ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​អង់គ្លេស​៖ រុ​ស្ស៊ី​ប្រើ​ឡ​​បូជាស.ព​ចល័ត ដើម្បី​បិទ​បាំង​ឧក្រិ.ដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

1 ខែ មុន

អង់គ្លេស ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចក្រភព​អង់គ្លេស​បាន​អះអាង​ថា ទាហាន​រុ​ស្ស៊ី​កំពុង​ប្រើប្រាស់​កន្លែង​

អង់គ្លេស ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចក្រភព​អង់គ្លេស​បាន​អះអាង​ថា ទាហាន​រុ​ស្ស៊ី​កំពុង​ប្រើប្រាស់​​ឡ​​បូជាស.ព​ចល័ត ដើម្បី​បិទ​បាំង​ឧក្រិ.ដ្ឋកម្ម​សង្គ្រាម​របស់​ពួក​គេ​ ​ក៏​ដូច​ជា​ចំនួន​ពិត​នៃ​ការ​ស្លា.ប់​កងទ័ព​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ប្រភព​ពី The Sun បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២២​។

លោក Ben Wallace រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​បាន​លើក​ឡើង​ថា មេបញ្ជាការ​របស់​លោកពូ​ទី​ន​នៅ​អ៊ុយ​ក្រែ​ន​បាន​បដិសេធ​មិន​ប្រាប់​ការ​ពិត​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។ ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ប្រារព្ធ​ខួប​ជ័យជម្នះ​របស់​សហភាព​សូ​វៀត​លើ​ពួក​ណា​ស៊ី​អា​ល្លឺ​ម៉​ង់ ដែល​បិទ​បញ្ចប់សង្គ្រាម​លោក​លើក​ទី​២​។ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​នៅ​ថ្ងៃ​ទី​៩ ខែឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ​។

នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២២ នៅ​ឯ​សារមន្ទីរ​កងទ័ព​ជាតិ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ លោក Ben Wallace បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចាប់តាំងពី​ខែកុម្ភៈ​មក ពួក​យើង​បានឃើញ​ការ​លាក់បាំង​ជា​ប្រព័ន្ធ​ក្នុង​ការ​និយាយ​ការ​ពិត​នៃ​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​។ ហើយ​វា​កំពុង​តែ​លេច​ចេញ​ហើយ​។ ដោយ​រុ​ស្ស៊ី​បាន​រក្សា​ទុក​កន្លែង​បូជាស.ព​ចល័ត​នៅ​ជុំវិញ​សមរភូមិ​។ វា​មិន​ត្រឹមតែ​ដើម្បី​បិទ​បាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​។ តែ​វា​ក៏​ទុក​សម្រាប់​បូជា​សាកស.ព​ទាហាន​រុ​ស្ស៊ី​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​»៕

Picture
លោក Ben Wallace
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture