ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្តាហ៍ខាងមុខនេះ កម្ពុជារងឥទ្ធិពលខ្យល់មូសុងរដូវវស្សាមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ស​ប្តា​ហ៍​ខាង​មុខ​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ខ្យល់មូសុង​រដូវវស្សា​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ផ្គរ រ​ន្ធះ និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ស​ប្តា​ហ៍​ខាង​មុខ​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ខ្យល់មូសុង​រដូវវស្សា​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ផ្គរ រ​ន្ធះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១០ ឧសភា ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១១-១៧ ខែឧសភា ឆ្នាំ​២០២២ ថា ក្នុង​អំឡុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី ។ រដូវរ​ស្សា​ជា​រួម​ទូ​ទាំង​ប្រទេស​សម្រាប់​ឆ្នាំ​២០២២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ខាង​មុខ​នេះ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤-២៦ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦​អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ទន្ទឹម​នោះ​កន្លែង​ខ្លះ​ក៏​អាច​មាន​ភ្លៀង​ខ្លាំង ។

ចំណែក​តំបន់​ខ្ពង់រាប​វិញ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥​អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥​អង្សា​សេ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ