ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! ចាប់​ចិន​២​នាក់ ដកហូត​សារធាតុ​ញៀន​បាន​ជិត​៥០​គីឡូក្រាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​បន្តបន្ទាប់​គ្នា ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ជិត​៥០​គីឡូក្រាម​ …

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​បន្តបន្ទាប់​គ្នា ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ជិត​៥០​គីឡូក្រាម​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦​នេះ ។

ជនសង្ស័យ​ជនជាតិ​ចិន​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ម្នាក់​ឈ្មោះ ស៊ូ យាំង​លាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ YANG DEYING ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ សមត្ត​កិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​បក្សពួក​បន្ត​ទៀត ។

ប្រតិបត្តិការ​នេះ ដឹកនាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ម៉​ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ប្រើប្រាស់​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ​គ្រឿងញៀន ។

លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ជួញដូរ​គ្រឿង​១​ក្រុម​នេះ​ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ប្រើប្រាស់​កម្លាំង​ជំនាញ​តាមដាន​សកម្មភាព​ច្រើន​ខែ​មក​ហើយ​ទម្រាំ​ចាប់​បាន ។ ជាក់ស្តែង ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ូ យាំង​លាង នៅ​ត្រង់​រង្វង់​មូល​ទួល​គោក សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ខណៈ​ជនសង្ស័យ​កំពុង​ដឹក​ជញ្ជូន​គ្រឿងញៀន​បម្រុង​យក​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ផ្សេង​ទៀត ។ ពេល​នោះ​សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​នៅ​ខ្លួន​ជនសង្ស័យ​បាន​ជាង​កន្លះ​គីឡូក្រាម ។

លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​សារភាព​ថា នៅ​មាន​លាក់​ទុក​នៅផ្ទះ​បក្សពួក​ស្នាក់​អាស្រ័យ​មួយ​ចំនួន​ទៀត ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ទៅ​ដកហូត​ថ្នាំ​ញៀន​បាន​ជាង​៤៤​គីឡូក្រាម​ទៀត ចំណែក​ម្ចាស់​វា​ដែល​ឈ្មោះ ស៊ូ យាំង​លាង អះអាង​ថា​ជា​របស់​មេខ្លោង​បាន​រត់​គេ​ខ្លួន​បាត់ ។
លោក សាន សុ​ទ្ធី បន្ត​ថា កិច្ច​ប្រតិបត្តិការ​នៅ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២២ ខែតុលា កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ YANG DEYING នេះ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​៦​ដុំ ស្មើ​ជាង​២​គីឡូក្រាម ។ ជាតិ​ថ្នាំ​ញៀន​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ទាំង​២​នាក់​នោះ​មាន​ដូច​ជា ១-​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន មាន​ទម្ងន់​១៩៨៨,១៨​ក្រាម​, ២-​ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី មាន​ទម្ងន់​១៩៣០,​គ្រាប់ ស្មើនឹង​៧១៣​ក្រាម​, ៣-​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ដប​ចំនួន​២០០០​ដប ស្មើ​១០០០​ក្រាម​, ៤-​សារធាតុ​ម្សៅ​ពណ៌​ស សម្រាប់​កែ​ច្នៃ​ទៅ​ជា​គ្រឿងញៀន​ចំនួន​៤៤​គីឡូក្រាម (៤៤​គីឡូក្រាម​នេះ​ម្ចាស់​វា​រត់​បាត់​) និង​ដកហូត​ពី​ឈ្មោះ YANG DEYING មាន​ចំនួន​៦​ដុំ ស្មើ​ជាង​២​គីឡូក្រាម សរុប​ជិត​៥០​គីឡូក្រាម ។

លោក​ឧត្តមសេនីយ៍ទោ​បន្ត​ថា នេះ​ជា​លទ្ធផល​ដែល​សមត្ថកិច្ច​ការិយាល័យ​ទី​៥ នៃ​មន្ទីរ​គ្រឿងញៀន​បង្ក្រាប​បាន ចាត់​ទុក​ថា​ជា​លទ្ធ​បណ្តោះ​អាស​ន្ត ជាក់ស្តែង​រង់ចាំ​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌​មាននៅ​ថ្ងៃ​ច​ន្ទ័​ទី​២៤ ខែតុលា នេះ ។

តែ​ទោះជា​យ៉ាងណា​ក្តី ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ដែល​ឃាត់ខ្លួន​មុន​ដំបូង នោះ​ជា​ការ​បំពេញ​និ​តិ​វិធី ចំណែក​ម្នាក់​ទៀត​ទុក​ស្រាវជ្រាវ​រក​ចាប់​បក្សពួក​បន្ត​ទៀត ។

ទាក់ទិន​នឹង​ការ​នាំ​ចូល​សារធាតុ​ថ្នាំ​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​បាន​ដឹក​ជញ្ជូន​តាម​ជើង​គោក​ពី​ប្រទេស​ឡាវ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ៕