ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រំានឹងការគំរាម​យកជីវិតមិនបាន​ ឪពុកកា.ប់កូនបង្កើតស្លា.ប់

7 ឆ្នាំ មុន

ខេត្តពោធិសាត់ ​៖យុវជនម្នាក់បានស្លា.ប់ ​ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត​ ដោយសារឪពុកបង្កើតយកពូថៅ​កា.ប់ចំកណ្តាលក្បាល​និងវាយចិញ្ចើមលៀនភ្នែក ​ព្រោះតែខឹងជនរងគ្រោះផឹកស្រាស្រវឹង​និងគំរាមសម្លា.ប់ឪពុកម្តាយស្ទើររាល់ថ្ងៃ ។

 

ខេត្តពោធិសាត់ ​៖យុវជនម្នាក់បានស្លាប់ ​ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត​ ដោយសារឪពុកបង្កើតយកពូថៅ​កាប់ចំកណ្តាលក្បាល​និងវាយចិញ្ចើមលៀនភ្នែក ​ព្រោះតែខឹងជនរងគ្រោះផឹកស្រាស្រវឹង​និងគំរាមសម្លាប់ឪពុកម្តាយស្ទើររាល់ថ្ងៃ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ ហេតុការណ៍ហិង្សានេះ​បានកើតកាលពីល្ងាចថ្ងៃទី២១ តុលា ២០១៦ ​នៅផ្ទះជនគ្រោះ ​ស្ថិតក្នុងភូមិបាកាន​ ឃុំត្រពំាងជង ស្រុកបាកាន ។

នៅពេលនេះ​ សមត្ថកិច្ចបាននិងកំពុង​តាមប្រមាញ់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ​ចំណែកសពជនរងគ្រោះបាននិងកំពុង​តម្កល់​ធ្វើបុណ្យតាមប្រពៃណី​នៅក្នុងភូមិសាស្រ្តខាងលើ ៕