ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា អំពាវនាវ​ដល់​អ្នកនយោបាយ​ឈប់​យក​រឿង​បុគ្គល​វាយប្រហារ​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​អំពាវនាវ​ដល់​អ្នកនយោបាយ​ខ្មែរ​ទាំងអស់​ឈប់​វាយប្រហារ​គ្នា​ដោយសារ​រឿង​បុគ្គល ដោយ​ងាក​មក​ចូល​តុ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​វិញ​។

ការ​អំពាវនាវ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​រំ​ឮ​ក​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​(២៣ តុលា ១៩៩១-២៣ តុលា ២០១៦) នៅ​ស្នាក់​កណ្តាល​បក្ស ស្ថិត​ក្នុង​សង្កាត់​ចាក់​អ​អ្រែ​លើ ខណ្ឌមានជ័យ ។

ក្នុង​ឱកាស​នោះ​ដែរ លោក កឹ​ម សុខា ក៍បាន​លើក​ឡើងជា​ថ្មី​ទៀត​ថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​មិន​ទាន់​ត្រូវ​បាន​ភាគី​ជា​ហត្ថលេខី​អនុវត្តន៍​ពេញលេញ​នៅឡើយ​ទេ ៕