ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​នៅ​ក្រុង​អា​ឡែ​ប​ក្រោយ​បញ្ចប់​បទ​ឈប់​បា.ញ់

7 ឆ្នាំ មុន

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​នានា​ផ្ទុះ​ឡើងជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​២២ តុលា នៅ​ទីក្រុង​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម ក្រោយ​ការ​ផុតកំណត់​បទ​ឈប់​បា.ញ់​គ្នា​រយៈពេល​៣​ថ្ងៃ​ប្រកាស​

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​ផ្ទុះ​ឡើងជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​២២ តុលា នៅ​ទីក្រុង​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម ក្រោយ​ការ​ផុតកំណត់​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៣​ថ្ងៃ​ប្រកាស​ដោយ​រុ​ស្ស៊ី​សម្ព័ន្ធមិត្ត​ក្រុង​ដា​ម៉ាស់ ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ថា ការ​បាញ់កាំភ្លើង​ធំ​និង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​កើត​មាន​ក្នុង​សង្កាត់​ជា​ច្រើន​នៃ​ទីក្រុង​ធំ​ទី​២​នោះ​របស់​ស៊ី​រី​ក្នុង​ក្លាយទៅជា​និមិត្តរូប​សំខាន់​នៃ​ជម្លោះ​ដែល​ប្រទេស​នោះ​ចាប់តាំងពី​ឆ្នាំ​២០១១​មក​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៣០០.០០០​នាក់​ហើយ ។

ក្រោយ​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​បំផុត​លើ​ផ្នែក​ក្រុង​អា​ឡែ​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា​២៥០.០០០​នាក់ ពី​ថ្ងៃ​ទី​២២ កញ្ញា​មក រុ​ស្ស៊ី​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌​រយៈពេល​៣​ថ្ងៃ​ដែល​ផុតកំណត់​ត្រឹម​ម៉ោង​១៩​ម៉ោង​ក្នុងស្រុក ថ្ងៃ​ទី​២២ តុលា ។ អំឡុង​ពេល​នៃ​បទ​ឈប់​បាញ់​គ្នា​នោះ​នា​ថ្ងៃ​ចុង​ក្រោយ​ពុំ​មាន​ជន​ស៊ី​វិល​ឬ​ពួក​ជី​ហា​ដ​នាំ​គ្នា​ចាកចេញ​តាម​ច្រក​មនុស្សធម៌​ទាំងឡាយ​ដែល​បង្កើន​ឡើង​ឡើយ ។

បទ​ឈប់​បាញ់​គ្នា​នៅ​ក្រុង​អា​ឡែ​ប​រយៈពេល​៣​ថ្ងៃ​កំណត់​ពី​ថ្ងៃ​ទី​២០​ទៅ​២២​តុលា ។ ច្រក​មនុស្សធម៌​៩​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​នោះ​ច្រក​៦​សម្រាប់​ជន​ស៊ី​វិល​និង​ច្រក​២​សម្រាប់​ពួក​យុទ្ធ​ជន​ឧទ្ទាម​ដែល​ឡោម​ព័ទ្ធ​ជាប់​ក្នុង​ផ្នែក​ខាងកើត​ក្រុង​អា​ឡែ​ប ។ លោក​រ៉ា​មី​អាប់​ដែល រ៉ា​ហ៍​ម៉ា​ន់ នាយក​របស់ OSDH អះអាង​ប្រាប់ AFP ថា​គ្មាន​មនុស្ស​ណា​ម្នាក់​ព្រម​ចាកចេញ​តាម​ច្រក​ទាំងនោះ​ឡើយ ។

ការ​ផ្ទុះ​ឡើង​វិញ​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្រុង​អា​ឡែ​ប​ដែល​រង​ខ្ទេចខ្ទាំ​រួច​ហើយដោយ​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង​រយៈពេល​ច្រើន​ខែ​នាំ​ឱ្យ​គេ​មានការ​បារម្ភ​ដល់​គ្រោះ​មហន្តរាយ​ខាង​មនុស្សធម៌​ពិសេស​ក្នុង​បណ្តា​សង្កាត់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ។ រយៈពេល​៤​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ការ​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា​បំផុត​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​៥០០​នាក់​និង​របួស​២០០០​នាក់ បើ​តាម​អ​.​ស​.​ប​។ អាជ្ញាធរ​រុ​ស្ស៊ី​និង​បណ្តាសារ​ព័ត៌មាន​រដ្ឋ​ស៊ី​រី​បាន​ចោទប្រកាន់​ពួក​ឧទ្ទាម​ថា​ធ្វើការ​រារាំង​គ្រប់​បែប​យ៉ាង​រួច​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ​អះអាង​ថា​ពួក​ឧទ្ទាម​បាន​ធ្វើការ​គំរាមកំហែង​និង​ប្រើ​កម្លាំង​រាំង​ខ្ទប់​ច្រកចេញ​មនុស្សធម៌​ទាំងឡាយ ៕