ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោព្រៃ​កម្ពុជា​សម្រាក​1​ស​ប្ដា​ហ៍​យក​កម្លាំង​មុន​ចេញ​ច្បាំង​ដណ្ដើម​ពាន AFF Suzuki Cup 2016 នៅ​មី​យ៉ា​ន់​ម៉ា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​គោព្រៃ​កម្ពុជា បាន​បង្កើត​ប្រវត្តិសាស្ត្រ​លើក​ដំបូង ចាប់តាំងពី​ចូលរួម​ប្រកួត​ដណ្ដើម​ពាន AFF Suzuki Cup ដែល​ជា​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន​ដោយ​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​ជាមួយនឹង​

រាជធានី​ភ្នំពេញ ៖ ក្រុម​គោព្រៃ​កម្ពុជា បាន​បង្កើត​ប្រវត្តិសាស្ត្រ​លើក​ដំបូង ចាប់តាំងពី​ចូលរួម​ប្រកួត​ដណ្ដើម​ពាន AFF Suzuki Cup ដែល​ជា​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន​ដោយ​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​ជាមួយនឹង​លទ្ធផល​ឈ្នះ​ទាំង​៣​ប្រកួត ពោល​គឺ​ឈ្នះ​ឡាវ​២-១ ឈ្នះ​ព្រុយ​ណេ​៣-០ និង​ឈ្នះ​ទី​ម័​រ​ខាងកើត​៣-២​។ តាម​រយៈ​ជ័យជម្នះ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជា​ការ​លើកទឹកចិត្ត​ដល់​ការ​ហត់នឿយ​របស់​ក្រុម​កីឡាករ​កម្ពុជា​ផង​ដែរ ។

ទន្ទឹម​គ្នា​នេះ ក្រុម​គោព្រៃ​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​១​ស​ប្ដា​ហ៍​យក​កម្លាំង មុន​ពេល​ប្រមូលផ្ដុំ​ហ្វឹកហាត់​សា​ជា​ថ្មី​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ពាក់​កណ្ដាល​​ខែវិច្ឆិកា ជាមួយ​ក្រុម​ជម្រើសជាតិ​៧​ផ្សេង​ទៀត​ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ចែក​ពូ​ល ។ នៅ​វគ្គ​ចែក​ពូ​ល​នេះ ក្រុម​គោព្រៃ​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល​B​ជាមួយ​ក្រុម
មី​យ៉ា​ន់​ម៉ា ​(​ម្ចាស់ផ្ទះ​) ម៉ា​ឡេ​ស៊ី និង​វៀតណាម ចំណែក​ពូ​ល​A​មាន​ក្រុម​ហ្វ៊ី​លី​ពី​ន ថៃ សិង្ហ​បុរី និង​ឥណ្ឌូ​ណេ​ស៊ី ។ ក្រុម​ទាំង​៨​នឹង​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​របស់​ខ្លួន​ក្នុង​មួយ​ពូ​លយ​ក​២​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព័​ត្រ​និង​ផ្ដាច់​ព័​ត្រ​ដែល​វគ្គ​ទាំង​ពីរ​នេះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ក្នុង​ដី​និង​ក្រៅ​ដី (Home/Away) ។

តាម​កម្មវិធី​ប្រកួត​ដែល​កោះសន្តិភាព​ទទួល​បាន វគ្គ​ជម្រុះ​តាម​ពូ​ល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ដល់​១៧ ធ្នូ ឆ្នាំ​២០១៦ ដោយ​ពូ​ល​A ប្រកួត​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ពូ​ល​B​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ក្រុម​គោព្រៃ​កម្ពុជា​ប្រកួត​បើក​ឆាក​ដំបូង​ជាមួយ​ក្រុម​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា មុន​ពេល​ជួប​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា និង​ក្រុម​វៀតណាម នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ។ ចំណែក​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ដណ្ដើម​បាន​ជើងឯក​នឹង​ទទួល​បាន​ពាន​១​និង​ប្រាក់​២០​ម៉ឺ​ន​ដុល្លារ ក្រុម​រងជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៧​ម៉ឺន​៥​ពាន់​ដុល្លារ និង​ក្រុម​ដែល​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​ប្រាក់​លួង​ចិត្ត​ចំនួន​៥​ម៉ឺ​ន​ដុល្លារ​៕