ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស័ក្តិ​៤​បា.ញ់​អ្នកស៊ីឈ្នួល​ឃ្វាល​ក្របីហើយ​រត់​ចោលផ្ទះ​​ទាំង​​​​គ្រួសារ​ ​បន្សល់​​ពពែ​ជាង៣០ក្បាល​អត់​ចំណី​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ​៖​ មន្ត្រី​នគរបាល​ស័ក្តិ​បួនម្នាក់​ដែលធ្វើ​សកម្មភាព​​បា.ញ់​អ្នកស៊ីឈ្នួល​ឃ្វាលក្របី ​បណ្តាល​រង​របួសហើយ​​រត់​ចោល​ផ្ទះទាំង​ក្រុម​គ្រួសារ ខណៈសត្វ​ពពែ​​ជាង៣០ក្បាល​កំពុងនៅ​ក្នុង​ទ្រុង​គ្មាន​អ្នកមើល​ថែ​ និង​ដាក់​ចំណីឱ្យស៊ីទេ ទី​លំនៅ​ក្នុង​ភូមិ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ​។ លោក…

ខេត្ត​បន្ទាយមានជ័យ ​៖​ មន្ត្រី​នគរបាល​ស័ក្តិ​បួនម្នាក់​ដែលធ្វើ​សកម្មភាព​​បា.ញ់​អ្នកស៊ីឈ្នួល​ឃ្វាលក្របី ​បណ្តាល
​រង​របួសហើយ​​រត់​ចោល​ផ្ទះទាំង​ក្រុម​គ្រួសារ ខណៈសត្វ​ពពែ​​ជាង៣០ក្បាល​កំពុងនៅ​ក្នុង​ទ្រុង​គ្មាន​អ្នកមើល​ថែ​ និង​ដាក់​ចំណីឱ្យស៊ីទេ ទី​លំនៅ​ក្នុង​ភូមិ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ​។

លោក អ៊ឹម សុភា​រៈ អធិការ​នគរបាល​ស្រុក​អូរជ្រៅ​ បាន​ប្រាប់​ថ្ងៃ​ទី០៩ ​ឧសភា ​ថា​ មន្ត្រី​ន​គ​បាល​ដែល​បា.ញ់​ទៅលើ​អ្នកស៊ីឈ្នួល​ឃ្វាលក្របី​រង​របួសធ្ងន់ គឺពេលនេះ​​​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​បន្ទាយមានជ័យ ។ រីឯ ជន​ដៃដល់​កំពុង​​រត់គេច​ខ្លួន​នាំ​ទាំង​គ្រួសារ​ទៅជាមួយផង ។ ហើយ​នៅផ្ទហ​សល់​តែ​សត្វពពែ​ក្នុង​ទ្រុង​​​ជាង​៣០​ក្បាល​​គ្មាន​មើលថែទេ ។ ​ បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ ដើម្បី​អនុវត្ត​តាមច្បាប់​។

លោក​​​បញ្ជាក់​ទៀតថា​​ ជនរងគ្រោះខាងលើ មាន​ឈ្មោះ ឃាង វណ្ណា ភេទប្រុស ​អាយុ៥៥ឆ្នាំ (ជា​អ្នកស៊ីឈ្នួល​ឃ្វាល​​​ក្របី ) ​រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ និង​ជន​បង្ក​មានឈ្មោះ រ៉ា ទឹម​ច័ន្ទ​ពិសី ភេទប្រុស​អាយុ​៤២ឆ្នាំ (ជាម​ន្ត្រី​នគរបាល​អត្តលេខ៥៦៥៧៥ ឋាន​ន្ត​ស័ក្តិ​វរ​សេនីយ៍​ត្រី មាន​តួនាទី​នាយរង​ការិយាល័យ​កិច្ចការ​ផ្ទៃ​ក្នុង​ក្រសួងមហាផ្ទៃ​ដែល​ស្នាក់នៅ​ភូមិ.ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ មាន​ស្រុក​កំ​ណើ​ត​ផ្ទៈ​លេខ11E0E1E2ផ្លូវលំ​ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ​។

លោក អ៊ឹម សុភា​រៈ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី០៧ ខែឧសភា ​នៅ​ចំណុច​ដី​ឡូ​តិ៍១កន្លែង ​ស្ថិត​ភូមិ.ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ មាន​ករណី​បា.ញ់​ទៅលើ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឃាង វណ្ណា (អ្នកស៊ីឈ្នួល​ឃ្វាលក្របី) បណ្តាល​របួស​កំភួនជើង​ខាងឆ្វេង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ខេត្ត​បន្ទាយមានជ័យ ហើយ​ជន​ដៃដល់​ដែលគេ​ស្គាល់​មានឈ្មោះ រ៉ា ទឹម​ច័ន្ទ​ពិសី (ជាម​ន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ)ក្រោយ​បង្ក​បាន​រត់គេច​ខ្លួន) ​។

លោក​បាន​បញ្ជាក់​ថា​ តាម​ការស្រាវជ្រាវ​មូលហេតុ​ដែល​ជនល្មើស​បា.ញ់​ទៅ​ជនរងគ្រោះ​ ព្រោះតែ​ទំនាស់​ពាក្យ​សំដី​រឿង​ក្របី​ចូល​ស៊ី​ស្មៅ​ក្នុង​ចំការ​ដែល​ទុក​ឱ្យ​ពពែ​ស៊ី ក្រោយ​ទំនាស់​ពាក្យសំដី​ហើយ​ទៅ​អង្គុយលេង​លើ​គ្រែ​ជាមួយ​កម្លាំងយោធា ​ស្រាប់តែ​ជន​បង្ក​បាន​យក​កាំភ្លើង​បា.ញ់​សត្វ​វ៉ាំ​ង​ឡុង​បា.ញ់​ទៅលើ​ជន​រង១គ្រាប់​ចំ​កំភួនជើង​ខាងឆ្វេង​បណ្តាល​របួសធ្ងន់​ហើយ​ជនល្មើស​បាន​រត់គេច​ខ្លួន​ទាំង​គ្រួសារ​ដែល​បន្សល់ទុក​ពពែ​ក្នុង​ទ្រុង​ជាង​៣០​ក្បាល​គ្មាន​អ្នកមើល​ថៃ ​ហើយ​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ដើម្បី​អនុវត្តន៍​តាមច្បាប់​ ៕​

អត្ថបទសរសេរ ដោយ