ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន! ធ្លាប់​មាន​ទំនាស់​នាំ​បក្សពួក​៣​នាក់​មក​វា.យ​ជន​រង​គ្រោះ​បែកក្បាល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

យុវជន​ម្នាក់​ ខណៈកំពុង​អង្គុយ​លេង​នៅ​សួនច្បារ បាន​ត្រូវ​គូប​ដិបក្សវា.យ​បែកក្បាល​ និង​ហូរ​ឈា.ម​តាម​ត្រចៀក ។ អំពើ​ហិ.ង្សា​នេះ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ ខណៈកំពុង​អង្គុយ​លេង​នៅ​សួនច្បារ បាន​ត្រូវ​គូប​ដិបក្សវា.យ​បែកក្បាល​ និង​ហូរ​ឈា.ម​តាម​ត្រចៀក ។ អំពើ​ហិ.ង្សា​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ ទោះជា​យ៉ាង​ណា​ ជន​ដៃ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន តែ​បក្សពួក​២​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។

ជន​ដៃដល់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​​មាន​ឈ្មោះ វឿ​ន វី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

បើតាម​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ថ្លែង​ថា ស្ត្រី​ឈ្មោះ សុខ ចាន់ធូ អាយុ​២៥​ឆ្នាំ ត្រូវជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ សុខ រិ​ទ្ធីស័ក ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី
សង្កាត់​​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ប្តឹងចោទ​ជន​១​ក្រុម​មាន​គ្នា​៣​នាក់​ថា ​បាន​វា.យ​ប្អូនប្រុស​នាង​ បណ្តាល​ឱ្យ​បែកក្បាល និង​ហូរ​ឈា.ម​តាម​ត្រចៀក ។ អំពើ​ហិ.ង្សា​នេះ កើតឡើង​ ខណៈ​ពេល​​ប្អូនប្រុស​នាង​កំពុង​អង្គុយ​លេង​នៅ​សួនច្បារ​កោះ​ពង​សត្វ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ភូមិ​កោះ​ពង​សត្វ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ខាងលើ​​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​២០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២២ ក៏​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ដែល​ជា​ជន​ដៃដល់​ឈ្មោះ វឿ​ន វី​រៈ នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ និង​បាន​ដកហូត​កាំបិត​១ ។ ចំណែក​បក្សពួក​២​នាក់​ទៀត កំពុង​រត់គេច​ខ្លួន ។

លោក យ៉ា​ន់ សុវណ្ណ បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ឈ្មោះ រឿ​ន វី​រៈ បាន​ឆ្លើយ​ថា ខ្លួន​និង​បក្សពួក​ពិតជា​បាន​វា.យ​ជន​រង​គ្រោះ​មែន ដោយសារ​គំនុំ​ដែល​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាស់​ជាមួយ​បក្ស​ពួក​ខ្លួន ទើប​ព្រួត​គ្នា​វា.យ​ ដើម្បី​សងសឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ