ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និក​នៃ​ការ​ទិញ​ផ្ទះ និង​ខុន​ដូ​ទុក​លក់ ឬ​ជួល​ដើម្បី​ចំណេញ

7 ឆ្នាំ មុន

ការ​ទិញ​ផ្ទះ ឬ​ខុន​ដូ​ទុក​លក់​បន្ត​ដើម្បី​ទទួល​ប្រាក់​ចំណេញ​ដូច​ជា​ឈ្មួញកណ្ដាល​នោះ អ្នក​អាច​ប្រមូល​ព័ត៌មាន​ផ្សេង​ៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​ទុកជា​ទុន​ខាង​ចំណេះដឹង ។ សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​នេះ

ការ​ទិញ​ផ្ទះ ឬ​ខុន​ដូ​ទុក​លក់​បន្ត​ដើម្បី​ទទួល​ប្រាក់​ចំណេញ​ដូច​ជា​ឈ្មួញកណ្ដាល​នោះ អ្នក​អាច​ប្រមូល​ព័ត៌មាន​ផ្សេង​ៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​ទុកជា​ទុន​ខាង​ចំណេះដឹង ។ សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​នេះ ការ​ទិញ​ផ្ទះ និង​ខុន​ដូ​ទុក​លក់​ទទួល​ប្រាក់​ចំណេញ អាច​មិនដឹង​ថា នឹង​ចាប់ផ្តើម​ពី​ចំណុច​ណា​នោះ​ទេ ដូច្នេះ​អ្នក​អាច​អនុវត្ត​ជា​បណ្តើរ​ៗ​នូវ​តិច​និក​ដូច​ខាងក្រោម ៖

១-​ទីតាំង​ល្អ ៖
មិន​ថា​អ្នក​នឹង​ទិញ​ផ្ទះ​សម្រាប់​ស្នាក់​នៅ ឬ​ទើបតែ​ចាប់ផ្តើម​ធ្វើ​ជា​ឈ្មួញកណ្តាល​ទិញ​ផ្ទះ​ទុក​ទទួល​ប្រាក់​ចំណេញ ទីតាំង​ផ្ទះ​ដែល​ត្រូវ​ទិញ ក៏​ជា​រឿង​សំខាន់​លំដាប់​ទី​១ និង​គួរតែ​ពិចារណា ។

ឈ្មួញកណ្តាល​មានមុខ​របរ​ទិញ​-​លក់​ផ្ទះ គឺ​ពួក​គេ​នឹង​ទិញ​ផ្ទះ​មាន​ទំហំ​តូច​ស្ថិត​នៅ​ក្នុង​ក្រុង ដែល​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់គ្រាន់ ជំនួស​ឱ្យ​ផ្ទះ​ដែល​មា​នទី​តាំងនៅ​តំបន់​ជាយក្រុង  ហើយ​មិនសូវ​មាន​ភាព​ងាយស្រួល ។ ការ​ទិញ​ផ្ទះ និង​ខុន​ដូ គួរ​ជ្រើសរើស​ទីតាំង​នៅ​ជិត​ផ្លូវ ដែល​ធានា​ថា អ្នកទិញ​នឹង​សម្រេចចិត្ត​ទិញ​ភ្លាម​ៗ ។

២-​ទិញ​ទុក​ជួល មុន​នឹង​លក់ ៖
អ្នក​ប្រកប​របរ​ខាង​វិស័យ​អចលនទ្រព្យ តែង​កេង​ចំណេញ​ក្នុង​ផ្នែក​នេះ ដោយ​ប្រមូល​ទិញ​ខុន​ដូ​ដើម្បី​ទុក​ជួល ឬ​លក់​បន្ត ។ ក្នុង​រយៈពេល​៤-៥​ឆ្នាំ​ដំបូង គួរតែ​ជួល​ជា​មុន​សិន បន្ទាប់​មក​អាច​លក់​បន្ត​នៅ​ពេល​ក្រោយ ដែល​នឹង​ធ្វើ​ឱ្យ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​ការ​លក់​ភ្លាម​ៗ​ក្នុង​ពេល​ដំបូង ។

៣-​រៀបចំ​ឥណទាន​ហិរញ្ញវត្ថុ ៖
មុន​នឹង​វិនិយោគទុន​ក្នុង​វិស័យ​អចលនទ្រព្យ​ដូច​ជា​ផ្ទះ និង​ខុន​ដូ នឹង​មាន​សុវត្ថិភាព​ជាង​ប្រសិនបើ​យើង​មាន​ឥណទាន​នៅ​ក្នុង​ធនាគារ ប៉ុន្តែ​ទាំងនេះ​គួរ​ពិនិត្យ​មើល​ឥណទាន​របស់​អ្នក​ឱ្យ​ប្រាកដជា​មុន​សិន ។

៤-​ស្ទង់​មើល​តម្លៃ​ទិញ​-​លក់​ឱ្យ​បាន​ច្រើន​ប្រភព ៖
ប្រសិនបើ​ចង់​ទិញ​ផ្ទះ​ដែល​មាន​សុវត្ថិភាព​បំផុត និង​កាត់​បន្ថយ​ការ​ប្រថុយ​នឹង​គ្រោះថ្នាក់​ក្នុង​ការ​វិនិយោគទុន គួរតែ​ស្ទង់​មើល​តម្លៃ​ទិញ​-​លក់​ផ្ទះ និង​ខុន​ដូ​ឱ្យ​បាន​ច្រើន​ប្រភព ហើយ​ប្រៀបធៀប​តម្លៃ​លើ​ទីផ្សារ​អចលនទ្រព្យ​ដោយ​ប្រិតប្រៀង ដើម្បី​ការពារ​មិន​ឱ្យ​យើង​ទិញ​អចលនទ្រព្យ​ក្នុង​តម្លៃ​ខ្ពស់​ខ្លាំង​ពេក លើស​ពី​តម្លៃ​ជាក់ស្តែង ។ ការ​ស្ទង់​តម្លៃ​នេះ គឺ​ដូចនឹង​ការ​សិក្សា​លើ​ទីផ្សារ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ដែរ ។

៥-​តម្រូវការ​ចែកចាយ ៖
បន្ទាប់​ពី​ស្ទង់​មើល​ទីផ្សារ​អចលនទ្រព្យ​ហើយ មនុស្ស​ជា​ច្រើន​ចាប់ផ្តើម​សម្លឹង​ឃើញ​ផ្លូវ​ថា តម្រូវការ​ទិញ​ផ្ទះ​របស់​អ្នក​ដែល​ចង់​មានផ្ទះ​នោះ​នឹង​ទោរទន់​ទៅ​រក​ទិស​ណា ។ ដូច្នេះ សម្រាប់​ការ​ចែកចាយ​ទីផ្សារ​ជាមួយ​ក្រុម​គ្រួសារ​មាន​ឋានៈកណ្តាល អ្នក​អាច​សម្លឹង​ឃើញ​ផ្ទះ​ដាច់​តែឯង ឬ Townhouse គឺជា​ជម្រើស​ល្អ​ជាង​ផ្ទះ​ស្ថិត​នៅ​ជាយក្រុង ៕