ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ទៅ​បង់​ព​ន្ឋ​ធ្វើ​ជា​គំរូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ទៅ​បង់​ព​ន្ឋ​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៍បាន​ជំរុញ​អោយ​មន្ត្រីរាជការ​ត្រូវ​តែ​ខិតខំ​

រាជធានី​ភ្នំពេញ ៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ទៅ​បង់​ព​ន្ឋ​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៍បាន​ជំរុញ​អោយ​មន្ត្រីរាជការ​ត្រូវ​តែ​ខិតខំ​បំបាត់​អោយ​អស់​នូវ​ភាព​អសកម្ម​នានា និង​ត្រូវ​មាន​ឥរិយា​បទ​សមរម្យ ខណៈ​ពេល​បំពេញការងារ រីឯ​កងកម្លាំងប្រដាប់អាវុធ នគរបាល និង​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងអស់​ត្រូវ​ចូល រួម​សហការ​ក្នុង​ការ​ប្រមូល​ពន្ធ​ដើម្បី​ពង្រឹង​ថវិកាជាតិ ដែល​អាច​ផ្តល់​ល​ទ្ឋ​ភាព​អោយ​រដ្ឋាភិបាល​អាច​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រី​រាជ​ការ​អោយ​កាន់តែ​មាន​ជីវភាព​ធូរធារ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខាងលើ​បាន​ធ្វើ​ឡើ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៦ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង និង​មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធ​ក្នុង​រាជធានី​ភ្នំពេញ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​កម្សាន្ត​កោះ​ពេជ្រ​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​ត្រូវ​គ្រប់គ្រង​និង​ទប់ស្កាត់​អោយ​បាន​នូវ​អំពើ​ភេរវកម្ម អំពើ​ឃាតកម្ម ឆក់​ប្លន់ ចោរកម្ម និង​ថ្នាំ​ញៀន ដែល​ជា​បញ្ហា​ធំ​កុំអោយ​យុវជន​យើង​រង​គ្រោះ ។ អាជ្ញាធរ​ត្រូវ​ធ្វើការ​អោយ​ស្របគ្នា​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព  និង​ខិតខំ​ផ្តល់​នូវ​សេវា​សាធារណៈ ដែល​មាន​សេវា​សំណូមពរ និង  សេវា​តម្រូវការ​ចាំបាច់​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ ឆាប់ និង​មាន​ប្រ​សិ​ទ្ឋិ​ភាព មិន​យ​កម្រៃ​សរវា​លើស​ពី​តម្លៃ​ដែល​ច្បាប់​បាន​កំណត់ ៕