ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចម្រៀង​ស៊ី​ម សុវណ្ណ​ដុល្លារ លាតត្រដាងរឿង​គ្រូបង្ហាត់​សិល្បៈ​បោក​ថា​រក​ការងារ​ឱ្យធ្វើ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ស៊ី​ម សុវណ្ណ​ដុល្លារ ជា​អ្នកចម្រៀង​ឆ្លងកាត់​ការ​ពុះពារ និង​អាជីព​នេះ​រហូត​ពេល​ខ្លះ​ស្ទើរតែ​នឿយណាយ​ចង់​ចាកចេញ ។ ដោយ​ការ​ខំប្រឹង​ប្រែង ទីបំផុត​លោក​ស៊ី​ម សុវណ្ណ​ដុល្លារ

រាជធានី​ភ្នំពេញ ៖ លោក​ស៊ី​ម សុវណ្ណ​ដុល្លារ ជា​អ្នកចម្រៀង​ឆ្លងកាត់​ការ​ពុះពារ និង​អាជីព​នេះ​រហូត​ពេល​ខ្លះ​ស្ទើរតែ​នឿយណាយ​ចង់​ចាកចេញ ។ ដោយ​ការ​ខំប្រឹង​ប្រែង ទីបំផុត​លោក​ស៊ី​ម សុវណ្ណ​ដុល្លារ បាន​ក្លាយជា​សមាជិក​ប្រចាំ​ផលិតកម្ម​មួយ ។

រកបាន​ផលិតកម្ម​ថ្មី​សម្រាប់​ជ្រក​នេះ​លោក​ស៊ី​ម សុវណ្ណ​ដុល្លារ ចាត់​ទុក​ថា​ជា​សមិទ្ធផល​មួយ​ដែល​ជួយ​ឲ្យ​លោក​មាន​ឱកាសល្អ​បន្ត​ទៅ​មុខ​ទៀត ហើយ​ព្យាយាម​ខិតខំ​ធ្វើ​បែប​ណា​ឲ្យ​ការ​ច្រៀង​កាន់តែ​លេចធ្លោ​ឡើង ។ ពី​មុន​លោក​ស៊ី​ម សុវណ្ណ​ដុល្លារ ហាក់​បាក់ទឹកចិត្ត ដ្បិត​ពេល​ទៅ​ណា​មក​ណា​មិនសូវ​មាន​គេ​ចាប់អារម្មណ៍ សូ​ម្បី​តែ​នៅ​ក្នុង​សង្គម​សិល្បៈ ។

តារាចម្រៀង​ស៊ី​ម សុវណ្ណ​ដុល្លារ ជា​អ្នក​កំពង់ចាម ជា​មន្ត្រី​យោធា តែ​ហេតុតែ​មាន​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​ក៏​ចាប់​អាជីព​សិល្បៈ​ថែម​ទៀត ។ លោក​ស៊ី​ម សុវណ្ណ​ដុល្លារ មានចិត្ត​ស្រឡាញ់​សិល្បៈ​ទើប​ខំធ្វើការ​ងារ​ដើម្បី​រក្សា​ទុក​ស្នាដៃ​ទៅ​មុខ ។ លោក​ខំ​ពុះពារ​ជាមួយ​អាជីព​សិល្បៈ​ទោះជា​រក​ប្រាក់​ចំណូល​បាន​តិចតួច​ក្តី ។

តារាចម្រៀង​ស៊ី​ម សុវណ្ណ​ដុល្លារ ជា​អ្នក​ខេត្តកំពង់ចាម ជា​មន្ត្រី​យោធា តែ​ហេតុតែ​មាន​និស្ស័យ​ស្រឡាញ់​ក៏​ចាប់​អាជីព​សិល្បៈ​ថែម​ទៀត ។

លោក​ស៊ី​ម សុវណ្ណ​ដុល្លារ បញ្ជាក់​ថា​ឆ្លងកាត់​អាជីព​សិល្បៈ​អស់​ពេល​ជា​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកនេះ លោក​ទើបតែ​បាន​ចូល​ផលិតកម្ម​អីុ​អឹ​ម​ជី និង​ថត​ចម្រៀង​បាន​មួយ​ចំនួន ក្នុង​នោះ​បទ​មួយ​កំពុង​តែ​ទាក់ទាញ​គ្រាន់បើ គឺ​បទ «​ពេល​អត់​ពី​បង​» ពិសេស​លេចធ្លោ​តាម​ហ្វេ​ស​ប៊ុ​ក ។ «​ជា​អ្នកសិល្បៈ​មួយ​ដួង​មិនមែន​ចេះ​តែ​ទទួល​បាន​ជោគជ័យ​នោះ​ឡើយ ពេល​ខ្លះ​ស្ទើរតែ​អស់សង្ឃឹម​ចង់​ដើរ​បក​ក្រោយ​វិញ ។ មានរឿង​ជា​ច្រើន​ដែល​ខ្ញុំ​ជួប​ក្នុង​សង្គម​សិល្បៈ​ដូច​ជា​មានការ​មាក់ងាយ​ពី​តារា​សិល្បៈ​ដូច​គ្នា គេ​មិនសូវ​ជា​មើលឃើញ ឬ​ចូល​ចិត្ត​តួ​ថ្មី ។

មាន​ប្រការ​ខ្លះ​ខ្ញុំ​ត្រូវ​គ្រូបង្ហាត់​សិល្បៈ​ក្នុង​ក្លឹ​ប​មួយ​សន្យា​ខ្យល់ ជួយ​រក​ទីផ្សារ​ឲ្យ​សិស្ស​សម្តែង អួត​ថា​ស្គាល់​ផលិតកម្ម​នេះ ផលិតកម្ម​នោះ ឬ​ទូរទស្សន៍​នេះ​ទូរទស្សន៍​នោះ គឺ​បោក​សិស្ស​ទាំង​ស្រស់ យក​តែ​លុយ​បង្ហាត់​ពី​ម្នាក់​ទៅ​ម្នាក់​រហូត ទីបំផុត​ធ្វើ​មិន គឺ​មិន​បាន​ជួយ​សិស្ស បាន​តែ​ខាត និង​ខូច​ឈ្មោះ​។ យ៉ាងណា​ក្តី​នេះ​ជា​បទ​ពិសោធន៍ មក​ពី​យើង​មិន​ស្គាល់​សង្គម​សិល្បៈ​ច្បាស់ ចេះ​តែ​តាម​គេ​តាម​ឯង ទុកចិត្ត​តែ​លើ​រៀមច្បង​ចាស់ទុំ​។ បើ​ទោះជា​ខ្ញុំ​មិន​បាន​លូតលាស់​ជាង​នេះ​ក៏​គិត​ថា​ពេល​នេះ​សិល្បៈ​របស់ខ្ញុំ​បាន​ប្រសើរ​ជាង​មុន​ដែល​ខ្ញុំ​ផ្ទាល់​ត្រូវ​តែ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​កាន់តែ​វិ​វ​ឌ្ឍ​តទៅ​មុខ ។ ព្រោះ​ខ្ញុំ​មិន​ត្រឹមតែ​ចេះ​ច្រៀង​នោះ​ទេ ខ្ញុំ​ចង់​ក្តោប​ទីផ្សារ​សិល្បៈ​បាន​ច្រើន​ទាំង​ការ​សម្តែង​ភាពយន្ត ក៏​ដូច​ជា​ការ​រៀន​ធ្វើ​ពិធីករ​ជាដើម ។ អ្វី​ដែល​ខ្ញុំ​ចង់​ផ្តាំផ្ញើ​នោះ​សូម លោកគ្រូ​ៗ​ដែល​អួត​ថា​ជា​គ្រូបង្ហាត់​សិល្បៈ​ស្គាល់​គេ ស្គាល់ មេ​ៗ​ក្នុង​ចង្កោម​សិល្បៈ សូម​ចៀស​ចេញពី​ការ​បោកប្រាស់ ភូត​កុហក​តួ​ថ្មី​ទៅ​ដើម្បី​កុំ​ឲ្យ​ខូច​ឈ្មោះ គួរតែ​និយាយ​គ្នា​ត្រង់​ទៅ​ត្រង់​មក  ប្រសើរ​ជាង​តាំងខ្លួន​ជា​អ្នក​ហំ​ហាន តែ​ធ្វើ​មិន​បាន  យក​តែ​លុយ​គេ​ទៅ​ហើយ​មិន​រវល់​ទៀត​នោះ​»៕