ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនគួរឲ្យជឿ ! អាថ៌​កំបាំង​អស្ចារ្យ​នៃ​មើម​ខ្ញី​ដែល​ដាក់​នៅ​ក្រោម​ខ្នើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

មើម​ខ្ញី​មិនមែន​មាន​អត្ថប្រយោជន៍​តែ​មួយ​មុខ​ខាង​ម្ហូបអាហារ​នោះ​ទេ វា​មាន​ថាមពល​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​ដូច​ជា ប្រយុទ្ធ​ប្រឆាំង​នឹង​កោសិកា​មហារីក បន្សាប​ជាតិពុល​ក្នុង​រាង​កាយ កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន និង​ជួយ​បំបាត់​អាកា​រៈ​តឹង​ច្រមុះ​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង ។ ប៉ុន្តែ​មុន​នឹង​យក​ទៅ​ដាក់​ក្រោម​ខ្នើយ អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​មើម​ខ្ញី​នឹង​ស្រស់​ល្អ មាន​អនាម័យ​ត្រឹមត្រូវ…

មើម​ខ្ញី​មិនមែន​មាន​អត្ថប្រយោជន៍​តែ​មួយ​មុខ​ខាង​ម្ហូបអាហារ​នោះ​ទេ វា​មាន​ថាមពល​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​ដូច​ជា ប្រយុទ្ធ​ប្រឆាំង​នឹង​កោសិកា​មហារីក បន្សាប​ជាតិពុល​ក្នុង​រាង​កាយ កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន និង​ជួយ​បំបាត់​អាកា​រៈ​តឹង​ច្រមុះ​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង ។ ប៉ុន្តែ​មុន​នឹង​យក​ទៅ​ដាក់​ក្រោម​ខ្នើយ អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​មើម​ខ្ញី​នឹង​ស្រស់​ល្អ មាន​អនាម័យ​ត្រឹមត្រូវ ។

១. មើម​ខ្ញី​នឹង​ជួយ​បំបាត់​បញ្ហា​ផ្លូវដង្ហើម ច្រមុះ​អ្នក​ដែល​ធ្លាប់តែ​ហៀរ​សំបោរ តឹង​ង៉ឺ​ង​នឹង​ចាប់ផ្ដើម​ធូរស្រាល​បន្ទាប់​ពី​ធុំក្លិន​មើម​ខ្ញី ។ នេះ​ក៏​ព្រោះតែ​វា​សម្បូរ​ទៅ​ដោយ​ឥទ្ធិពល​ពិសេស ដែល​ភាយ​ចេញពី​មើម​ខ្ញី​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ជួយ​សម្អាត​ផ្លូវដង្ហើម​របស់​អ្នក​ធ្វើ​ឲ្យ​ច្រមុះ​នឹង​ធូរ​ដកដង្ហើម​បាន​ស្រួល ។

២. មើម​ខ្ញី​មាន​សមត្ថភាព​បំផ្លាញ​បាក់តេរី​អាក្រក់​គ្រប់​ប្រភេទ ព្រោះ​វា​មាន​លក្ខណសម្បត្តិ​ប្រឆាំង​ដ៏​ពិសេស​មិន​គួរ​ឲ្យ​ជឿ ។ ប្រសិនបើ​ដាក់​ខ្ញី​នៅ​ក្រោម​ខ្នើយ​ដែល​គេង​រាល់​យប់​រហូត​ក្លាយជា​ទម្លាប់ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ​រៀង​រាល់​ព្រឹក ។

៣. សត្វល្អិត​ទាំងឡាយ​មិន​ត្រូវ​គ្នា​នឹង​មើម​ខ្ញី​ទេ បើ​អ្នក​ធ្លាប់​បារម្ភ​ថា​នឹង​មាន​មូស​ខាំ មាន​ខ្ទួយ ក្អែ​ម ឬ​សត្វល្អិត ស្រមោច ពីងពាង​ចូល​ត្រចៀក​ពេល​គេង​លក់ វិធី​នេះ​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

៤. នៅ​ក្នុង​មើម​ខ្ញី វា​មាន​វីតាមីន​យ៉ាង​ពិសេស​អស្ចារ្យ​មួយ​បែប​ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ងប់ និង​ជួយ​បន្ធូរ​ភាព​តានតឹង ហើយ​ក៏​គេង​លក់​យ៉ាង​ស្កប់ស្កល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ