ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទ​ម្ភា​គ​ចក្រ​រុ​ស្ស៊ី​ធ្លាក់​នៅ​ស៊ី​បេ​រី​ស្លា.ប់​19​នាក់

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ដឹក​ជញ្ជូន​តាម​អាកាស​សហព័ន្ធ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ តុលា​ថា ឧទ្ទ​ម្ភា​គ​ចក្រ​រុ​ស្ស៊ី​មួយ​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២១ តុលា នៅ​ភាគ​ពាយ័ព្យ​ស៊ី​បេ​រី បណ្តាល​ឱ្យ​មនុស្ស​១៩​នាក់​ជិះ​ក្នុង​នោះ​ស្លា.ប់ ។ គ្រោះថ្នាក់​នេះ​

ទីភ្នាក់ងារ​ដឹក​ជញ្ជូន​តាម​អាកាស​សហព័ន្ធ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ តុលា​ថា ឧទ្ទ​ម្ភា​គ​ចក្រ​រុ​ស្ស៊ី​មួយ​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២១ តុលា នៅ​ភាគ​ពាយ័ព្យ​ស៊ី​បេ​រី បណ្តាល​ឱ្យ​មនុស្ស​១៩​នាក់​ជិះ​ក្នុង​នោះ​ស្លាប់ ។ គ្រោះថ្នាក់​នេះ​កើត​មាន​ក្នុង​ល​ក្ខ្ខ​ខណ្ឌ​ឧតុនិយម​លំបាក ។

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​TASS ដែល​ដកស្រង់​សម្តី​អ្នក​ទទួលខុសត្រូវ​ខាង​សុខាភិបាល​តំបន់​ម្នាក់​រៀបរាប់​ថា អ្នកដំណើរ​៣​នាក់​នៅ​រស់រាន​មានជីវិត​ក្នុង​នោះ​២​នាក់​រង​របួស ។ អ្នកដំណើរ​១៦​នាក់​និង​សមាជិក​ក្រុម​យានិក​៣​នាក់​ស្លាប់ ។

ឧទ្ទ​ម្ភា​គ​ចក្រ​ធុន MI-8 ផលិត​នៅ​រុ​ស្ស៊ី​នោះ​ដឹក​បណ្តា​និយោជិត​របស់​ក្រុមហ៊ុន​ប្រេងកាត ROSNEFT ទៅ​កាន់​ទីតាំង​ប្រេងកាត​SOUZOUN សម្រាប់​គម្រោង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ចុង​ខាងជើង​រុ​ស្ស៊ី ៕