ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​អំ​ណោ​ជូន​គ្រួសារ​កុមារី​រង​គ្រោះអាយុ​៧​ឆ្នាំ ត្រូវ​ឃាតករ​សម្លា.ប់​ដោះ​ក្រវិល​កាឡៃ

7 ឆ្នាំ មុន

ខេត្ត​កែប ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ នេះ ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប ដឹកនាំ​ដោយ​លោក កែន ស​ត្ថា ប្រធាន​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត

ខេត្ត​កែប ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ នេះ ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប ដឹកនាំ​ដោយ​លោក កែន ស​ត្ថា ប្រធាន​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​ជា​អភិបាល​នៃ​គណ​អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​សមាជិក​គណ​បញ្ជាការ​ឯកភាព នាំ​អំណោយ​សាខា​កាកបាទក្រហម
ខេត្ត ដើម្បី​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ កុមារី​រង​គ្រោះ ដោយសារ​ឃាតករ​សម្លាប់​ដោះ​យក​ក្រវិល​ក្រ​ឡៃ​មួយគូរ​ពី​ត្រចៀក (​តម្លៃ​២៥០០​រៀល​) ស្មានថា​មាស ហើយ​សម្លាប់​បោះ​សព​កុមារី​រង​គ្រោះ​ឈ្មោះ អែម លី​ហ្សា អាយុ​៧​ឆ្នាំ ចោល​ក្នុង​ស្រះ​ទឹក​រណ្តៅ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា កន្លង​ទៅ​នេះ នៅ​ភូមិ​ដំ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ។ ដែល​មាន​ឪពុក​ឈ្មោះ​អែម វិចិត្រ អាយុ​៣៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ទ្រី ចិន អាយុ​៣៣​ឆ្នាំ ជា​កសិករ (​មុខរបរ​កម្មករ​ស៊ីឈ្នួល​បេះ​ម្រេច​) នៅ​ចំណុច​ភូមិ​សង្កាត់​ខាងលើ ។

អំណោយ​ដែល​លោក​យក​ទៅ​ប្រគល់​ជូន​ក្នុង​ពេល​ចុះ​សួរសុខទុក្ខ​នា​ពេល​នោះ​រួម​មាន ៖ មី​ចំនួន ៣​កេះ ត្រីខកំប៉ុង ២​យួរ ទឹកត្រី ២​យួរ ទឹក​សុ​ទ្ឋ ៦​យួរ អង្ក​ចំនួន​១០០​គីឡូក្រាម ក្រ​ម៉ា​២ អាវ​ថ្មី​២ ប្រាក់​ចំនួន ៥៥០,០០០​រៀល (​ប្រាំ​រយ​ហាសិប​ពាន់​រៀល​) ។

ជាមួយ​គ្នា​នោះ​ដែរ ក៍​មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស ស្រី​ចំនួន​៥៥​នាក់ បាន​មក​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ លោក​អភិបាលខេត្ត​ក៍បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់​អស់​ចំនួន​៤៥០,០០០​រៀល (​បួន​រយ​ហាសិប​ពាន់​រៀល​)​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាល​នៃ​គណ​អភិបាលខេត្ត​ក៍បាន​មាន​មតិ​ផ្តាំផ្ញើរ​ដល់​គ្រប់​អាណាព្យាបាល​ទាំង​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំ​បុត្រ​ធីតា​តូច​ៗ​របស់​ខ្លួន​កុំបី​ធ្វេសប្រហែស​ឲ្យ​ដើរ​លេង​ម្នាក់ឯង ឆ្ងាយ​ពី​ផ្ទះ ដោយ​មាន​ពាក់​គ្រឿង​អ​ល័​ង្កា ពីព្រោះ​ឥឡូវនេះ​មាន​ជន​សង្គម​ងងឹត​មួយ​ចំនួន ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​អមនុស្សធម៌​មក​លើ​ពលរដ្ឋ​យើង​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លះ​ផង​ដែរ​នា​ពេល​កន្លង​មកនេះ ។ ដូច្នេះ​រាល់​ទ​ង្វើ​រទាំង​អស់​ដែល​ពួក​ទាំងនោះ​លួច​ធ្វើ​សកម្មភាព​កន្លែង​ណា បងប្អូន​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ដែល​នៅ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន ដើម្បី​រួម​សហការ​គ្នា​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​កុំ​ឲ្យ​កើត​មាននៅ​ក្នុង​មូល​របស់​យើង​តទៅ​ទៀត​៕