច្ចការ​នេះ ប្រហែលជា​២​ទៅ​៣ ស​ប្តា​ហ៍​ខាង​មុខ​នេះ ដែល​អាច​ធ្វើ​ទៅ​បាន ៕