ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​ធ្វើ​ឱ្យ​ពលរដ្ឋ​ជិត​៤០០​គ្រួសារ​ព្រួយបារម្ភ ស្នើ​សុំ​ជួយ​ផង​!!!

1 ឆ្នាំ មុន
  • ស្វាយរៀង

ប្រជាពលរដ្ឋ​ជិត​៤០០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ព្រៃ​ព្រែក និង​ភូមិ​ជ្រុង​ពពេល ឃុំ​ម្រាម ស្រុក​រមាស​ហែក បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ក្រសួង មន្ទីរ​ជំនាញ រួម​មាន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជិត​៤០០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ព្រៃ​ព្រែក និង​ភូមិ​ជ្រុង​ពពេល ឃុំ​ម្រាម ស្រុក​រមាស​ហែក បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ក្រសួង មន្ទីរ​ជំនាញ រួម​មាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង មេត្តា​ចុះ​ពិនិត្យ និង​ស្ថាបនា​ស្ពានថ្ម​១​កន្លែង ប្រវែង​ជាង​៣០​ម៉ែត្រ ឆ្លងកាត់​ព្រែក ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​២​ភូមិ​បាន​ធ្វើ​ដំណើរ និង​សម្រួល​ក្នុង​ការ​ដឹក​ផលិតផល កសិកម្ម ក៏​ដូច​ជា​សម្រួល​ដល់​សេដ្ឋកិច្ច​សង្គម នៅ​តាម​ជនបទ​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ពេល​សមាជិកគ្រួសារ មាន​ជំងឺ ឬ​គ្រប់​ខែ​ឆ្លងទន្លេ ត្រូវការ​រថយន្ត​សង្គ្រោះ​បន្ទាន់ ហើយ​រថយន្ត​សង្គ្រោះ​មិន​អាច​ចូល​ទៅ​បាន​។

បើ​តាម​ស្ត្រី​ម្នាក់​រស់នៅ​ក្នុងភូមិ​ព្រៃ​ព្រែក បាន​មាន​ប្រសា​ស​ថា កាលពីដើម​ឡើយ ព្រែក​នេះ មាន​ជម្រៅ​ទឹក​ជ្រៅ ក្នុង​រដូវវស្សា​ទឹក​ហូរ​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ឆ្លងកាត់​គឺ​ហែល ក្រោយមក​ធ្វើ​ក្បូន​ទាញ​ឆ្លង ក្រោយ​ៗ​មក​ទៀត​ក៏​មាន​ព្រះសង្ឃ ចាស់ទុំ ទាំង​ពីរ​ភូមិ បាន​ដឹកនាំ​ចលនា ប្រជាពលរដ្ឋ​ក្នុងភូមិ កា​.​ប់​ឈើ​កសាង​ស្ពានឈើ​ឆ្លងកាត់​ព្រែក ដែល​មាន​ទទឹង​២​ម៉ែត្រ និង​បណ្តោយ​ប្រវែង​ជាង​៣០​ម៉ែត្រ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ទាំង​២​ភូមិ​នេះ គឺ​ភូមិ​ព្រៃ​ព្រែក និង​ភូមិ​ជ្រុង​ពពេល ដើម្បី​ដឹក​កសិផល កសិកម្ម និង​ឱ្យ​សិស្ស​ធ្វើ​ដំណើរ​ទៅ​សិក្សា​រៀនសូត្រ​ផង​ដែរ​។

ស្ត្រី​ខាងលើ​បន្ត​ទៀត​ថា ហើយ​នៅ​ពេល​បច្ចុប្បន្ន ស្ពាន​ព្រៃ​ព្រែក​នេះ គឺ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ឈើ​សសរ​ពុក ទើប​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​បាក់​រលំ ឬ​ក្មេង​ជិះ​ម៉ូតូ ឬ​កង់ អាច​នឹង​ផុង​ធ្លាក់​ចូល​ទឹក​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ជា​ពិសេស​ការ​ដឹក​អីវ៉ាន់​ធ្ងន់​ៗ និង​ការ​ធ្វើ​ដំណើរ​ពេល​យប់​ពិតជា​លំបាក​ណាស់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​សមាជិក​មាន​ជំងឺ ឬ​ឆ្លងទន្លេ ត្រូវការ​រថយន្ត​សង្គ្រោះ​បន្ទាន់​នោះ គឺ​ពិបាក​ខ្លាំង​ណាស់​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក​មេ​ភូមិ ក៏​ដូច​ជាំ​ក្រុម​ប្រិ​ក្សា​ឃុំ​ម្រាម បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ឃុំ​គ្មាន​លទ្ធភាព ឆ្លើយ​តប​នឹង​សំណើរ​របស់​ប្រជាពលរដ្ឋ​បាន​ទេ រដ្ឋបាល​ឃុំ​បាន​ដាក់​សំណើរ​បន្ត​ទៅ​លោក​អភិបាលស្រុក​ចំនួន​២​លើក​មក​ហើយ ប៉ុន្តែ​ដាក់​បាត់ ដាក់​បាត់ ពុំ​មានការ​ឆ្លើយ​តប ហើយ​ក៏​មាន​អ្នក​ចុះ​មក​ពិនិត្យ​មើល​ដែរ តែ​មិនឃើញ​មាន​លទ្ធផល​ឡើយ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២​នេះ​ថា លោក​បាន​ទទួល​សំណើរ​របស់​ប្រជាពលរដ្ឋ​ហើយ លោក​ក៏​បាន​ស្នើ​ទៅ​មន្ទីរ​ធន់​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​រួច​ហើយ ហើយ​លោក​ប្រធាន​មន្ទីរ​នឹង​ឲ្យ​មន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ហើយ ដើម្បី​លើក​គម្រោង​ស្នើ​សុំ​ទៅ​ឯកឧត្តម​អភិបាលខេត្ត​បន្ត ។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​នេះ សង្ឃឹមថា នឹង​ទទួល​បាន​ស្ពានថ្ម​សម្រាប់​ធ្វើ​ដំណើរ​នៅ​ពេល​ខាង​មុខ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ