ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួចបានទាំងសំបុក ! ​ប្រតិបត្តិការ​តាំងពី​ថ្ងៃត្រង់​រហូត​ដល់​រសៀល

7 ឆ្នាំ មុន

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុមតាំងពី​វេលា​ម៉ោង​ជា​១២​ថ្ងៃត្រង់ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​ឆ្នាំ​២០១៦ ទើប​បង្ក្រាប​បាន​ទាំង​សំបុក …

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុមតាំងពី​វេលា​ម៉ោង​ជា​១២​ថ្ងៃត្រង់ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​ឆ្នាំ​២០១៦ ទើប​បង្ក្រាប​បាន​ទាំង​សំបុក និង​ឃាត់ខ្លួន​​ជន​សង្ស័យ​ជា​ចោរលួច និង​កាច់​សោ​.​ក​ម៉ូតូ​​បាន​៦​នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន ។

ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ជា​មេខ្លោង​នៅឡើយ​ទេ ពីព្រោះ​ពួក​គេ​មិន​ទាន់​សារភាព គ្រាន់តែ​ប្រាប់​ឈ្មោះ និង​ទីកន្លែង រស់នៅ​របស់​ពួក​គេ​ម្នាក់​ៗ​ដល់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ។ ជន​ទាំង​៦​នាក់​រួម​មាន ១-​ឈ្មោះ ទី វណ្ណៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ ប្រាក់ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ២-​ឈ្មោះ សុខ ចាប ហៅ ភី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចើ​ង​ដើ​ង ឃុំ​ចើ​ង​ដើ​ង ស្រុក​បា​រ៉ា​យ​ណ៍ ខេត្តកំពង់ធំ ។ ៣-​ឈ្មោះ ប៊ូ ចំរើន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ញ៉​ង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ៤-​ឈ្មោះ ហម វាសនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់​ជុង ខេត្តតាកែវ ។ ៥-​ឈ្មោះ ឌី កៃ​នឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។ និង ៦-​ឈ្មោះ ជា ជ្រូក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ។

លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​កំណត់​មុខសញ្ញា​បាន​ច្បាស់ ដោយ​មាន​ប្រជាពលរដ្ឋ​បាន​បាត់​ម៉ូតូ​ជា​ច្រើន​គ្រឿងក្នុង​នោះ​រាប់​ទាំង​បាត់​ដោយ​កាច់​សោ​.​ក​ផង​ដែរ​កំឡុង​ពេល​នៅ​ក្នុង​ខេត្ត​មានកម្ម​វិធី​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ និង​លេង​ខន​ស៊ឺ​ត​ប៉ុន្មាន​ថ្ងៃមុន​នេះ ទើប​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រុង​កំពត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរលួច និង​កាច់​សោ​.​ក​ម៉ូតូ​នេះ​តាំងពី​ថ្ងៃត្រង់​រហូត​ដល់​រសៀល​ទើប​អាច​ឃាត់ខ្លួន​បាន​រហូត​ដល់​៦​នាក់​តែ​ម្តង ។

លោក​បន្ត​ថា ខណៈ​ពេល​ចាប់ខ្លួន​សមត្ថកិច្ច​រឹបអូស​បាន រថយន្ត​ឆ្លាម​១​គ្រឿង​, ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ មួយ​គ្រឿង និង​ឧបករណ៍​សោ​សម្រាប់​ដោះ និង​កាច់​សោ​.​ក​ម៉ូតូ​១​កំ​ប្លេ​រ​ផង​ដែរ ។

ជុំវិញ​ករណី​បង្ក្រាប​ក្រុម​ចោរលួច និង​កាច់​សោ​.​ក​ម៉ូតូ​នេះ សមត្ថកិច្ច​កំពុង​នៅ​បន្ត​ធ្វើការ​សាកសួរ​មិន​ទាន់​បាន​ចម្លើយ​សារភាព​អស់​នៅឡើយ​ទេរ​ហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦​នេះ ៕