ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ព្រឹក​ជា​ពេល​អាក្រក់​បំផុត​ចំពោះ​ការ​ផឹក​កាហ្វេ

7 ឆ្នាំ មុន

ពេល​ព្រឹក​គឺជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​ក្នុង​ការ​ទទួលទាន​កាហ្វេ នេះ​បើ​យោង​តាម​គេហទំព័រ​YouTube ASAP Science ។ ហេតុផល​នៅ​ពីក្រោយ​ការ​លើក​ឡើង​នេះ ដោយសារ​តែ​កម្រិត​អ៊័​រ​ម៉ូ​ន​cortisol មាន​ច្រើន​

ពេល​ព្រឹក​គឺជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​ក្នុង​ការ​ទទួលទាន​កាហ្វេ នេះ​បើ​យោង​តាម​គេហទំព័រ​YouTube ASAP Science ។ ហេតុផល​នៅ​ពីក្រោយ​ការ​លើក​ឡើង​នេះ ដោយសារ​តែ​កម្រិត​អ៊័​រ​ម៉ូ​ន​cortisol មាន​ច្រើន​ក្នុង​រាង​កាយ​ពេល​ព្រឹក​ព្រលឹម ។

ការ​ទទួលទាន​ជាតិ​កាហ្វេ​អុ​ី​ន​នៅ​ពេល​ដែល​អ៊ីរ​ម៉ូ​ន​cortisol មាន​កម្រិត​ខ្ពស់​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ពីរ​យ៉ាង ។ ទី​មួយ​ជាតិ​កាហ្វេ​អីុ​ន​នឹង​បង្អាក់​ការ​ផលិត​អ៊័​រ​ម៉ូ​ន​cortisol ក្នុង​រាង​កាយ ដែល​វា​ជា​អ៊័​រ​ម៉ូ​ន​មួយ​ទទួលខុសត្រូវ​នៅ​ពេល​អ្នកមាន​ភាព​តានតឹង និង​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ។ រាង​កាយ​របស់​អ្នក​នឹង​ផលិត​អ៊័​រ​ម៉ូ​ន​cortisol កាន់តែ​តិច ហើយ​ជាតិ​កាហ្វេ​អីុ​ន​នឹង​ទៅ​ជំនួស​មុខងារ​របស់​អ៊័​រ​ម៉ូ​ន​cortisol ។ ឥទ្ធិពល​មួយទៀត​នៃ​ការ​ទទួលទាន​កាហ្វេ​នៅ​ពេល​ព្រឹក​គឺ​បង្កើន​ទម្លាប់​នៃ​ការ​ផឹក​កាហ្វេ ។ វា​ធ្វើ​ឲ្យ​អ្នក​ញៀន​នឹង​ជាតិ​កាហ្វេ​អីុ​ន​ព្រោះ​វា​បាន​ទៅ​ជំនួស​មុខងារ​របស់​អរ​ម៉ូ​ន​cortisol ។

សូម​ចាំ​ថា​កម្រិត​អ៊័​រ​ម៉ូ​ន​cortisol ឡើង​ខ្ពស់​បី​ដង​ក្នុង​មួយ​ថ្ងៃ មិនមែន​តែ​នៅ​ពេល​ព្រឹក​នោះ​ទេ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​កាលពី​ឆ្នាំ 2009 ។ ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ទទួលទាន​កាហ្វេ​គឺ​រវាង​ម៉ោង​១០​ព្រឹក និង​ថ្ងៃត្រង់ និង​ចាប់ពី​ម៉ោង​២​ទៅ​ដល់​ម៉ោង​២​រសៀល ៕