ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទី១ ធ្វើ​ឱ្យ​ឪពុក​ចូល​ពេទ្យ លុះ​ចេញ​វិញ​ក៏ត្រូវ​កូន​ប្រុស​ធ្វើ​ចឹង​ទៀត ទ្រាំលែង​បាន​ប្តឹង

1 ឆ្នាំ មុន
  • កណ្តាល

កូនប្រុស​ចិត្ត​បា.ប​ម្នាក់ ខណៈ​​ផឹក​ស្រវឹងស្រា បាន​យក​កាំបិត​ដេញ​ចាក់​បងថ្លៃ រួច​ថែមទាំង​គំរា.ម​សម្លា.ប់​ឪពុក​ទៀត ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វា.យ​ខ្នោះ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​

ខេត្តកណ្តាល ៖ កូនប្រុស​ចិត្ត​បា.ប​ម្នាក់ ខណៈ​​ផឹក​ស្រវឹងស្រា បាន​យក​កាំបិត​ដេញ​ចាក់​បងថ្លៃ រួច​ថែមទាំង​គំរា.ម​សម្លា.ប់​ឪពុក​ទៀត ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វា.យ​ខ្នោះ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​សាច់ញាតិ ។ ហេតុ​ការណ៍​​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល នៅ​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ឪពុក​ដែល​ត្រូវ​កូនប្រុស​រូប​នេះ​គំរា.ម​សម្លា.ប់​​ឈ្មោះ ជា យឿ​ន អាយុ​៦០​ឆ្នាំ មុខរបរ​ជាងកាត់​សក់ មាន​ទីលំនៅ​ក្នុងភូមិ-ឃុំ​ខាងលើ ។ ចំណែក​កូន​ប្រុស​​រូប​នេះ​មាន​​ឈ្មោះ យឿ​ន បារាំង ហៅ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

សមត្ថកិច្ច​បន្តថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​យប់​ ឈ្មោះ បារាំង បាន​ផឹកស្រា​បៀរ​ជាមួយ​បងថ្លៃ ឈ្មោះ ស្វិត សា​វ៉េ​ត រួច​ក៏​ឈ្លោះប្រកែក​គ្នា ។ ខណៈ​ពេល​នោះ​ឈ្មោះ យឿ​ន បារាំង បាន​ស្ទុះ​ចូល​ទៅ​ក្នុងផ្ រួច​ទះ​យក​ដាវ​មករ​កកា.ប់​ឈ្មោះ ស្វិត សា​វ៉េ​ត ដោយ​ឃើញ​ដូច្នេះ ឪពុក​ឈ្មោះ ជា យឿ​ន ក៏បាន​​ចូល​ទៅ​ឃាត់​ និង​បាន​យក​ដាវ​​ពី​ឈ្មោះ យឿ​ន បារាំង ទៅ​ទុក ។

ប្រភពដដែល​បន្តថា បន្ទាប់​មក ឈ្មោះ យឿ​ន បារាំង បាន​ចូល​ទៅ​ក្នុងផ្ទះ​ រួច​យក​កូនកាំបិត​មក​រក​ចាក់​ឈ្មោះ ស្វិត សា​វ៉េ​ត ទៀត តែ​ត្រូវ​ឪពុក​ទៅ​ឃាត់​ទៀត ស្រាប់តែ​ឈ្មោះ យឿ​ន បារាំង យក​កូនកាំបិត​នោះចាក់​ឪពុក​ត្រូវ​ចំ​កំ​ពួន​​ដៃ​ខាងឆ្វេង បណ្ដាល​ឱ្យ​រង​របួស និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ។

ប្រភពដដែល​បន្តទៀតថា លុះ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២ វេលាម៉ោង​ប្រហែល​៣​និង​៣០​រសៀល​ ឪពុក​ត្រឡប់​​ពី​មន្ទីរពេទ្យ​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​កូនប្រុស​ឈ្មោះ យឿ​ន បារាំង នេះ​ យក​ដាវ​មក​គំរា.ម​កា.ប់​ឪពុក​ថែម​ទៀត ។ ដោយ​​ទ្រាំ​នឹង​ទ​ង្វើ​របស់កូនប្រុស​រូប​នេះ​មិន​បាន ទើប​ឪពុក​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​កូនប្រុស​នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។

ក្រោយមក ជនសង្ស័យខាងលើ ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋា​ន​នគរបាល​ស្រុក​ស្អាង​ទៀត ដើម្បី​កសាង​សំណុំ
រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ