ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍​សត្វ​សុនខ​លែង​ជា​អាថ៌​កំបាំង​ទៀត​ហើយ

7 ឆ្នាំ មុន

ការ​គិត​របស់​សត្វ​សុនខ​លែង​ក្លាយជា​រឿង​អា​ថ៍កំ​បាំង​សម្រាប់​ម្ចាស់​វា​ទៀត​ហើយ ដោយសារ មានការ​បង្កើត​ឧបករណ៍​ស្ទង់​អារម្មណ៍​ជាក់ស្តែង​ពី​ការ​គិត​របស់​សត្វ​សុនខ​។ ឧបករណ៍​ថ្មី​ដែល​បង្ហាញ​អារម្មណ៍​របស់​វា​នោះ

ការ​គិត​របស់​សត្វ​សុនខ​លែង​ក្លាយជា​រឿង​អា​ថ៍កំ​បាំង​សម្រាប់​ម្ចាស់​វា​ទៀត​ហើយ ដោយសារ មានការ​បង្កើត​ឧបករណ៍​ស្ទង់​អារម្មណ៍​ជាក់ស្តែង​ពី​ការ​គិត​របស់​សត្វ​សុនខ​។ ឧបករណ៍​ថ្មី​ដែល​បង្ហាញ​អារម្មណ៍​របស់​វា​នោះ មិនមែន​បង្ហាញ​តាម​រយៈ​សំឡេង​នោះ​ទេ តែ​វា​នឹង​បង្ហាញ​ពណ៌​ពន្លឺ LED ដែល​យើង​បំពាក់​លើ​វា ។ ហើយ​អារម្មណ៍​របស់​វា​ក៏​អាស្រ័យ​តាម​ពណ៌​ដែល​លេច​ឡើយ​លើ​ឧបករណ៍ ។

ឧបករណ៍​ដឹង​អារម្មណ៍​របស់​សត្វ​សុនខ​នោះ​មានឈ្មោះ​ថា Inupathy collar monitors បង្កើត​ដោយ​ជីវ​វិទូ​ជាតិ​ជប៉ុន​មួយ​ក្រុម ក្នុង​នោះ​មាន​លោក Joji Yamaguchi ហើយ​គាត់ និយាយ​ថា គាត់​បង្កើត​ឧបករណ៍​នេះ​ព្រោះ​គាត់​ប្រាថ្នា​ចង់​ប្រមូល​ព័ត៌មាន​ឲ្យ​កាន់តែ​ច្រើន​ពី​សត្វ​សុ​ខន ។

Inupathy collar monitors នឹង​បង្ហាញ​ពី​អារម្មណ៍​របស់​សត្វ​សុនខ​តាម​រយៈ​ឧបករណ៍ តាមដាន​ចង្វាក់បេះដូង​របស់​វា ។ នៅ​ពេល​ចង្វាក់បេះដូង​របស់​វា​ផ្លាស់​ប្តូរ ពណ៌​របស់​វា​ក៏​ផ្លាស់​ប្តូរ ហើយ​វា​ក៏​មាន​ន័យ​ថា អារម្មណ៍​របស់​សត្វ​សុនខ​ក៏​ប្រែប្រួល​ដែរ ហើយ​ពេល​ដែល​ដឹង​បែប​នោះ​មាន​ន័យ​ថា យើង​អាច​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ទៅ​លើ​សត្វ​សុនខ​ចិញ្ចឹម​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព ។

លោក Joji Yamaguchi មាន​ប្រសាសន៍​ថា ប្រសិនបើ​ឧបករណ៍​នោះ​បង្ហាញ​ពណ៌​ក្រហម នោះ​មាន​ន័យ​ថា សត្វ​សុនខ​នេះ​កំពុង​មាន​អារម្មណ៍​រីករាយ រំភើប ហើយ​បើ​ចាំង​ចេញ​ជា​ពណ៌​ខៀវ​នោះ​មាន​ន័យ​ថា វា​មាន​អារម្មណ៍​ចង់​សម្រាក ស្ងប់ស្ងៀម ពណ៌​ស​បង្ហាញ​ថា វា​មាន​អារម្មណ៍​ប្រឹង​ស្មារតី ឬ សញ្ជឹងគិត ពណ៌​ឥន្ទធនូ បង្ហាញ​ថា​វា​មាន​អារម្មណ៍​រីករាយ ។

សម្រាប់​អ្នក​ដែល​ចង់បាន​ឧបករណ៍​នេះ​បំពាក់​លើ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​អាច​បញ្ជា​ទិញ​មុន​ក្នុង តម្លៃ​ប្រហែល​១៦៩​ដុល្លារ​អា​មេ​រិ​ក ហើយ​វា​នឹង​ចាប់ផ្តើម​ដាក់​លក់​ជា​ផ្លូវការ​នៅ​ខែធ្នូ​ខាង​មុខ​។

គួរ​បញ្ជាក់​ថា កាលពីដើម​ឆ្នាំ​២០១៦​នេះ​ក៏​មាន​ឧបករណ៍​សត្វ​ឆ្មា​និយាយ​ដំបូង​លើ​លោក​ដែរ​។ ឧបករណ៍​នោះ​មានឈ្មោះ​ថា Temptations Catterbox វា​មាន​បំពាក់​មេក្រូ​និយាយ និង​ឧបករណ៍​បំពង់​សំឡេង ហើយ​មាន​ភ្ជាប់​wifi និង Bluetooth ទៀត ។ ឧបករណ៍​នោះ​នឹង​បំ​លែង​ពាក្យ​ថា ម៉េ​វ​(meows) របស់​សត្វ​ឆ្មា​ឲ្យ​ក្លាយជា​ភាសា​មនុស្ស៕