ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន​១២ បន្ត​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃ​ទី​២២ ដល់​៣១ តុលា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ព្យាករ​អាកាសធាតុ​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាស កាលពី​ថ្ងៃ​សៅរ៍​ទី​២២ ខែតុលា ឆ្នាំ​២០១៦​នេះ បានឱ្យ​ដឹង​ថា ចុងខែ​តុលា​ចាប់ពី​ថ្ងៃ​ទី​២២ ដល់ទី​៣១ ខែតុលា ២០១៦ ភ្លៀង​នឹង​បន្ត​ធ្លាក់​ឡើង​វិញ

រាជធានី​ភ្នំពេញ ៖ ការ​ព្យាករ​អាកាសធាតុ​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាស កាលពី​ថ្ងៃ​សៅរ៍​ទី​២២ ខែតុលា ឆ្នាំ​២០១៦​នេះ បានឱ្យ​ដឹង​ថា ចុងខែ​តុលា​ចាប់ពី​ថ្ងៃ​ទី​២២ ដល់ទី​៣១ ខែតុលា ២០១៦ ភ្លៀង​នឹង​បន្ត​ធ្លាក់​ឡើង​វិញ ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន មាន​ដូច​ជា​៖ ខេត្តកណ្តាល កំពង់ស្ពឺ កំពត តាកែវ ស្វាយ​រៀង កំពង់ឆ្នាំង ត្បូងឃ្មុំ ក្រចេះ កំពង់ចាម និង​ខេត្តព្រៃវែង ។ រីឯ​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន មាន​ដូច​ជា​៖ ខេត្តកោះកុង និង​ព្រះ​សីហ​នុ ។

ការ​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នេះ​បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នៅ​តែ​បន្ត​លាតសន្ធឹង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្ពាធ​ទាប​មួយ​ក្នុង ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បួ​ង នឹង​វិវដ្ដ​ទៅ​ជា​សម្ពាធ​ទាប​សកម្ម ហើយ​ជំរិញ​អោយ​ប្រព័ន្ធ​សម្ពាធ​ទាប​កាន់តែ​មាន​ឥទ្ធិពល ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ពន្យល់​អោយ​ដឹង​ថា ព្យុះ​ទី​២២ ឈ្មោះ​ថា HAIMA បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ចិន ។ ព្យុះ​នេះ​នឹង​ថយឥទ្ធិពល​មក​ជា​សម្ពាធ​ទាប​នៅ​ថ្ងៃ​ទី ២៣ ខែតុលា​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាស សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​កើត​មាន ៕